» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2706 នាក់

ម្សិលមិញ 8930 នាក់

សរុប 19699960 នាក់

ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​បង្ហើប​ឲ្យ​ដឹង​ពី​ការចេញមុខ​ជួយ​ពី​ប្រទេស​អាល្លឺម៉ង់​រឿង​រុស្ស៊ី​ចាប់​នាវា​!

 

​អ៊ុយ​ក្រែ​ន​៖​ប្រទេស​អាល្លឺម៉ង់​ចេញមុខ​ជួយ​ការពារ​និង​ដោះស្រាយ​បញ្ហា​រវាង​អ៊ុយ​ក្រែ​ន​និង​ប្រទេស​រុស្ស៊ី​រឿង​ចាប​រឹបអូស​នាវាចរ​អ៊ុយ​ក្រែ​ន​។ នេះ​ជាការ​ប្រកាស​អះអាង​របស់​ក្រសួងការពារជាតិ អ៊ុយ​ក្រែ​ន​ក្នុងអំឡុងពេល​កិច្ចប្រជុំ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន លោក Anatoliy Petrenko នាយក​ប្រចាំ តំបន់​អឺរ៉ុប​ខាងកើត Caucasus និង​អាស៊ី​កណ្តាល​នៅឯ​ការិយាល័យ របស់​សហព័ន្ធ​អាល្លឺម៉ង់ លោក Michael Siebert និង​រដ្ឋលេខាធិការ​រ​ដ្ឋ​សភា នៅឯ​ក្រសួងការពារជាតិ អាល្លឺម៉ង់​លោក Thomas Silberhorn ។​a uy1 

​លោក Anatoliy Petrenko បន្ត ថា​ទស្សនវិស័យ សម្រាប់​វត្តមាន​របស់​កងទ័ពជើងទឹក អាល្លឺម៉ង់​នៅ​សមុទ្រ​ខ្មៅ​ត្រូវបាន គេ​ពិភាក្សា​។ ភាគី​អាល្លឺម៉ង់​ក៏បាន​លើកឡើង ផងដែរ​ថា​ខ្លួន​បាន​ត្រៀមខ្លួន រួចជាស្រេច​ដើម្បី​ជួយ​ក្រុង​គៀវ​( Kiev)​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុងការ​ឲ្យ​មានការ​ដោះលែង ទូក​នេសាទ​អ៊ុយ​ក្រែ​ន​ដែល​ត្រូវបាន ឃុំឃាំង​នៅក្នុង​ឧបទ្ទវហេតុ Kerch Strait​ពី​សំណាក់​រុស្សី​ផងដែរ​។​បើតាម​ទីភ្នាក់ងារ​ចិន​ស៊ិន​ហួ​ចេញផ្សាយ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ខែមករា បាន​ឲ្យ​ដឹងថា​៖​កង​នាវាចរ របស់​អាល្លឺម៉ង់​បាន​ត្រៀមខ្លួន រួចជាស្រេច​ដើម្បី​ដាក់ពង្រាយ កម្លាំង​របស់ខ្លួន​ទៅកាន់​ដែន សមុទ្រ​ខ្មៅ​។​

​សូម​រំលឹក​ដែរ​ថា​៖​កាលពី​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៨​រុស្ស៊ី បាន​រឹបអូស​នាវា​ជើង​ទឹក​អ៊ុយ​ក្រែ​ន ៣​គ្រឿង​ជាមួយនឹង​ទាហានជើងទឹក​២៤​នាក់ នៅលើ​ទូក​ដែល​ប៉ុនប៉ង​ឆ្លងកាត់ ច្រក Kerch ពី​សមុទ្រ​ខ្មៅ​ទៅកាន់ សមុទ្រ Azov ។ ក្រុង​ម៉ូស្គូ​បាន​ចោទប្រកាន់ ពួកគេ​ពីបទ​ឆ្លងដែន​ខុសច្បាប់ ឆ្លងកាត់​ព្រំដែន​រុស្ស៊ី​ដែល​រដ្ឋាភិបាល ក្រុង​គៀវ​( Kiev )​តែងតែបាន​ធ្វើការ​បដិសេធ​រហូតមក​៕a uy kraen