» ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3933 នាក់

ម្សិលមិញ 8477 នាក់

សរុប 18991937 នាក់

អតីត​អគ្គលេខាធិកា ណា​តូ​ចូលធ្វើ​ជាទី​ប្រឹក្សា​កំពូល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​


​ប្រទេស​អ៊ុយ​ក្រែ​ន​៖​លោក Anders Fogh Rasmussen អតីត​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក និង​ជា​អតីត​អគ្គលេខាធិការ​អង្គការ​ណា​តូ បាន​ទទួលយក​តួនាទី​ថ្មី​ជាទី​ប្រឹក្សា​កំពូល​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky ។​លោក Rasmussen ធា្ល​ប់​ជួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​នៅ​ឆ្នាំ ២០១៦ ខណៈ​អតីត​អគ្គលេខាធិការ​អង្គការ​ណា​តូ​រូបនេះ​ត្រូវបាន​ជួល​ដោយ​លោក​ប្រធានាធិបតី Petro Poroshenko ឲ្យ​ធ្វើជា​ទីប្រឹក្សា​ផងដែរ ។​a nato uy 

​នៅក្នុង​ការងារ​ថ្មី​នេះដែរ លោក Rasmussen បាន​ចុះទៅ​មើល​ទីក្រុង Irpen របស់​អ៊ុយ​ក្រែ​ន មុនពេល​ចូលរួម​ជាមួយ​ជួរ​រដ្ឋាភិបាល​ទីក្រុង​កៀវ​របស់លោក Zelensky ក្នុងនាម​ជា​សមាជិក​នៃ​ក្រុម​អ្នកជំនាញ​អន្តរជាតិ​ដែល​នឹង​ផ្តល់​ដំបូន្មាន​ដល់​មេដឹកនាំ​អ៊ុយ​ក្រែ​ន​អំពី “​ការធានា​សុវត្ថិភាព​” សម្រាប់​ប្រទេស​ដែល​កំពុង​ការវាយលុក​មួយ​នេះ ។​​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ទាក់ទង​នឹង​បេសកកម្ម​ថ្មី​លើក​ទី​២​នេះ លោក Rasmussen បាន​និយាយថា “​ក្រុមការងារ​របស់លោក​នឹង​ពិនិត្យមើល​ពី​របៀប​ដែល​ដៃគូ​របស់​អ៊ុយ​ក្រែ​ន​អាចជួយ​ពង្រឹង និង​កសាង​កងកម្លាំង​ប្រដាប់អាវុធ​របស់​អ៊ុយ​ក្រែ​ន​ឡើងវិញ​ដើម្បី​បញ្ចៀស​សង្គ្រាម​លុកលុយ​នាពេល​អនាគត​” ។​

ជាច្រើន​ឆ្នាំ​មកនេះ លោក Rasmussen បានធ្វើ​សេចក្តីថ្លែងការណ៍​ជាច្រើន​ប្រឆាំងនឹង​រុស្ស៊ី ដោយបាន​ហៅ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ថា​ជា “​សត្រូវ​យុទ្ធសាស្ត្រ​” និង​បាន​អះអាងថា រុស្ស៊ី​នឹង​លុកលុយ​រដ្ឋបាល់​ទិ​ក ហើយ​មានតែ​ណា​តូ​ប៉ុណ្ណោះ​ដែល​អាច​បញ្ឈប់​រឿងនេះ​បាន ។​​ជាងនេះទៅទៀត លោក Rasmussen ក៏បាន​បញ្ចេញយោបល់​ដែរ​ថា លោកខាងលិច​បាន​បង្ក​កំហុស​ក្នុង​ការមិន​ផ្តល់​ផ្លូវ​ច្បាស់លាស់​ឲ្យ​ប្រទេស​ហ្ស​ក​ហ្ស៊ី និង​អ៊ុយ​ក្រែ​ន​សម្រាប់​សមាជិកភាព​ណា​តូ ហើយ​ទាក់ទិន​នឹង​ជម្លោះ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន លោក Rasmussen បាន​ស្នើថា លោកខាងលិច​មិនអាច​ឲ្យ​រុស្ស៊ី​ឈ្នះ​បានឡើយ ។​

​គួរ​បញ្ជាក់ថា លោក Anders Fogh Rasmussen បាន​ចាក​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក​ក្នុង​ឆ្នាំ ២០០៩ ដើម្បី​ក្លាយជា​អគ្គលេខាធិការ​អង្គការ​ណា​តូ ហើយ​ចាប់តាំងពី​បាន​ចាកចេញ​ពីមុខ​តំណែង​ជា​ប្រធាន​ណា​តូ​ក្នុង​ឆ្នាំ ២០១៤ ជាមួយនឹង​យុទ្ធនា​ការទម្លាក់​គ្រាប់បែក​ទ្រង់ទ្រាយ​ធំ​លើ​ប្រទេស​លី​ប៊ី​ក្នុង​ឆ្នាំ ២០១១ ដែល​នាំ​ឲ្យ​ប្រទេស​ចូលទៅក្នុង​សង្គ្រាមស៊ីវិល​, លោក Rasmussen បានធ្វើការ​ជា​អ្នក​ប្រឹក្សា​នយោបាយ​នៅ​ក្រុមហ៊ុន Rasmussen Global ៕a nato uy1