» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5688 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695859 នាក់

កម្ពុជា​អំពាវនាវ​ដល់​ភាគី​ថៃ​បញ្ចប់​មហិច្ឆតា​ឈ្លានពាន​កម្ពុជា ងាក​មក​កសាង​សន្តិភាព មិត្តភាព ទំនាក់ទំនង​ល្អ​ជាមួយគ្នា


​ភ្នំពេញ​៖ លោក​ទេសរដ្ឋមន្ត្រី លី ធុច អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អំពាវនាវ​ដល់​ភាគី​ថៃ ឲ្យ​បញ្ច​ប់ម​ហិ​ច្ឆិ​តា​បំពាន​មកលើ​កម្ពុជា ងាក​មក​កសាង​សន្តិភាព មិត្តភាព​ទំនាក់ទំនង​ល្អ ដើម្បី​ផ្ដល់​ភាពរុងរឿង​ដល់​ប្រទេស​ទាំងសងខាង​។
​ថ្លែង សន្និសីទ​សារព័ត៌មាន រៀបចំឡើង​ដោយ​អាជ្ញាធរ​មីន ស្តីពី​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​ថៃ​មកលើ​កម្ពុជា អំពី​ការដាក់​មីន​ថ្មី នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២៥​លោក​លី ធុច បាន​ថ្លែង ថា កម្ពុជា​ពិតជា​ស្រលាញ់​សន្ដិភាព កម្ពុជា​ចង់បាន​ភាពរុងរឿង​ដល់​កូនចៅ​របស់ខ្លួន​។ និយាយ​ចំពោះ​កម្ពុជា កម្ពុជា​នៅតែ​បន្ដ​បើកទ្វារ​បន្ដ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគ​ថៃ លើ​ការងារ​បោសសម្អាត​មីន​។a ly thuch

​ទេសរដ្ឋមន្ត្រី លី ធុច បាន​បញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេស​ធ្លាប់​រងគ្រោះ​កន្លងមក និង បាន​ចាប់ដៃ​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើន​លើ​ពិភពលោក ពិសេស​អង្គភាព​ស៊ីម៉ាក់​តែម្ដង​ដោយបាន​ផ្ដល់​បទពិសោធ​ន៍ និង​មេរៀន​សំខាន់​ដល់​ប្រទេសមួយ​ចំន ួ​ន ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​នានា​នៃ​គ្រាប់មីន​ផងដែរ​។​​ទាក់ទង​និង​គ្រាប់មីន​ដែល​ថៃ​យកមក​បង្ហាញ​បណ្ត​ស្ថានទូត​នៅ​ទីក្រុង​បាងកក​លោក​ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី​១​អាជ្ញាធរ​មីន បានឱ្យដឹងថា កម្ពុជា​បានចាប់ផ្តើម​បំផ្លាញចោល​នូវ​បណ្តា​គ្រាប់មីន​ប្រឆាំង​មនុស្ស នៅពេលដែល​បាន​ចូល​ជា​រដ្ឋ​ភាគី​រួចហើយ ដូចនេះ​បើ​ភាគី​ថៃ បាន​លើកយក​មីន​មក​បង្ហាញ​ដល់​គណៈប្រតិភូ​ចំនួន ៣៣​ប្រទេស និង​ដៃគូ​មួយចំនួន ដែល​មន្ត្រី​ជំនាញ​កម្ពុជា​បានបញ្ជាក់​ថា​ជា​មីន​ថ្មី​មែន​នេះ គឺ​បាន​បញ្ជាក់ថា ប្រទេស​ថៃ ដែលជា​រដ្ឋ​ភាគី កំពុង​រំលោភ​នូវ​អនុ​ញ្ញា​អូ​តា​វ៉ា យ៉ាងធ្ងន់ធ្ងរ ដោយបាន​រក្សា​គ្រាប់បែក​ប្រឆាំង​មនុស្ស​នៅក្នុង​ប្រទេស​ខ្លួន ដោយ​មិនបាន​បំផ្លាញចោល​។​លោក​បន្តថា ៖«​ភាគី​ថៃ​បាន​យក​វិស័យ​មីន បង្កឱ្យមាន​ការឈ្លានពាន​ជា​ប្រដាប់អាវុធ​មកលើ​កម្ពុជា ហើយ​ក្នុងនាម​កម្ពុជា​មានការ​សោកស្តាយ​ដែលជា​ប្រទេសជិតខាង ជាប់​របង​ជាមួយគ្នា កាន់​ព្រះពុទ្ធសាសនា​ភាគច្រើន​ដូចគ្នា រកស៊ី​ជាមួយគ្នា ប៉ុន្តែ​បាន​បង្ក​ការបំពាន​មកលើ​អធិបតេយ្យភាព​កម្ពុជា​»​។​

