» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11393 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701564 នាក់

កាន់បិណ្ឌ​វេន​ទី​១០​អភិបាល​រាជធានី​ប្រគេន​វត្ត​ប្រសិទ្ធី​រី​ម្មា​រាម​ជាង​៣២​លាន​រៀល​

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង និង​លោកស្រី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​វេន​ទី​១០ នៅ​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២២ បាន​ប្រគេន​បច្ច័យ​ចំពោះ​ព្រះសង្ឃ​ជាង ៣២​លាន ២​សែន​រៀល សម្រាប់​កសាង​ទី​អារាម​វត្ត​ប្រសិទ្ធី​រី​ម្មា​រាម សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ឧទ្ទិស​កុសល ផល​បុណ្យ​ទាំងនេះ​ជូន​ដល់​បុព្វកាល​រី​ជន មាន​មាតា បី​តា ញាតិ​ការ​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​។a khourng bin 

​ក្នុង​ពិធី​នោះ លោក​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី បាន​ប្រគេន​ទ័យ​ទាន​ជាច្រើន​មុខ​ដល់​ព្រះសង្ឃ ដូចជា​សាដក​ចំនួន ៧(៦​អង្គ​+១​អង្គ​ទេសនា​) បាយបត្តបូរ​ចំនួន​១០ អង្ករ​ចំនួន ១០០​គីឡូក្រាម មី​ចំនួន ២០​កេស ទឹកក្រូច​ចំនួន ៥០​កេស ទឹកបរិសុទ្ធ​ចំនួន ១០០​កេស ស្ករស​ចំនួន ៥០​គីឡូក្រាម ត្រីខកំប៉ុង​ចំនួន ១​កេស ទឹកដោះគោ​ខាប់​ចំនួន ១​កេស ផ្លែឈើ ចំនួន ២​កន្ត្រក់ ក្រណាត់ស​ចំនួន ២០​ដុំ រួម​នឹង​ថវិកា ៤០,០០០៛ បច្ច័យ​ប្រគេន​ព្រះសង្ឃ ៦​អង្គ ដោយ​ក្នុង​១​អង្គ​ចំនួន ៥០,០០០៛ បច្ច័យ​ប្រគេន​ព្រះចៅអធិការ​វត្ត​ចំនួន ៤០០,០០០៛ បច្ច័យ​ព្រះសង្ឃ​ទេសនា ១​អង្គ ចំនួន​២០០,០០០៛ បច្ច័យ​លោក​អាចារ្យ​២​នាក់ ១​នាក់ ចំនួន ២០០,០០០៛ និង​វេរ​បច្ច័យ​ប្រគេន​បច្ច័យ​ជូន​ចំពោះ​ព្រះសង្ឃ សម្រាប់​កសាង​ទី​អារាម​វត្ត​នេះ​ចំនួន ៣២​លាន ២​សែន​រៀល​។

​សូមបញ្ជាក់ថា បុណ្យកាន់បិណ្ឌ​ត្រូវធ្វើឡើង​ចាប់ពី​ថ្ងៃ​១​រោច រហូតដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ជា​កាលបរិច្ឆេទ ដែល​សន្មត​ទុក​ថា ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ នៅថ្ងៃនោះ​មហាជន ប្រុស ស្រី ក្មេង ចាស់​នៅ​ទូទាំងប្រទេស​កម្ពុជា​នាំគ្នា ទៅធ្វើ​បុណ្យ​នៅ​វត្ត ដោយមាន​ទឹកមុខ​រីក​រាយ ស្រស់ស្រាយ​ពោរពេញ​ទៅដោយ​ជំនឿ​ជឿជាក់ ចំពោះ​ព្រះពុទ្ធ សាសនា ជឿ​បុណ្យ​ជឿ​បាប​ជឿ​កម្មផល​។a khourng bin1 a khourng bin2 a khourng bin3
​