» គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​ » យុវជន​ពីរ​នាក់​បាន​ស្លា​.​ប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូឌុប​គ្នា​ទៅបុក​រថយន្ដ​មួយគ្រឿង បើក​ដោយ​នារី​ម្នាក់​ » សំណុំរឿង​ក្រុមហ៊ុន​ប្រ៊ី​លាន​អតីត​ឧកញ៉ា​ឡេង ចាន់ណា តុលាកា​សម្រេច​បង្កក​គ​ណ​នី​ធនាគារ​ចំនួន​១៨៣ និង​ទ្រព្យសម្បត្តិ​មួយចំនួន​,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1926 នាក់

ម្សិលមិញ 4292 នាក់

សរុប 14111625 នាក់

ផ្សារភាគហ៊ុន​នៅ​អាស៊ី​ធ្លាក់​ហាងឆេង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​ចិន​?

 


​អាមេរិក​៖​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក បាន​ជួប​ភាព​រំជើបរំជួល​យ៉ាងខ្លាំង ដែល​បាន​បណ្តាល​ឲ្យ ទីផ្សារ​ភាគហ៊ុន​អាមេរិក ធ្លាក់​ថ្លៃ​យ៉ាង​ទាប​បំផុត មិន​ធ្លាប់មាន​ទេ ពេញ​មួយ​សប្តាហ៍ បើ​រាប់​ចាប់ពី​វិបត្តិ​សេដ្ឋកិច្ច កាលពី​ឆ្នាំ​២០០៨​មក​។a market stock (1)

នៅ​ថ្ងៃ​អង្គារ​ទី​២៥​ធ្នូ ភាពមិនប្រាកដប្រជា នៃ​ទីផ្សារ​អាមេរិក​នេះ បាន​ជះឥទ្ធិពល​រាលដាល ទៅដល់​ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​អាស៊ី​។ ទីផ្សារ​ភាគហ៊ុន​ជប៉ុន នៅ​តូ​ក្យូ បាន​បិទទ្វារ ជាមួយ​ការធ្លាក់​ថ្លៃ​ភាគហ៊ុន ដល់​ទៅ​ជាង​៥%​។ ចំណែក​ផ្សារ​ហ៊ុន​អាស៊ី នៅតាម​ប្រទេស​មួយចំនួនទៀត បាន​បិទទ្វារ​សម្រាក ក្នុង​ថ្ងៃបុណ្យ​ណូអែល ក៏ប៉ុន្តែ​គេ​ព្រួយបារម្ភ​ណាស់ ថា​ទីផ្សារ​ទាំងនោះ អាច​នឹង​បើកទ្វារ​មកវិញ ជាមួយនឹង​ការខាតបង់​យ៉ាង​សន្ធឹកសន្ធាប់​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​២៤​ធ្នូ ដែលជា​ថ្ងៃ​ត្រៀម​ឆ្លងបុណ្យ​ណូអែល ទីផ្សារ​មូល​ប​ត្រ​របស់​អាមេរិក បាន​រង្គើ​យ៉ាងខ្លាំង និង​បាន​ធ្លាក់​ថ្លៃ​ស្រឺ​តៗ បង្ក​ភាពច្របូកច្របល់​។ អត្រា​តម្លៃ​គោល​នៃ​ទីផ្សារ​មូល​ប​ត្រ​អាមេរិក Dow Jones Industrial Average បាន​ធ្លាក់ចុះ​ចំនួន​២,៩២%​។ ចំណែក​នៅ Nasdaq បាន​ធ្លាក់ចុះ ២,២១%​។ វា​ជា​ការដាំ​ក្បាល​ចុះ យ៉ាងគំហុក មិន​ធ្លាប់មាន​ទេ បើ​គិតពី​ឆ្នាំ​២០០៨​មក នៅពេល​ដែលមាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​។​

