» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10637 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700808 នាក់

លោក Anutin ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ ក្រោយទទួលបានការយល់ព្រមពីព្រះមហាក្សត្រ នាយករដ្ឋមន្ត្រីខ្មែរសាទរ

ប្រទេសថៃ៖ លោកអានុទីនឆាំវិរៈគុន( Anutin Charnvirakul )បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២របស់ថៃហើយ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា បន្ទាប់ពីទទួលបានការអនុម័តយល់ព្រម ពីព្រះមហាក្សត្រថៃ។ ទីភ្នាក់ងារសារព័ត៌មាន AFPបានឲ្យដឹងថាអគ្គលេខាធិការរដ្ឋសភាថៃ លោកអាផា​ស៊ូខានុត( Arpath Sukhanunth) បានអានព្រះរាជ្យក្រឹត្យរបស់ព្រះមហាក្សត្រក្នុងពិធីមួយនៅឯទីស្នាក់ការកណ្ដាលនៃគណបក្សភូមិចៃថៃរបស់លោក Anutin ក្នុងទីក្រុងបាងកក ដោយមានអត្ថន័យដូច្នេះថា «ព្រះមហាក្សត្របានអនុម័តយល់ព្រមឱ្យលោក Anutin ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីចាប់ពីពេលនេះតទៅ»។ចឹងភារកិច្ចបន្ទាប់គឺការរៀបចំគណរដ្ខមន្ត្រីដើម្បីទៅសុំព្ររាជក្រត្យតែងតាំងរាជរ្ដឋាភិបាលពីព្រះមហាក្សត្រ។a anutin 

បន្ទាប់ពីទទួលបានព្រះរាជក្រឹត្យទទួលស្គាល់ជានាយករដ្ឋមន្រ្តីទី៣២​របស់ថៃនាយករដ្ឋមន្ត្រីកម្ពុជាបានចេញលខិតអបអរសាទរលោកអនុធិន ឆានវីរ៉ៈគូណ (อนุทิน ชาญวีรกูล)​ !ដោយសង្ឃឹមថារដ្ឋាភិបាលថ្មីរបស់ថៃដែលអាចមានអាយុត្រឹម៤ខែនឹងសម្រួលដោះស្រាយបញ្ហា!

តាមកាសែតថៃបានឲ្យដឹងថា:លោកអនុធិន ឆានវីវៈគូណ ឈ្មោះហៅក្រៅ នូ (ប្រែថាកណ្តុរ) វ័យ៥៨ឆ្នាំ គឺជាកូនចៅចិនទៀជីវដែលមានដូនតាមកពីខេត្តក្វាងទុងមហាយក្សចិន។ ក្រៅពីជំនួញដ៏ជោគជ័យ ក្រុមគ្រួសារលោកអនុធិនក៏ជាអ្នកនយោបាយដ៏មានឥទ្ធិពលផងដែរ ដោយឪពុករបស់លោកធ្លាប់ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាច្រើនក្រសួង។

លោកអនុធិនបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Assumption ដែលជាសាលា អន្តរជាតិល្បីបំផុតនៅស្រុកថៃ ហើយទទួលបានសញ្ញាបត្រ​អនុបណ្ឌិតផ្នែកវិស្វកម្ម Engineering Industry ពី សាកលវិទ្យាល័យ Hofstra នៅបុរីញូវយ៉ក ហើយក៏បានធ្វើការជាវិស្វករនៅក្នុងក្រុមហ៊ុន Mitsubishi នៅសហរដ្ឋអាម៉េរិក។ លោកបានធ្វើការនៅក្នុងវិស័យឯកជនដែលជាធុរកិច្ចរបស់ក្រុមគ្រួសារលោកផ្ទាល់ដូចជាក្រុមហ៊ុន Sino-Thai Engineering & Construction, ក្រុមហ៊ុន Thai Solarមុនពេលចូលប្រឡូកនយោបាយ ។ បណ្តាក្រុមហ៊ុនរបស់លោកអនុធិនគឺសុទ្ធតែធំៗលំដាប់មហាជន ហើយទទួលម៉ៅការគម្រោងរបស់រដ្ឋាភិបាលថៃធំៗគ្រប់ជំនាន់ ដែលក្នុងនោះមានគម្រោងសាងសង់ព្រលានយន្តហោះសុវណ្ណភូមិ សាងសង់បណ្តាផ្លូវល្បឿនលឿនជាច្រើនខ្សែ និងជាពិសេសរថភ្លើងក្រោមដី(MRT) ជាច្រើនខ្សែ ។ល។

