» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8064 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698235 នាក់

​អាជ្ញាធរ​ថៃ បន្ត​ព្រមាន​អំពី​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ ខណៈ​ចំនួន​មនុស្ស​បាត់បង់​ជីវិត កើន​ដល់​២២​នាក់​បន្ទាប់ពី​ប្រទេស​ឥណ្ឌូណេស៊ី​


​ប្រទេស​ថៃ​៖ អាជ្ញាធរ​ថៃ នា​ថ្ងៃ​ចន្ទ​ទី​២៦​សីហា​នេះ បានឱ្យដឹងថា គ្រោះទឹកជំនន់ និង​គ្រោះ​រអិល​បាក់​ដី នៅ​ទូទាំងប្រទេស​ថៃ បានសម្លាប់​មនុស្ស កើន​ដល់​២២​នាក់ និង​បង្ក​ឱ្យ​របួស​១៩​នាក់ ហើយ​បាន​ព្រមាន​ខេត្ត​មួយចំនួន អំពី​ហានិភ័យ​បន្ថែមទៀត ខណៈ​ប្រជាជន​ប្រមាណ​ជា ៣០,០០០​គ្រួសារ រង​ផលប៉ះពាល់​។a flood indo1

ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ចន្ទ ទី​២៦ ខែសីហា ឆ្នាំ​២០២៤​បាន​ឲ្យ​ដឹងថា​៖​អំឡុង​ភ្លៀង​ធ្លាក់​ខ្លាំង នៅតាម​ខេត្ត​ជាច្រើន​របស់​ប្រទេស​ថៃ កាលពី​សប្តាហ៍​មុន គូស្នេហ៍​ជនជាតិ​រុស្ស៊ី និង​ពលករ​ចំណាកស្រុក​៩​នាក់ មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ស្ថិតក្នុង​ចំណោម​ជនរងគ្រោះ សរុប​១៣​នាក់ ដែល​បាន​បាត់បង់​ជីវិត ដោយសារ​គ្រោះ​រអិល​បាក់​ដី នៅ​កោះ Phuket នា​ភាគខាងត្បូង​។ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី​ប៉ៃ​តង​តាន​ស៊ីណាវ៉ាត្រា​( Paetongtarn Shinawatra) បានផ្តល់​ជំនួយ​ជា​ស្បៀងអាហារ​ដល់​ប្រជាជន អំឡុង​ដំណើរ​ចុះសួរសុខទុក្ខ នៅតាម​លំនៅដ្ឋាន​របស់​ពួកគេ ក្នុង​តំបន់ Nan ភាគ​ខាងជើង​។​

​គួរ​បញ្ជាក់ថា ស្ថានភាព​ទឹកជំនន់​ធ្ងន់ធ្ងរ កំពុង​បន្ត​នៅ​ខេត្ត​ចំនួន​៥ នា​ភាគ​ខាងជើង​ប្រទេស​ថៃ រួមមាន​ដូចជា Chiang Rai, Sukhothai និង Prae ជាដើម ហើយ​ទន្ទឹមគ្នា ក៏មាន​ហានិភ័យ​ខ្ពស់​នៃ​ការកើនឡើង​កម្ពស់​ទឹក នៅតាម​តំបន់​ក្បែរ​ដង​ទន្លេ Chao Phraya ផងដែរ ក្នុងនោះ​រួមមាន​ទាំង​ទីក្រុង​បាងកក​។​

​ដោយឡែក​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​វិញ​ក្រុមមន្ត្រី​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បានឱ្យដឹង​កាលពី​ថ្ងៃអាទិត្យ ទី​២៥ ខែសីហា​ថា​មនុស្ស​១៣​នាក់​បាន​ស្លាប់ និង​២​នាក់​បាន​រងរបួស នៅក្នុង​គ្រោះទឹកជំនន់ នៅក្នុង​ខេត្ត North Maluku​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​​តាម​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​ឥណ្ឌូណេស៊ី BNPB គ្រោះទឹកជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃ​សៅរ៍ ក៏បាន​បណ្ដាលឱ្យ​ផ្ទះ​១០​ខ្នង​ក្នុង​ទីក្រុង Ternate រង​ការខូចខាត​ផងដែរ​។ BNPB ក៏បាន​ព្រមាន​ដែរ​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​អាច​នឹង​កើតឡើង​ជាថ្មី នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ និង​ប្រាប់​ឱ្យ​ប្រជាជន​ក្នុង​តំបន់​មានការ​ប្រុងប្រយ័ត្ន ជានិច្ច​។ «​យើង​ជំរុញ​ឱ្យ​ប្រជាជន​បន្ត​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច និង​ធ្វើតាម​ការណែនាំ​ពី​អាជ្ញាធរ​អំពី​ហានិភ័យ​នៃ​គ្រោះទឹកជំនន់​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ BNPB នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​។​​គួរ​បញ្ជាក់ថា កាលពី​ខែឧសភា​កន្លងទៅ គ្រោះទឹកជំនន់ និង​រអិល​បាក់​ដី ក្នុង​ខេត្ត West Sumatra របស់​ឥណ្ឌូណេស៊ី ក៏បាន​សម្លាប់​ជីវិត​មនុស្ស​ជាង ៦០​នាក់​ផងដែរ​៕a flood indo 
​