​ផ្សា​រមូល​ប​ត្រ​ជប៉ុន ដាំ​ក្បាល​ចុះ​៥%
​ផ្សារ​ហ៊ុន​អាមេរិក​ជ្រួលច្របល់ គ្មាន​ផ្សារ​ហ៊ុន​ណា អាច​រួចខ្លួន​បានទេ​។ ជាក់ស្តែង​នៅ​អាស៊ី​តែម្តង​។ នៅ​ជប៉ុន​ពេល​បិទទ្វារ កាលពី​យប់​ថ្ងៃ​ចន្ទ ទី​២៤ ធ្នូ ទីផ្សារ​មូល​ប​ត្រ Nikkei ក្រុង​តូ​ក្យូ បាន​ដាំ​ក្បាល​ចុះ ដល់​ទៅ​៥,០១% ដែល​កម្រិត​នេះ គឺ​វា​ធ្លាក់​ទាប​បំផុត ក្នុង​រវាង​២០​ខែ​ចុង​ក្រោយនេះ​។ ស្ថានភាព​នេះ បាន​រុញ​ផ្សា​រមូល​ប​ត្រ​ជប៉ុន ឲ្យ​ធ្លាក់ចុះ ក្នុង​លំដាប់​ទីផ្សារ​ដែល​អួរ​អាប់​បំផុត​។

ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន មាន​Honda Sony Toyota Nissan Panasonic ម្នាក់ៗ គឺ​សុទ្ធ​ធ្លាក់​តម្លៃ​ហ៊ុន ជាង​៥%​ទាំងអស់គ្នា​។​​លោក Makoto Sengoku អ្នកវិភាគ​នៅ​វិទ្យាស្ថាន Tokai Tokyo បាន​លើកឡើងថា លោក​ស្មាន​មិន​ដល់​ទេ ថា​ទីផ្សារ ដាំ​ក្បាល​ចុះ​យ៉ាង​លឿន​បែបនេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​សម្លឹង​មិនឃើញ​សោះ ថា​នឹងមាន​អ្វី មកជួយ​សម្រួល ឲ្យ​បាន​ប្រសើរ​វិញ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ទេ​។​

​ចំណែក​នៅ​ទីផ្សារ​មូល​ប​ត្រ​ចិន​វិញ ក៏បាន​ធ្លាក់​ចុះក្រោម​បន្ទាត់​ក្រហម​ដែរ​។ ទីផ្សារ មូល​ប​ត្រ​នៅ​សៀង​ហៃ និង​នៅ​ឆិ​ន​ចិន បាន​ធ្លាក់ចុះ​ចំនួន​១%​។ រីឯ​ផ្សា​រមូល​ប​ត្រ​ផ្សេងៗ​ទៀត នៅ​ហុងកុង កូរ៉េខាងត្បូង អូស្ត្រាលី សឹង្ហ​បុរី និង​ណូ​វែ​ល ហ្សេ​ឡង់​ជាដើម គឺ​ត្រូវ​បិទទ្វារ​សម្រាក ក្នុងឱកាស​បុណ្យ​ណូអែល​។ ក៏ប៉ុន្តែ​ទោះ​បិទទ្វារ​ក៏ដោយ ក៏​មិនមែន​មានន័យថា គឺ​មិន​ព្រួយបារម្ភ ពី​ការខាតបង់​នោះទេ​។​

​ដូ​ណា​ល់ ត្រាំ បង្កចលាចល​
​មាន​ហេតុផល​ច្រើន ដែលជា​រួម គឺ​ស្ថិតនៅក្នុង​ទីផ្សារ​របស់​អាមេរិក​។ លោក Makoto Sengoku ពន្យល់ថា ទីផ្សារ​ចលាចល​ខ្លាំង​បែបនេះ ដោយសារ​មាន​បញ្ហា​បូក​បញ្ចូល​គ្នា ដូចជា ផលវិបាក នៃ​សង្គ្រាម​ពាណិជ្ជកម្ម រវាង​អាមេរិក និង​ចិន ដែល​ចាប់ផ្តើម​លេចចេញ​ជា​រូ​បរាង្គ ហើយ​ចុងក្រោយ​គឺ​បណ្តាលមកពី​បញ្ហា​ហិរញ្ញវត្ថុ និង​វិបត្តិ​ផ្ទៃក្នុង​នៅ​អាមេរិក បង្កឡើង​ដោយ​រដ្ឋាភិបាល​របស់លោក​ដូ​ណា​ល់ ត្រាំ​។ បញ្ហា​ទាំងអស់នេះ គឺ​ធ្វើ​ឲ្យ​អ្នកវិនិយោគ ព្រួយបារម្ភ លែង​ទុកចិត្ត​ទីផ្សារ​មូល​ប​ត្រ​របស់​អាមេរិក​។​

