» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 141 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299061 នាក់

អ៊ុយក្រែនរងសម្ពាធតានតឹងក្រោយពីអាមេរិករុញឱ្យទទួលយកផែនការសន្តិភាពជាមួយរុស្ស៊ីដោយកាត់ដី

 

ប្រទេសអ៊ុក្រែន៖ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃសុក្រថា អ៊ុយក្រែនប្រឈមនឹងហានិភ័យនៃការបាត់បង់សេចក្តីថ្លៃថ្នូរ និងសេរីភាពរបស់ខ្លួន ឬអាចបាត់ការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ដោយសារតែផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលឯកភាពលើការទាមទារសំខាន់ៗរបស់រុស្ស៊ី ខណៈសំណើមួយនេះ លោក ដូណាល់ ត្រាំ បានទុកពេលឱ្យទីក្រុងកៀវមួយសប្តាហ៍ដើម្បីពិចារណាថាគួរតែទទួលយកឬអត់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានReuter។a russy usa.jpg1 

នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិខ្លួនលោក Zelenskiyបានថ្លែងថា ឥឡូវនេះ អ៊ុយក្រែនអាចប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ គឺការបាត់បង់ទាំងសេចក្តីថ្លៃថ្នូរ ឬប្រឈមនឹងការបាត់បង់ដៃគូសំខាន់(អាមេរិក)។ យ៉ាងណាលោកថា លោកនឹងតស៊ូដើម្បីធានាថាយ៉ាងហោចណាស់ចំណុចពីរនៅក្នុងផែនការនេះមិនត្រូវបានមើលរំលង គឺទី១.សេចក្តីថ្លៃថ្នូរ និងទី២.សេរីភាពរបស់ប្រជាជនអ៊ុយក្រែន។

ផែនការសន្តិភាព២៨ចំណុចរបស់ទីក្រុងវ៉ាស៊ីនតោន អំពាវនាវឱ្យអ៊ុយក្រែនប្រគល់ផ្នែកខ្លះនៃទឹកដី ទទួលយកដែនកំណត់របស់យោធាខ្លួន និងលះបង់មហិច្ឆតាក្នុងការចូលរួមជាមួយអង្គការណាតូ។ ក្នុងនោះក៏មានសំណើមួយចំនួនដែលទីក្រុងមូស្គូអាចជំទាស់ និងទាមទារឱ្យកងកម្លាំងរបស់ខ្លួនដកថយពីតំបន់មួយចំនួនដែលពួកគេបានកាន់កាប់។ ការដាក់ពេលឱ្យអ៊ុយក្រែនគិតត្រឹមរយៈពេលមួយសប្តាហ៍ លោក ត្រាំក៏យល់ដែរថាវាជារយៈពេលខ្លី ប៉ុន្តែដោយសាររដូវរងាជិតមកដល់ ហើយលោកត្រូវការបញ្ចប់ការបង្ហូរឈាម ហើយជាមួយគ្នាលោក Zelenskiy នឹងត្រូវអនុម័តផែនការនេះ។

លោកដូណាល់ត្រាំបាននិយាយប្រាប់អ្នកសារព័ត៌មានថា ប្រសិនបើអ៊ុយក្រែនមិនពេញចិត្តនឹងផែនការសន្តិភាពទេ ពួកគេគួរតែបន្តប្រយុទ្ធគ្នា ប៉ុន្តែលោកគិតថា នៅចំណុចខ្លះអ៊ុយក្រែនគួរតែទទួលយកនូវអ្វីមួយដែលខ្លួនមិនចង់ទទួល។ ការលើកឡើងរបស់លោកត្រាំ ធ្វើឱ្យគ្រប់គ្នារំលឹកដល់កិច្ចប្រជុំដ៏ចម្រូងចម្រាសមួយ រវាងមេដឹកនាំទាំងពីរកាលពីខែកុម្ភៈឆ្នាំ២០២៥ កាលនោះលោកត្រាំបាននិយាយទៅកាន់មេដឹកនាំអ៊ុយក្រែននៅមុខគេមុខឯងថា«អ្នកមិនមានសន្លឹកបៀកាន់ទេ»។

កាលពីថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា អ៊ុយក្រែនបានពិភាក្សាជាមួយបណ្តាប្រទេសជាដៃគូរបស់ខ្លួននៅអឺរ៉ុប អំពីផែនការសន្តិភាព​ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក សំដៅបិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានឱ្យដឹងថា អំឡុងកិច្ចសន្ទនាទូរសព្ទរួមមួយ រូបលោកបានជជែកអំពី​ផែនការសន្តិភាពរបស់អាមេរិក ជាមួយរដ្ឋមន្រ្តីការបរទេសបារាំង ចក្រភពអង់គ្លេស ប៉ូឡូញ ហ្វាំងឡង់ ប្រមុខការទូតសហភាពអឺរ៉ុប ព្រមទាំងអ្នកតំណាងរបស់អ៉ីតាលីនិងអាល្លឺម៉ង់ ហើយកំណត់ជំហានបន្ទាប់ទៀត។

 ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បានសន្ទនាតាមទូរសព្ទផងដែរ ជាមួយមេដឹកនាំអាល្លឺម៉ង់ បារាំង និងចក្រភពអង់គ្លេស។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ មហាអំណាចអឺរ៉ុបទាំង៣ បានឯកភាពគ្នាថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន ចាំបាច់ត្រូវតែបន្តមានសមត្ថភាពរឹងមាំ ដើម្បីការពារអធិបតេយ្យរបស់ខ្លួន ហើយប្រធានាធិបតីបារាំង លោក Emmanuel Macron, នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានធានាអះអាងចំពោះលោក ហ្សេលេនស្គី អំពីការបន្តគាំទ្រពេញទំហឹង​របស់ពួកគេសម្រាប់អ៊ុយក្រែន នៅលើគន្លងផ្លូវឆ្ពោះទៅរកសន្តិភាពមួយ ដែលឋិតថេរនិងមានយុត្តិធម៌។

 

ចំណែកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បាននិយាយដែរថា សំណើរបស់សហរដ្ឋអាមេរិកសម្រាប់សន្តិភាពនៅអ៊ុយក្រែន អាចជាមូលដ្ឋាននៃដំណោះស្រាយជម្លោះរវាងប្រទេសក្បែរខាងទាំងពីរ។ ប៉ុន្តែប្រសិនបើទីក្រុងគៀវបដិសេធផែនការសន្តិភាពនេះ នោះកងកម្លាំងរុស្ស៊ីនឹងបន្តវាយប្រហាររុលទៅមុខបន្ថែមទៀត។

រុស្ស៊ីគ្រប់គ្រងលើផ្ទៃដីជាង១៩ភាគរយ នៃប្រទេសអ៊ុយក្រែនដែលមានកើនឡើងត្រឹមតែមួយភាគរយប៉ុណ្ណោះ បើធៀបកាលពីពីរឆ្នាំមុន។ មហិច្ឆតារបស់ទីក្រុងមូស្គូចង់គ្រប់គ្រងលើតំបន់ Donbas ទាំងអស់ ដែលរួមមាន Donetsk និង Luhansk ក៏ដូចជា Kherson និង Zaporizhzhia ទាំងមូលផងដែរ។ លោក ពូទីន បានសង្កត់ធ្ងន់ថា ទីក្រុងកៀវនិងក្រុមមហាអំណាចនៅអឺរ៉ុប ហាក់នៅតែមិនទាន់យល់ច្បាស់ អំពីការពិតជាក់ស្តែងដែលថា កងកម្លាំងរបស់រុស្ស៉ី កំពុងទទួលបានភាពរីកចម្រើនលើសមរភូមិនៅអ៊ុយក្រែន ហើយនឹងបន្តថែមទៀត លុះត្រាតែមានសន្តិភាព។

លោក ពូទីន បាននិយាយថា កងកម្លាំងរុស្ស៊ីទើបដណ្តើមកាន់កាប់បានសឹងទាំងស្រុង នៅទីក្រុង Kupiansk ភាគឦសានអ៊ុយក្រែននៅថ្ងៃទី៤វិច្ឆិកា បើទោះបីជាទីក្រុងកៀវបដិសេធក៏ដោយ ហើយជោគជ័យបែបនេះ នឹងបន្តកើតមាន ប្រសិនបើអ៊ុយក្រែន បដិសេធផែនការរបស់អាមេរិក។នេះមានន័យថា ប្រសិនបើអ៊ុយក្រែនបដិសេធផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក នោះសង្រ្គាមរវាងយោធារុស្ស៊ី និងអ៊ុយក្រែននឹងនៅតែបន្ត ហើយរុស្ស៊ីនឹងទៅតែបន្តវាយប្រហារពង្រីកទឹកដីបន្ថែមទៀត៕a russy usa