» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8303 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698474 នាក់

រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស G៧​ព្រួយ​រឿង​ចិនតៃវ៉ាន់​និង​បាន ឯកភាពគ្នា​ទារ​ឱ្យ​រុស្ស៊ី​ដកថយ​ទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​

 

​ជប៉ុន​៖​នៅក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋ​របស់​មន្ត្រី​ការបរទេស​មកពី​តាម​បណ្តា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ប្រាំពីរ ឬ​ហៅ​កាត់​ថា G7 នៅ​ថ្ងៃ​ចន្ទ​ទី​១៧​មេសា បាន​ឯកភាពគ្នា​នៅលើ​ដំណោះស្រាយ​សម្រាប់​បញ្ហា​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដោយ​ត្រូវ​ធើ្វ​យ៉ាងណា​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​កងទ័ព​ទាំងអស់​របស់ខ្លួន​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយ​គ្មាន​លក្ខខណ្ឌ​។​a g meeting 

រដ្ឋមន្ត្រីការបរទេស​ជប៉ុន​លោក Hayashi ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំបាន​បន្ដ​ឱ្យដឹងថា រដ្ឋមន្ត្រីការបរទេស​នៃ​សមាជិក G7 ទាំង​ប្រាំពីរ​ប្រទេស​ក៏បាន​ព្រមព្រៀងគ្នា​ថា​នឹង​បន្ដ​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​រុស្ស៊ី​បន្ថែមទៀត និង​បង្កើន​ការផ្គត់ផ្គង់​ជំនួយ​ទៅឱ្យ​អ៊ុយ​ក្រែ​ន​ដើម្បី​ជាការ​ដាក់​សម្ពាធ​ឱ្យបាន​កាន់តែខ្លាំង​ឡើង​ទៅលើ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ឱ្យ​ជ្រើស​រើសយក​ដំណោះស្រាយ​ដោយ​សន្ដិវិធី​ដើម្បី​បិទ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​សារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែមេសា ឆ្នាំ​២០២៣ បាន​ផ្សាយ​ឲ្យ​ដឹង​ដែរ​ថា ក្រុម​រដ្ឋមន្ត្រីការបរទេស​នៃ​បណ្ដា​ប្រទេស G7 នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ថ្កោលទោស​វោហា​សាស្ត្រ​នុយក្លេអ៊ែរ​របស់​រុ​ស្ស៉ី និង​ការពិភាក្សា​ពី​ផែនការ​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ទឹកដី​បេឡា​រុស គឺជា​រឿង​មិនអាច​ទទួលយកបាន​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម ក្រុម​រដ្ឋមន្ត្រីការបរទេស​នៃ​បណ្ដា​ប្រទេស G7 បានកត់សម្គាល់​ដូច្នេះ​ថា «​វោហា​សាស្ត្រ​នុយក្លេអ៊ែរ​គ្មាន​ទំនួល​ខុសត្រូវ និង​ការ​គំរាម​ដាក់ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅលើ​ទឹកដី​បេឡា​រុស គឺជា​រឿង​មិនអាច​ទទួលយកបាន​…​ហើយ​រាល់​ការប្រើប្រាស់​អាវុធ​គីមី អាវុធ​ជីវសាស្ត្រ ឬ​អាវុធ​នុយក្លេអ៊ែរ​ដោយ​រុ​ស្ស៉ី នឹងត្រូវ​ជួប​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​»​។​​ជុំវិញ​បញ្ហា​ច្រក​សមុទ្រ​តៃវ៉ាន់​ឯណោះ​វិញ ក៏ត្រូវ​បាន​គេ​ដាក់បញ្ចូល​ទៅក្នុង​របៀបវារៈ​សម្រាប់​ពិភាក្សា​នាឱកាស​នៃ​កិច្ចប្រជុំ​ខាងលើនេះ​ផងដែរ ក្នុងនោះ​រដ្ឋ​ជា​សមាជិក G7 ទាំងអស់​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​សកម្មភាព​យោធា​របស់​ចិន​នៅ​ជុំវិញ​ដែន​កោះ​តៃវ៉ាន់ បួ​ក​រួមទាំង​មហិច្ឆតា​ចង់​ក្រសោប​យក​តំបន់​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​.​។

ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​អង្គារ ទី​១៨ ខែមេសា ឆ្នាំ​២០២៣​ឲ្យ​ដឹងថា​៖​អ្នកការទូត​ជាន់ខ្ពស់​នៃ​ប្រទេស G7 បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ថា «​យើង​អំពាវនាវ​ឱ្យមាន​ការបដិសេធ​ភ្លាមៗ​នៃ​ការសម្រេចចិត្ត​ដែល​មិនអាច​ទទួលយកបាន ដែល​រឹតត្បិត​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន រួមទាំង​ការហាមឃាត់​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​នាពេល​ថ្មីៗ​នេះ មិនឱ្យ​ធ្វើ​ការឱ្យ​អង្គការក្រៅរដ្ឋាភិបាល និង​អង្គការសហប្រជាជាតិ​»​។​​ក្រុម​ប្រទេស​អ្នកមាន​ទាំង​៧​ក៏បាន​ថ្កោលទោស​អាជ្ញាធរ​តា​លី​បង់ ជុំវិញ​ការរំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ​លើ​ស្ត្រី និង​កុមារី និង​ការរើសអើង​ប្រឆាំងនឹង​សមាជិក​សាសនា និង​ជនជាតិភាគតិច​»​។​

​សូមបញ្ជាក់ថា​៖​ក្រោម​ការបកស្រាយ​យ៉ាង​តឹងរឹង​របស់​ពួកគេ​អំពី​សាសនា​ឥស្លាម អាជ្ញាធរ​តា​លី​បង់​បានដាក់​កម្រិត​មួយចំនួន​លើ​ស្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន ចាប់តាំងពី​ការដណ្តើម​អំណាច​ក្នុង​ឆ្នាំ ២០២១ រួមទាំង​ការរារាំង​ពួកគេ​ពី​ការអប់រំ​ថ្នាក់​ឧ​ត្ត​ម និង​ការងារ​រដ្ឋាភិបាល​ជាច្រើន​។​​កាលពី​ខែធ្នូ ពួកគេ​បាន​ហាម​ស្ត្រី​មិន​ឲ្យ​ធ្វើការ​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក និង​បរទេស​។ ហើយ​កាលពី​ថ្ងៃទី​០៤ ខែមេសា​កន្លងទៅនេះ ការហាម​ប្រាម​ត្រូវបាន​ពង្រីក​ទៅកាន់​ការិយាល័យ​អង្គការសហប្រជាជាតិ​ទូទាំងប្រទេស ដែល​បង្កឱ្យមាន​ការរិះគន់​ជា​អន្តរជាតិ​។​​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស G7 បាន​ប្រព្រឹត្តទៅ​រយៈពេល ៣​ថ្ងៃ​នៅក្នុង​ទីក្រុង Karuizawa របស់​ប្រទេស​ជប៉ុន ៕​ប្រភព​៖ Reuters 

​