​នៅ​អាមេរិក បន្ទាប់ពី​បានធ្វើ​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ លោក Jim Mattis លា​ចេញពី​តំណែង លោក​ដូ​ណា​ល់ ត្រាំ បាន​បង្ក​ឲ្យ​មានរឿង​រ៉ាវ​មួយទៀត កាលពី​ចុង​សប្តាហ៍​កន្លងទៅ ទាក់ទិន​នឹង​បំណង ចង់​ដកតំណែង លោក​អគ្គទេសាភិបាល​ធ​នាគារ​កណ្តាល​។ ដំណឹង​លេច​ឮថា លោក​ដូ​ណា​ល់ ត្រាំ ខឹង​នឹង​អគ្គទេសាភិបាល​ធនាគារ​កណ្តាល ដែល​បានសម្រេច តំឡើង​អត្រា​ការប្រាក់​ប្រាក់​។ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ខំ​ចេញមុខ​មក​បកស្រាយ ថា​ដំណឹង​នេះ​មិន​ពិត​ទេ​។ តែ​ទន្ទឹមនឹងនេះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក បាន​អះអាងថា លោក​បាន​ជួបប្រជុំ​បន្ទាន់ ជាមួយនឹង​តំណាង​ធនាគារ​ធំៗ​ទាំង​៦​របស់​អាមេរិក​។​

​អ្នកវិភាគ​ទីផ្សារ​ជាច្រើន បានលើកឡើង​ដូចៗ​គ្នា ថា​ការដែល​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ហៅ​តំណាង​ធន​គារ​ធំៗ​ទាំង​៦​ទៅ​ជួប គឺ​វា​ប្រាកដ​ជាមាន​បញ្ហា​អ្វីមួយ​ហើយ ហើយ​រឿងនេះ គឺ​វា​ធ្វើ​ឲ្យ​ទីផ្សារ​កាន់តែ​ជ្រួលច្របល់​។ ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ ម្សិលមិញ​នេះ លោក​ដូ​ណា​ល់ ត្រាំ បាន​បន្ថែម​បញ្ហា​មួយទៀត ដោយបាន​សរសេរ​សារ លើ​ទំព័រ​Twitter ថា​៖ “​កំហុស​គ្រប់យ៉ាង ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាមេរិក​ជួប​បញ្ហា គឺ​បណ្តាលមកពី​ធនាគារកណ្តាល​”​។ លោក​ត្រាំ សរសេរ​បន្តថា​៖ “​ធនាគារកណ្តាល មិនចេះ​ស្មាន​ទីផ្សារ ហើយ​មិន​យល់​ពី​ការធ្វើ​សង្គ្រាម​ពាណិជ្ជកម្ម​”​។ សម្តី​សរសេរ​បន្ទោស​ស្ថាប​ន័​គ្រប់គ្រង​ទីផ្សារ​ហិរញ្ញវត្ថុ​ជាតិ នៅតាម​ទំព័រ​Twitter បែបនេះ គឺ​រិត​តែ​បង្ហាញថា រវាង​លោក​ដូ​ណា​ល់ ត្រាំ និង​នាយក​ធនាគារកណ្តាល គឺ​កំពុងតែ​មើលមុខ​គ្នា មិន​ត្រង់ ដូច​ពាក្យ​ចចាមអារ៉ាម​មែនហើយ​។​a market stock1 

