» តារា​សម្ដែង ឌុ​ច លីដា ត្រូវ​ប៉ូលិស​គោលដៅ​ត្រួតពិនិត្យ​ជាតិ​ស្រវឹង ខណ្ឌ​៧​មករា ផាកពិន័យ ២​លាន​រៀល » អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​ហ៊ូ រ៉ុ​ន​អេង​» ត្រូវបាន​ឃាត់ខ្លួន​ក្រោយពី​ចូល​ខំ​មិន​រឿង​យួន​ក្នុង​ផេ​ក សម្តេច​តេ​ជោ ហ៊ុន សែន » ចិនមកចាប់បញ្ជូន​ចិន​៥​នាក់​ទៅ​ស្រុក​ចិន​វិញ​ទាក់ទង​រឿង​លាង​លុយ​នៅ​ស្រុក​ខ្មែរ​ » បន្ទាប់ពី​ហូប ភ្លាសាច់គោ​ឆៅ​ផឹកស្រា​ពាង​ក្នុង​ពិធី​បុណ្យសព​ប្រជាពលរដ្ឋ​១៥​នាក់ នៅ​ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​ចូល​ពេទ្យ​ » ករណី​យ៍​លោក ម៉ៃ​សុគន្ធ​តារា​ទើស​គ្រប់​ជ្រុង​បើកបរ​ស្រវឹង​បុក​រះ ត្រូវបាន​តំណាង​អយ្យការ អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ​! » ខួប​១៥​ឆ្នាំ​ធនាគារ​វៀតណាម​( BIDC )​នៅ​កម្ពុជា បាន​ទាក់ទាញ​វិនិយោគ​មក​កម្ពុជា ​ឯនៅវៀតណាមបំពាក់មេដាយ » ក្រឡាប់ចាក់​នៅក្នុង​យន្តហោះ​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ស្គូ​ត (Scoot)​ឆ្ពោះទៅ​ទីក្រុង​ក្វាង​ចូ​វ (Guangzhou) ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​៧​នាក់​រងរបួស​ » អ្នក​ឈូសឆាយ​ដីព្រៃ ហ៊ុំព័ទ្ធ​ត្រូវបាន កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ឃាត់ខ្លួន​បុរស​ម្នាក់ តាម​អំណាច​ដីកា​របស់​តុលាការ » សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ ទំនប់​អាងទឹក​អូរ​តេ បានផ្តល់​ប្រយោជន៍​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ក្នុងស្រុក​អូររាំង និង​ក្រុង​សែន​មនោ​រម្យ​ » គណៈរដ្ឋមន្ត្រី​លោកស្រី​ប៉ៃ​តង​តង​តាន ៣៥​រូប ស្បថ​ចូលកាន់​តំណែង ក្នុង​រាជរដ្ឋាភិបាល​ថ្មី » ជើង​ទីមួយ​មាន​យុវជន ជិត​៣០០​នាក់​ទៅ ទស្សនកិច្ច​សិក្សា តាម​បន្ទាត់​បង្គោល​ព្រំដែន កម្ពុជា​-​វៀតណាម ក្នុងភូមិ​សាស្ត្រ​៤​ខេត្ត​មណ្ឌល​ក្នុងពេលដែលក្រសួងសាធារណការចុះមើលផ្លូវ » ខ្យល់ព្យុះយ៉ាជីគម្រាមវៀតណាមអ្នកនៅខេត្តCLVខ្មែរប្រយត្ន័ផង! » ឃាតកម្មសម្លាប់ជនជាតិចិនម្នាក់នៅក្រុងបាវិតចាបបាន ជនសង្ស័យ៥នាក់ តែជនដៃដល់ និងជាមេគំនិតកំពុងរត់គេច? » ទីបំផុត​បារាំង​មាន​នាយករដ្ឋមន្ត្រី​មកពី​បក្ស​ស្តាំនិយម​គឹ​លោក មី​ស្ហែ​ល បា​ញេ » ទីផ្សារ​នៃ​ផ្សា​រមូល​ប​ត្រ កម្ពុ​ជាមាន​ទំហំ​មូលធន​ប្រហែល​២,៧៣ ប៊ី​លាន​ដុល្លារ​គិត​ត្រឹម​ត្រីមាស​ទី​២​ឆ្នាំ​២០២៤

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 931 នាក់

ម្សិលមិញ 6068 នាក់

សរុប 15037139 នាក់

រដ្ឋមន្ត្រី​ការបរទេសចាំផ្ទះ​ថៃ​កោះប្រជុំ​រដ្ឋមន្ត្រីការបរទេស​ក្រៅផ្លូវការ​រឿង​ភូមា​តែ​មិនសូវមាន​ការចាប់អារម្មណ៍​ពី​ប្រទេស​អាស៊ាន​ផ្សេងទៀត​!

