» ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ » កម្មកររោងចក្រ Y&W និងសហជីពរីរាយនិងការបើកប្រាក់ឈ្នួលទាំងថ្ងៃសៅរ៍-អាទិត្យ » ស្ងាត់​បាន​មួយរយៈ ការដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ចាប់ផ្តើម​ឡើងវិញ ?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2705 នាក់

ម្សិលមិញ 5544 នាក់

សរុប 13943802 នាក់

រឿង​ពស់​ពាំ​យក​កូនខ្ចី​ពី​ស្រី​ម្នាក់ នៅ​ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ក្លែងក្លាយ​!

ស្វាយរៀង​៖ ថ្មីៗ​នេះ​មាន​ករណី​ភ្ញាក់ផ្អើល​តាម​បណ្តាញ​សង្គម​រឿង​ពស់​ពាំ​កូនស្រី​ម្នាក់​ទៅ​បាត់ ដែល​ករណី​យ៍​នេះ​កើត​នៅ​ភូមិ​រមាំង​ថ្កោល ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ។ បន្ទាប់ពី​ផ្អើល​ករណី​ពស់​ពាំ​កូន​នោះមក នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ អាជ្ញាធរ​សមត្ថកិច្ច និង​មន្ដ្រី​សុខាភិបាល បាន​ចុះទៅ​សួរនាំ​ដោយផ្ទាល់​ជាមួយ​ស្ដ្រី​ឈ្មោះ សេង រតនា ទើប​ដឹង​រឿងរ៉ាវ​ច្បាស់​ថា ស្ដ្រី​រូបនេះ​ប្រឌិត​រឿង​ឡើង​ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ​។​a girl svay1 

ព្រោះថា លទ្ធផល​ក្រោយ​ការសិក្សា​តាម​វិទ្យាសាស្ត្រ​គ្រូពេទ្យ គឺ​ស្ត្រី​ម្នាក់នេះ​មិនមាន​ផ្ទៃពោះ​ទេ​។ ពោល​ការពិនិត្យ​អេកូ​នៅ​មន្ទីរពេទ្យបង្អែក​ស្វាយទាប នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២២២០២២ របស់លោក​វេជ្ជបណ្ឌិត សរ សុខ​ចំរើន គឺ​មិនមាន​ផ្ទៃពោះ​ទេ​, ការពិនិត្យ អេកូ​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២២​របស់លោក វេជ្ជបណ្ឌិត ចាន់ ថន គឺ​មិនមាន​ផ្ទៃពោះ​ទេ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឈ្មោះ សេង រតនា បាន​សុំ​ឲ្យ​លោក​វេជ្ជ ចាន់ ថន ជួយ​បញ្ជាក់ថា មាន​ផ្ទៃពោះ​ថែម​ទៀតផង តែ​លោក​វេជ្ជបណ្ឌិត​មិន​ធ្វើតាម​សំណូមពរ​នេះ ហើយ​លទ្ធផល​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ការពិនិត្យ​របស់​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ក៏​បញ្ជាក់ថា​គ្មាន​ផ្ទៃពោះ​ដែរ​។

សម្រាប់​មូលហេតុ ដែល​នាំ​ឲ្យ​ស្ដ្រី​រូបនេះ​ប្រឌិត​រឿង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ សមត្ថកិច្ច និង​អាជ្ញាធរ​មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​ទេ ហើយក៏​នៅ​បន្សល់ទុក​ចម្ងល់​ជាច្រើន​ដល់​សាធារណៈជន​ក្នុង​រឿងនេះ​។​
​គួរ​ជម្រាប​ថា ស្ដ្រី​ម្នាក់​ឈ្មោះ សេង រតនា ហៅ​ស្រី​ហ៊ុ​ច អាយុ​២៦​ឆ្នាំ មុខរបរ​ជា​កម្មការិនី​នៅតាម​រោងចក្រ បាន​ប្រឌិត​រឿង​ថា ខ្លួន​ទើប​ទើប​សម្រាលកូន តែ​ជា​អកុសល ត្រូវ​សត្វ​ចម្លែក​ដ៏​ធំ​មក​ពាំ​យកទៅ​បាត់ ធ្វើ​ឲ្យ​នាង​ភ័យ​តក់ស្លុត​ដួលសន្លប់​នៅ​កន្លែងកើតហេតុ​។ ក្រោយមក​រឿងរ៉ាវ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាម​បណ្ដាញ​សង្គម រហូតដល់​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ ទើប​ដឹងថា ជា​រឿងប្រឌិត​តែប៉ុណ្ណោះ​៕a girl svay a girl svay2 a girl svay3