​លោកស្រី Nancy Pelosi ប្រធាន​ក្រុម​ប្រជាធិបតេយ្យ​នៅ​សភា​អាមេរិក បាន​លើកឡើងថា លោក​ដូ​ណា​ល់ ត្រាំ កំពុង​ធ្វើ​ឲ្យ​ប្រទេស​មាន​ចលាចល តាមរយៈ​ការប្រកាសសង្គ្រាម ឈ្លោះ​គ្នា​ជាមួយ​ធន​គារ​កណ្តាល ខណៈដែល​ហិរញ្ញវត្ថុ​អាមេរិក កំពុងតែ​ជួប​បញ្ហា​ស្រាប់​ទៅហើយ​។ ច្បាប់​កញ្ចប់​ថវិកា នៅជាប់​គាំង ដែល​ធ្វើ​ឲ្យ​ស្ថាប័ន ក្រសួង​នានា​របស់​អាមេរិក ត្រូវ​បិទទ្វារ​ដោយសារតែ​គ្មាន​ប្រាក់​ចំណាយ​។ មន្ត្រី​រដ្ឋការ នៃ​ក្រសួង​មួយចំនួន ប្រមាណ​៨​សែន​នាក់ ត្រូវ​សម្រាក​នៅផ្ទះ ដោយសារតែ​ស្ថាប័ន​ខ្លួន​បិទទ្វារ​។ ស្ថាប័ន​ធំៗ របស់​អាមេរិក បិទទ្វារ​មិន​ដំណើរការ​បែបនេះ តើ​អ្នកវិនិយោគ​មួយណា ដែល​មិន​ភ័យ​នោះ​? លោក Stephen Innes អ្នកវិភាគ​ហិរញ្ញវត្ថុ​នៅ Oanda Asia-Pacifique បាន​លើកឡើងថា អ្នកវិនិយោគ​ភ័យ ព្រោះ​គេ​មិន​ទុកចិត្ត​រដ្ឋាភិបាល​លោក​ដូ​ណា​ល់ ត្រាំ​ទេ​។​

​ដរាបណា ផ្សា​រមូល​ប​ត្រ​អាមេរិក​នៅ​រំជើបរំជួល អ្នកវិនិយោគ​នៅតែ​ភ័យ​
​គេ​ពិបាក​ស្មាន ណាស់ ថា​បញ្ហា​ធ្លាក់​ថ្លៃ​មូល​ប​ត្រ​នេះ និង​ចប់​នៅពេលណា ព្រោះថា នៅមាន​បញ្ហា​មួយទៀត ក៏​កំពុង​ចោទ​ដែរ​។ គឺ​បញ្ហា​តម្លៃ​ប្រេង​ឆៅ ដែល​ធ្លាក់​ថ្លៃ​ខ្លាំង​។ អ្នកវិនិយោគ នៅលើ​ផ្សា​រមូល​ប​ត្រ័​ប្រេង នៅតែ​មិនទាន់​ទុកចិត្ត ចំពោះ​ចំណាត់ការ​របស់​អង្គការ​OPEP​ទេ​។ តែ​យ៉ាងណាក៏ដោយ អាជ្ញាធរ​សេដ្ឋកិច្ច​ជប៉ុន បាន​សម្តែង​សុទិដ្ឋិនិយម​។ លោក Taro Aso រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន បាន​លើកឡើងថា ទីផ្សារ​បញ្ចេញ​ប្រតិកម្ម​រាង​ជ្រុល​ពេក បើ​ប្រៀបធៀប​ទៅនឹង បញ្ហា​ជាក់ស្តែង​។​

​ទោះ​យ៉ាងនេះ​ក្តី ប្រភព​បញ្ហា​ចំបង គឺ​មកពី​ភាពមិនប្រាកដប្រជា នៅក្នុង​ទីផ្សារ​មូល​ប​ត្រ​របស់​អាមេរិក​។ ដូច្នេះ បញ្ហា​នេះ​នៅ​បន្ត​យូរ​កម្រិតណា គឺ​វា​អាស្រ័យ​លើ សុខភាព​ទីផ្សារ​ហិរញ្ញវត្ថុ​អាមេរិក​។ ដរាបណា លោក​ដូ​ណា​ល់ ត្រាំ នៅតែមានៈ ឈ្លោះ​គ្នា​ដោយ​ចំហរ ជាមួយ​ធនាគារកណ្តាល ដោយ​គ្មាន​ការជជែក រក​ដំណោះស្រាយ ក្នុង​ភាពស្ងប់ស្ងាត់​ទេនោះ នោះ​អ្នកវិនិយោគ នៅតែ​មិន​ទុកចិត្ត​ដដែល​។ តែបើ​និយាយ​មួយបែប​ទៀត គឺថា នៅ​ពីក្រោយ​ការចេញមុខ​ឈ្លោះ ជាមួយនឹង​ធនាគារកណ្តាល​អាមេរិក​នេះ យើង​មិនដឹងថា​តើ លោក​ដូ​ណា​ល់ ត្រាំ មានបំណង ឬ​យុទ្ធសាស្ត្រ​អ្វី​ឲ្យ​ពិតប្រាកដ​ទេ​៕​ប្រភព​វិទ្យុ​RFIa market stock