» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6664 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696835 នាក់

ចិនប្រកាសពីការធ្វើសមយុទ្ធរួមគ្នាជាមួយកងទ័ពជើងទឹករុស្ស៊ី

 

ប្រទេសចិន៖ចិននិងរុស្ស៊ីនឹងធ្វើសមយុទ្ធកងទ័ពជើងទឹកប្រចាំឆ្នាំរួមគ្នារបស់ពួកគេ នៅក្នុងខែកក្កដានេះនិងអនុវត្តការល្បាតនៅក្នុងតំបន់ដែលមិនបានបញ្ជាក់ នៃមហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។a china russy combat 

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិននៅថ្ងៃអាទិត្យទី០៥ខែកក្កដាឆ្នាំ២០២៦បាននិយាយថា កងកម្លាំងជើងទឹកនៃប្រទេសទាំងពីរនឹងចូលរួមក្នុងសមយុទ្ធ«Joint Sea-2026» នៅក្នុងដែនទឹកនិងដែនអាកាសនៅQingdao ដែលជាកំពង់ផែយោធាដ៏សំខាន់ និងជារមណីយដ្ឋានមាត់សមុទ្រនៅភាគខាងកើតប្រទេសចិន។ សេចក្តីថ្លែងការណ៍បានបន្តថា បន្ទាប់ពីសមយុទ្ធនេះ កងកម្លាំងមួយចំនួនមកពីភាគីទាំងពីរនឹងចូលរួមនៅក្នុងការល្បាតដែនសមុទ្ររួមគ្នា នៅក្នុងតំបន់ពាក់ព័ន្ធនៃមហាសមុទ្រប៉ាស៊ីហ្វិក។ ការរៀបចំនេះ មានគោលបំណងឆ្លើយតបរួមគ្នា ចំពោះបញ្ហាប្រឈមសន្តិសុខ និងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។

ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍នេះ គ្រាន់តែប្រកាសពីដំណឹងនៃការធ្វើសមយុទ្ធ ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីទំហំនៃការចល័តទ័ពនោះទេ។ ចិននិងរុស្ស៊ីបានធ្វើសមយុទ្ធ«Joint Sea»រួមគ្នារបស់ពួកគេ តាំងពីឆ្នាំ២០១២មក ដោយសមយុទ្ធកាលពីឆ្នាំមុន បានរៀបចំធ្វើនៅក្បែរកំពង់ផែ Vladivostok ភាគខាងកើតនៃប្រទេសរុស្ស៊ី ហើយក៏បានបន្តដោយការល្បាតរួមគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិកដែរ។

យោធាចិននិងរុស្ស៊ីបានធ្វើសមយុទ្ធរួមគ្នាជាប្រចាំ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលភាពជាដៃគូដ៏ស្អិតល្មួតរវាងប្រទេសទាំងពីរ បានស្ថិតក្រោមការសង្ស័យពីលោកខាងលិច ខណៈសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន នៅតែបន្តចូលដល់ឆ្នាំទីប្រាំ។ សម្ព័ន្ធមិត្តលោកខាងលិចជាច្រើនរបស់អ៊ុយក្រែន រួមទាំងសហរដ្ឋអាមេរិកផងដែរ ជឿថាទីក្រុងប៉េកាំងបានផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ។