» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10783 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700954 នាក់

ទឹក​ជន់​លិច ពលរដ្ឋ​កូរ៉េខាងជើង​រងគ្រោះ​តែ​លោក គីម ជុង​អ៊ុន ដែល​ជិះ​រថយន្ត​ប្រណីត LX 570 ទៅ​មើល​ហើយហាម​មិន​ឲ្យ​ទទួល​ជំនួយ​ពី​បរទេស​!


​កូរ៉េខាងជើង​៖​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​ដែល​ជិះឡាន​ឡិច​ស៊ិ​ស​៥៧០ (Lexus LX 570) ទៅ​មើ​ស​ស្រែ​ជួប​កសិករ​ដែល​រងគ្រោះ​ធម្មជាតិ បាន​បដិសេធ មិន​ទទួល​ជំនួយ​ពី​ខាងក្រៅ​សម្រាប់​ជួយ​ប្រជាជន​នោះឡើយ ។​a kim car 

​ទីភ្នាក់ងារសារព័ត៌មាន​ផ្លូវការ​របស់​កូរ៉េខាងជើង​បាន​ដកស្រង់​សំដី​មេដឹកនាំ គីម ជុង​អ៊ុន ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​របស់​គណៈកម្មាធិកា​រ​កណ្តាល​នៃ​គណបក្ស​ពលករ​កូរ៉េ ដោយ​លោក គឹម​បាន​សង្កត់ធ្ងន់ថា​៖ «​ក្នុងស្ថានភាព​វីរុស Covid-19 កំពុង​រីក​រាល​ដ៏​អាក្រក់ នៅ​ទូទាំង​សកលលោក ហេតុនេះ យើង​មិន​អនុ​ញ្ញា​ឲ្យ​ទទួល​ជំនួយ​ពី​ខាងក្រៅ​ណាមួយ សម្រាប់​ការខូចខាត​ដោយសារ​គ្រោះមហន្តរាយ​ទឹកជំនន់​នេះ​ទេ ប៉ុន្តែ ត្រូវបាន​បិទ​ព្រំដែន និង​អនុវត្ត​ការងារ​ប្រឆាំង​ទប់ស្កាត់​វីរុស​ការ​រាតត្បាត​នេះ​យ៉ាង​តឹងរ៉ឹង​»​។​

ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាង​គំហក់​នៅ​ទូទាំងប្រទេស​ចាប់តាំងពី​ថ្ងៃទី​១ ដល់​ថ្ងៃទី ៦ ខែសីហា បង្ក​ឲ្យ​មាន​គ្រោះទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​​បាន​បំផ្លាញ​ផលដំណាំ ៣៩,២៩៦ ហិកតា​, ផ្ទះសម្បែង​ចំនួន ១៦,៦៨០ ខ្នង និង​ព្រមទាំង​អគារ​សាធារណៈ​ប្រមាណ ៦៣០ ផងដែរ នៅ​ទូទាំងប្រទេស​។ នេះ​បើ​យោងតាម​បាយ​ការណ៍ KCNA​។​មិនមាន​សេចក្តីរាយការណ៍​អំពី​គ្រោះថ្នាក់​ដល់​មនុស្ស​ក្នុង​តំបន់​នោះទេ ។​

លោក គីម ជុង​អ៊ុន​ប្រមុខ​ប្រទេស​កុំមុយនិស្ត ដែល​កំពុង​ស្ថិតនៅក្នុង​តំបន់​រងគ្រោះ ជាមួយ​រថយន្ត​ប្រណីត​ដែល​គេ​សន្ម​ត់​ថា បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គិតគូរ​ផ្តល់​អាហារ ថ្នាំសង្កូវ និង​សំភារៈ​ចាំបាច់​ផ្សេងៗ​ទៀត ដល់​ប្រជាជន​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​។​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ហាមឃាត់​ការនាំចេញ​ទំនិញ​ប្រណីត​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​។ ប៉ុន្តែ​សម្រាប់ លោក គីម ត្រូវបាន​គេ​មើលឃើញថា​មាន​រថយន្ត​ទំនើបៗ​ជិះ ដែលមាន​ទាំង​រថយន្ត Mercedes-Benzes និង Rolls Royce ផងដែរ​៕a kim car1 a kim car2 

​