» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5026 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695197 នាក់

ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ

 

ប្រទេសថៃ៖រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃបានថ្លែងថា ការពិនិត្យផ្ទៀងផ្ទាត់ជាបឋមបានរកឃើញ ថា គេហទំព័រល្បែងអនឡាញដែលត្រូវបានរាយការណ៍ថាមានទំនាក់ទំនងជាមួយប្តីរបស់លោកស្រី Suchada Zhang Thaensap ដែលជាតំណាងរាស្ត្រគណបក្សភុំចៃថៃ( Bhumjaithai) របស់លោកអនុទិន គឺទទួលបានអាជ្ញាប័ណ្ណស្របច្បាប់នៅក្នុង Curaçao និងស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ថៃ។ លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរនឹងចាត់វិធានការភ្លាមៗ ប្រសិនបើមានភស្តុតាងនៃការរំលោភច្បាប់ថៃលេចឡើង។a mp thai scam1 

​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោករុដ្ឋាប៉ុនណាវ៉ារ៉ាត( Ruthapon Naowarat) បានធ្វើការកត់សម្គាល់នៅថ្ងៃទី ៦ ខែតុលា ចំពេលមានការចោទ ប្រកាន់ពាក់ព័ន្ធនឹងលោកតៃយ៉ាងហ្សាង( Taiyang Zhang) ដែលជាប្តីសញ្ជាតិអូស្ត្រាលីរបស់លោកស្រី Suchada បន្ទាប់ពីតំណាងរាស្ត្រខេត្ត Chaiyaphum រូបនេះបានបដិសេធការអះអាងដែលថា លោក ស្រី ឬប្តីរបស់លោកស្រី មានការពាក់ព័ន្ធក្នុងបណ្តាញឆបោកតាមទូរស័ព្ទ (Call-Centre Scam) ឬប្រតិបត្តិការអាជីវកម្មខុស ច្បាប់។

​ការខ្វែងគំនិតគ្នានេះបានផ្ទុះឡើងបន្ទាប់ពីលោក Rangsiman Rome តំណាងរាស្ត្រគណបក្សប្រជាជន( People's Party )ដែលជាគណបក្សប្រឆាំងបានចោទ សំណួរអំពីប្តីរបស់លោកស្រី Suchada ក្នុងអំឡុងពេលប្រជុំសភា។ លោកស្រី Suchada បានប្រឆាំងនឹងការកត់សម្គាល់នេះ ហើយបានទាមទារឲ្យលោក Rangsiman ផ្តល់ភស្តុតាង ឬដកសេចក្តីថ្លែងការណ៍របស់គាត់វិញ។ លោក Rangsiman បានបដិសេធការទាមទារនេះ ហើយបាននិយាយថា លោកនឹងធ្វើឱ្យព័ត៌មាននេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

​ការខ្វែងគំនិតគ្នានេះក៏បានទាក់ទាញការយកចិត្តទុកដាក់ចំពោះការប្រកាសទ្រព្យសម្បត្តិដែលបានដាក់ជូនគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ (NACC) ផងដែរ។របាយការណ៍បាន ឱ្យដឹងថា ទ្រព្យសម្បត្តិសរុបដែលត្រូវបានប្រកាសដោយលោក ស្រី Suchada និងគ្រួសារមានប្រមាណ១.៩ ពាន់លានបាត។

​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានលើកឡើងជាពិសេសអំពី Shuffle.com ដែលជា platform ល្បែងស៊ីសងអនឡាញមួយ ដែលត្រូវបានរាយការណ៍ជាសាធារណៈថាមានទំនាក់ទំនងជាមួយឈ្មោះ Taiyang Zhang។ លោកបានមានប្រសាសន៍ថា ការពិនិត្យបឋមបានរកឃើញថា platform នេះប្រតិបត្តិការក្រោមអាជ្ញាប័ណ្ណល្បែងដែលចេញដោយប្រទេស Curaçao។

​លោកស្រី Suchada បានចូលរួមប្រជុំប្រចាំសប្តាហ៍របស់គណបក្សភុំវៃថៃ( Bhumjaithai )នៅថ្ងៃទី ៦ តុលា ប៉ុន្តែត្រូវបានគេរាយការណ៍ថា បានបដិសេធមិនពិភាក្សាអំពីបទចោទប្រកាន់លម្អិតជាមួយអ្នកសារព័ត៌មានឡើយ។ លោកស្រីបានថ្លែង អំណរគុណដល់អ្នកសារព័ត៌មាន និងសាធារណជនចំពោះការយកចិត្តទុកដាក់ ហើយបាននិយាយថា លោកស្រីនឹងឆ្លើយតប ទៅនឹងសំណួរដែលចោទសួរដោយសមាជិករដ្ឋសភាផ្សេងទៀត និងសាធារណជន។

​មិនទាន់មានការរកឃើញបទល្មើសព្រហ្មទណ្ឌប្រឆាំងនឹងលោកស្រី Suchada ឬស្វាមីរបស់លោកស្រីនៅក្នុងការចោទ ប្រកាន់ដែលបានរៀបរាប់ខាងលើនោះទេ ហើយការអះអាងទាំងនេះនៅតែស្ថិតក្រោមការស៊ើបអង្កេត និងការស្រាវជ្រាវរកភស្តុតាងនៅឡើយ។a mp thai scam