 

​ប្រទេស​ថៃ​៖​រដ្ឋមន្ត្រីការបរទេស​របស់​មី​យ៉ាន់​ម៉ា​លោក Than Shwe នឹងចូលរួម “​កិច្ចពិភាក្សា​ក្រៅផ្លូវការ​” ដ៏​ចម្រូងចម្រាស​មួយ​នៅ​ទីក្រុង​បាងកក ស្តីពី​វិបត្តិ​នយោបាយ​របស់​ប្រទេស​ដែល​រង​ការវាយប្រហារ​ដោយ​រដ្ឋប្រហារ ។​នេះ​បើតាម​ប្រភពពីរ​សារ​ពត៍​មាន Reuters ។​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា រដ្ឋមន្ត្រីការបរទេស​ថៃ លោក ដន ប្រា​ម៉ាត់​វី​ណៃ (Don Pramudwinai) ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​ថៃ​ចាំផ្ទះ បាន​អញ្ជើញ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន រួមមាន​ទាំង​រដ្ឋមន្ត្រី​របស់រប​ប​សឹក​ភូមា ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​នៅក្នុង​ប្រទេស​ថៃ ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៨ ដល់ ១៩ ខែមិថុនា ឆ្នាំ ២០២៣​។​a burma thai 


​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ស្ថិតក្នុង​ភាពចលាចល ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ថ្ងៃទី​១​ខែកុម្ភៈ ឆ្នាំ ២០២១ ដោយបាន​បណ្តេញ​មេដឹកនាំ​ស៊ីវិល​ដែល​ជាប់ឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ចេញពី​តំណែង ។​តែ​កិច្ច មួយថ្ងៃ​ក្រោយ​ការគ្រោងទុក​សម្រាប់​កិច្ចប្រជុំ ប្រទេស​អាស៊ាន​សំខាន់ៗ​ដូចជា សិង្ហ​បុរី ម៉ាឡេស៊ី និង​ហ្វីលីពីន​ឥណ្ឌូណេស៊ី បានប្រកាសថា​នឹងមិន​ចូលរួម​ឡើយ ។​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី ប្រាប់​វី​អូ​អេ​ផ្សាយ​ជា​ភាសា​ឥណ្ឌូណេស៊ី​ថា រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​មិនបាន​ចូលរួម​នៅក្នុង​កិច្ច​ផ្លូវ​ក្រៅផ្លូវការ​នោះទេ ក្រោម​ហេតុផល​ថា ឥណ្ឌូណេស៊ី​កំពុងតែ​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​អធិរាជ​ជប៉ុន Naruhito ហើយ​ថា «​មិនមាន​ភាព​បន្ទាន់​សម្រាប់​ឥណ្ឌូណេស៊ី​ក្នុងការ​ចូលរួម​កិច្ចប្រជុំ​នោះទេ​»​។​

​រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​ម៉ាឡេស៊ី ក៏​មិន​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​នោះ ដោយហេតុ​ផល​ថា​មាន​ភារកិច្ច​សំខាន់​ជាង​នេះ​ដែល​ត្រូវធ្វើ​។ នេះ​បើ​យោង​ការចុះផ្សាយ​របស់​សារព័ត៌មាន BERNAMA ដែលមាន​មូលដ្ឋាន​នៅ​ម៉ាឡេស៊ី​។​​សារព័ត៌មាន​ដដែល​បាន​ស្រង់​សម្តី​ដើម​របស់​សេចក្តីប្រកាស​ព័ត៌មាន​នៃ​ក្រសួងការបរទេស​ម៉ាឡេស៊ី​ថា​៖ «​វា​ជា​រឿង​សំខាន់​ដែល​អាស៊ាន​ប្តេជ្ញា​សាមគ្គី​គ្នា ដើម្បី​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ប្រធាន​អាស៊ាន ជាពិសេស​ការិយាល័យ​ប្រេសិត​ពិសេស​»​។​