ចូលប្រឡូកនយោបាយ ដំបូងលោកអនុទីនបានចូលរួមជាមួយ នឹងក្រុមរបស់លោកថាក់ស៊ីន ស៊ីនណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តី ។ប៉ុន្តែនៅឆ្នាំ២០០៦ លោកត្រូវតុលាការធម្មនុញ្ញកាត់ទោសឲ្យផ្អាកធ្វើនយោបាយរយពេល៥ឆ្នាំ។ នៅពេលចូលនយោបាយវិញក្នុងឆ្នាំ២០១២ លោកបានចូលរួម និងធ្វើជាប្រធានគណបក្សភូមិចៃថៃ (មោទនភាពថៃ) បង្កើតដោយលោកណេវីន ឈីតឆប ដែលជាម្ចាស់ក្លិបបាល់ទាត់ Burirum United និងម្ចាស់ទីលានប្រណាំងរថយន្តលំដាប់ F1 នៅខេត្តបុរីរម្យ។ ភាគច្រើនគណបក្សភូមិចៃថៃជាគណបក្សឱកាសនិយមតែងតែនៅខាង ភាគីរដ្ឋាភិបាលចម្រុះ ។លោកអនុធិនធ្លាប់ត្រូវតតែងតែកាន់តំណែងជារដ្ឋមន្រ្តីជាច្រើនក្រសួង ហើយអ្វីដែលគួរឲ្យកត់សម្គាល់បំផុតគឺរដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងសម័យកូវីដ១៩ និងចុងក្រោយបំផុតគឺជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃរដ្ឋាភិបាលភឿថៃ។

កាលពីបោះឆ្នោតឆ្នាំ២០២៣ គណបក្សភូមិចៃថៃ បានប្រើយុទ្ធសាស្រ្តប្រើប្រាស់កញ្ឆាសេរី ជាយុទ្ធនាការឃោសនាបោះឆ្នោត ហើយទទួលបាន​៧០អាសនៈ លំដាប់ទី៣ និងបានចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះដែលដឹកនាំដោយគណបក្សភឿថៃ។

ក្រោយព្រឹត្តិការណ៍បែកធ្លាយសម្លេងសន្ទនាតាមទូរស័ព្ទរវាងលោកស្រីផែថងថាន ស៊ីនណាវ៉ាត់់ អតីតនាយករដ្ឋមន្រ្តី ជាមួយសម្តេចតេជោ ហ៊ុន សែន លោកអនុធិន បានដកខ្លួនចេញពី រដ្ឋាភិបាលចម្រុះ មកធ្វើជាបក្សប្រឆាំងវិញ។ការដកខ្លួននេះសម្តេចតេជោហ៊ុនសែនទស្សទាយកាលពីថ្ងៃទី២៦មិថុនាថារដ្ឋាភុបាលលោកស្រីផឺថងថានឹងមានអាយុត្រឹម៣ខែ។

នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ លោកអនុធិនបានចងសម្ពន្ធភាពជាមួយគណបក្សប្រជាជនដែលមានសម្លេង១៤០អសន:ក្នុងសភា ត្រូវបានបោះឆ្នោតឲ្យឡើងធ្វើជានាយករដ្ឋមន្រ្តីទី៣២របស់រដ្ឋាភិបាលសម្លេងភាគតិចរបស់ថៃ។

លោកអនុធិន ធ្លាប់រៀបការចំនួន៣ដង ហើយមានកូនពីរនាក់។ បច្ចុប្បន្នភរិយារបស់លោក គឺជាស្រីស្អាតវ័យ៣៨ឆ្នាំ ម្ចាស់ហាងកាហ្វេល្បីឈ្មោះនៅថៃ ឈ្មោះចាចា សុផាណាន់ ដែលទើបតែរៀបការកាលពីឆ្នាំ២០២២។ ចំពោះចំណូលចិត្តផ្ទាល់ខ្លួនរបស់អនុធិន លោកចូលចិត្តខ្លាំងខាងការបើកយន្តហោះដូចជាធ្លាប់បានបើកយន្តហោះផ្ទាល់ខ្លួនដឹកជញ្ជូនសរីរៈមនុស្សក្នុងប្រយោជន៍វិស័យវេជ្ជសាស្រ្តឲ្យដល់កាកបាទក្រហម។ ក្រៅពីនោះលោកគឺជាអ្នកចូលចិត្តសន្សំវត្ថុបុរាណពិសេសពុទ្ធបដិមាហើយក៏ដូចជាផ្នែកតន្រ្តី និងកីឡា។

បើនិយាយទ្រព្យសម្បត្តិលោកអនុធិន លោកគឺជាមហាសេដ្ឋី ដោយភាគច្រើនគេហៅលោកថា សៀនូ។ អង្គភាពប្រឆាំងអំពើពុករលួយថៃបានរាយការណ៍អំពីទ្រព្យសម្បត្តិសរុបរបស់លោកមានចំនួនជាង ៤ពាន់លានបាត ហើយលោកមានយន្តហោះផ្ទាល់ខ្លួនចំនួន៤គ្រឿង ព្រមទាំងជាអ្នកនិយមប្រើប្រាស់រថយន្ត Roll Royce។ចឹងនាយករដ្ឋមន្ត្រីថៃម្នាក់សុទ្ធតែជាសេដ្ឋីនិងមានការប្រយុទ្ធតស៊ូក្នុងឆាកនយោបានមិនមែនឡើងមកឆៅៗទេ!a anutin manet a anutin manet1 a anutin thai a anutin thai1