ក្រសួងការបរទេស​ក​ម្ពុ​ជា​បានប្រកាសថា រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​នោះ ប៉ុន្តែ​ក្រោយមក​កាលពី​ថ្ងៃអាទិត្យ ក្រសួង​ក៏បាន​ប្រកាសថា​លោក​រដ្ឋមន្ត្រី​មិនបាន​ចូលរួម​វិញ ក្រោម​ហេតុផល​ថា លោក ប្រាក់ សុខុន មាន «​ភារកិច្ច​សំខាន់​ត្រូវបំពេញ​» ដោយ​គ្រាន់តែ​បញ្ជូន​មន្ត្រី​ខ្ពស់​របស់​ក្រសួង​ម្នាក់ គឺ​លោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួង​បរទេស ទៅ​ចូលរួម​ជំនួស​វិញ​។​
​ប៉ុន្តែ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ក្រសួងការបរទេស​ថៃ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា “​កិច្ចសន្ទនា​ក្រៅផ្លូវការ​” នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​វិញ​។ ក្រសួង​អះអាងថា វា​នឹងមិន​ដូច​កិច្ចប្រជុំ​អាស៊ាន​ផ្លូវការ​នោះទេ ប៉ុន្តែ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ដើម្បី​បញ្ចប់​អំពើហិង្សា​នៅ​មី​យ៉ាន់​ម៉ា​។​

ក្រុម​ឧ​ត្ត​ម​សេនីយ៍​នៃ​រដ្ឋបាល​មី​យ៉ាន់​ម៉ា ត្រូវបាន​រារាំង​ពី​កិច្ចប្រជុំ​អាស៊ាន​កម្រិត​ខ្ពស់​អស់​រយៈពេល​ជិត ២ ឆ្នាំ​មកហើយ ដោយសារតែ​ខកខាន​មិនបាន​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​៥ ចំណុច​ដែល​បាន​ព្រមព្រៀងគ្នា​កាលពី ២ ឆ្នាំមុន ។​​កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៣​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ធ្លាប់​ទៅ​ជួប​មេដឹកនាំ​យោធា​ភូមា ម្តង​កាលពីដើមឆ្នាំ ២០២២ នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន បាន​លើកឡើងថា វិបត្តិ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​កាន់តែ​យ៉ាប់យឺន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​សម្តេច ហ៊ុន សែន​លើកឡើងថា ៖ «​ពីមុន​កុងសង់ស៊ីស ៥ ចំណុច គ្រាន់តែ​ទប់ស្កាត់​ហិង្សា​ទេ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​បាន​លើក​និយាយ​នៅក្នុង​អាស៊ាន​ថា បញ្ហា​ទប់ស្កាត់​ឥឡូវនេះ​គឺ​ទប់ស្កាត់​កុំឱ្យ​សង្គ្រាមស៊ីវិល​រីក​រាលដាល​។ នេះ​ជា​បញ្ហា​មិនតូច​តាច​ទេ​»​។​យោងតាម​ក្រុម​ឃ្លាំមើល​ក្នុង​តំបន់​បាន​ឲ្យ​ដឹងថា ជន​ស៊ីវិល​ជាង ៣,៦០០ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​ការបង្ក្រាប​របស់​យោធា ចាប់តាំងពី​ការដួលរលំ​នេះ ខណៈ​អង្គការសហប្រជាជាតិ​និយាយថា មនុស្ស​ជាង ១ លាន​នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ ដោយសារ​អំពើហិង្សា​នេះ ។​


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដែល​ក៏មាន​មី​យ៉ាន់​ម៉ា​ជា​សមាជិក​ផងដែរ​នោះ បាន​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​តែមិន​ទទួលបាន​ផ្លែផ្កា​អ្វី​ឡើយ​ក្នុងការ​ទប់ស្កាត់​ការបង្ហូរ​ឈាម​មួយ​នេះ ចំពេល​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​យោធា និង​ក្រុម​អ្នកប្រឆាំង​រដ្ឋប្រហារ ។​​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ខែ​មុន នៅ​ទីក្រុង​ហ្សា​ការ​តា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី មេដឹកនាំ​អាស៊ាន​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​ជាបន្ទាន់​ចំពោះ​អំពើហិង្សា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​បានចាប់ផ្តើម​បន្ទាប់ពី​យោធា​បាន​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ជាប់ឆ្នោត​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី នៅក្នុង​រដ្ឋប្រហារ​កាល​ពីថ្ងៃទី១​ខែកុម្ភៈ ឆ្នាំ ២០២១​។​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​ចុងក្រោយ​របស់​មេដឹកនាំ​អាស៊ាន ដែល​ធ្វើឡើង​ក្នុង​ខែឧសភា នៅប្រទេសឥណ្ឌូណេស៊ីបានបញ្ចប់​ទៅដោយ​មិនមាន​វឌ្ឍនភាព​សំខាន់​ណាមួយ​លើ​ផែនការ​សន្តិភាព​ឡើយ ខណៈ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo បាន​ព្រមាន​ថា ប្លុក​នេះ​កំពុង​ក្លាយជា​ហានិភ័យ ៕a burma thai1 a burma thai2