​បើតាម​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កម្ចាត់មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​) បាន​ថ្លែង​បញ្ជាក់ដែរថា គ្រាប់មីន​ដែល​ថៃ​យកមក​តាំង​បង្ហាញ​ឱ្យ​គណៈប្រតិភូ​ចំនួន ៣៣​ប្រទេស និង​ដៃគូ​មួយចំនួន​បាន​មើល​នោះ ភាគច្រើន​នៅមាន​សល់​គន្លឹះ ដែល​នោះ​ជា​មីន​ថ្មី ព្រោះ​បើ​មីន​យក​ចេញពី​ចំការមីន​នឹង​កាច់​គន្លឹះ​ដើម្បី​ដាក់ឱ្យ​ផ្ទុះ​ហើយ ដែល​នេះ​គឺ​នៅក្នុង​លក្ខណ​បច្ចេកទេស​បានបញ្ជាក់​ច្បាស់​ណាស់​។​​ផ្ទុយ​ពី​ការចោទប្រកាន់ ក្នុង​ជម្លោះ​សង្គ្រាម​រយៈពេល ៥​ថ្ងៃនេះ អាជ្ញាធរ​មីន​កម្ពុជា បាន​រកឃើញ​គ្រាប់មីន​ជាច្រើន​គ្រាប់​ដែល​ថៃ​បាន​ប្រើប្រាស់​វាយប្រហារ​មកលើ​កម្ពុជា បាន​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល វត្ត​អា​រ៉ា​ម បំផ្លិចបំផ្លាញ​សាលារៀន មណ្ឌល​សុខភាព និង​លំនៅដ្ឋាន​ប្រជាជន​ស្លូតត្រង់​។ ត្រង់នេះ​លោក លី ធុជ បាន​ចោទ​ជា​សំណួរ​ទៅកាន់​ភាគី និង​ពិភពលោក​ថា តើ​ពិភពលោក​យល់​យ៉ាងណា​ថៃ​ប្រើប្រាស់​គ្រាប់បែក និង​ផ្សែង​ពុល​មកលើ​កម្ពុជា​។ តើ​ថៃ​ឆ្លើយ​យ៉ាងណា​ដែល​គ្រាប់បែក ទម្លាក់​មកលើ​ប្រាសាទព្រះវិហារ ។ តើ​ថៃ​មានបាន​គិត​ទេ តើ​កម្ពុជា​ត្រូវ​ចំណាយពេល​ប៉ុន្មាន​ទសវត្ស​ទៀត ដើម្បី​បោសសម្អាត​មីន​? លោក​បន្តថា​៖« តើ​ថៃ​អាច​ឆ្លើយ​បានទេ ហេតុអ្វី​ករណី​ផ្ទុះ​មីន​ទាំង​៤ លើក​សុទ្ធតែជា​ទាហាន​ថៃ​រងគ្រោះ​»​។​

​ជាថ្មី​ម្តងទៀត​ក្នុងនាម​ជា​ប្រជាជាតិ​មួយ​ដែល​រងគ្រោះ​ដោយសារ​មីន ហើយ​ចាត់ទុក​មីន​ជាស​ត្រូវ​របស់​ជាតិ របស់​ប្រជាជន លោក​ទេសរដ្ឋមន្ត្រី លី ធុជ សូមទាន់​ចោល​ទាំងស្រុង​ទៅនឹង​ការលើកឡើង​របស់​ភាគី​ថៃ​ដែល​បាន​ចោទ​កម្ពុជា​ដោយ​គ្មាន​មូលដ្ឋាន និង​មាន​ហេស​តុ​ផល​ជា​លក្ខណៈ​នយោបាយ​មកលើ​កម្ពុជា​។​​បើតាម លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន ក្នុង​សង្គ្រាម​៥​ថ្ងៃនេះ ថៃ​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចំនួន ១០ មកលើ​ខេត្តព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងនោះ​ផ្ទុះ ៤​គ្រាប់ និង​មិនទាន់​ផ្ទុះ ៦​គ្រាប់​។ លើសពីនេះ ថៃ​បាន​ប្រើ​គ្រាប់បែក​ចង្កោម​ដែល​អន្តរជាតិ​ហាម​ប្រើប្រាស់​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។​

​សូម​បញ្ជាក់ដែរថា អនុសញ្ញា​អូ​តា​វ៉ា ឬ​ហៅ​ពេញ​ថា អនុសញ្ញា​ស្តីពី​ការហាម​ការប្រើប្រាស់ ការរក្សា​ទុក ការផលិត និង​ការផ្ទេរ​គ្រាប់មីន​ប្រឆាំង​មនុស្ស និង​ការបំផ្លាញ​គ្រាប់មីន គឺជា​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ និង​ជាការ​ឆ្លើយតប​គ្រប់​ជ្រុងជ្រោយ​របស់​សហគមន៍​អន្តរជាតិ ចំពោះ​បញ្ហា​មនុស្សធម៌ ដែល​បង្កឡើង​ដោយ​មីន​ប្រឆាំង​មនុស្ស ដែលជា​អាវុធ​ដែល​បង្ក​ផល​អាក្រក់​ដ៏​ធ្ងន់ធ្ងរ ទោះបីជា​ជម្លោះ​ប្រដាប់អាវុធ​បានបញ្ចប់​ទៅជា​ច្រើន​ទសវត្សរ៍​ក៏ដោយ​។ អនុសញ្ញា​អូ​តា​វ៉ា ត្រូវបាន​អនុម័ត​នៅ​ទីក្រុង​អូ​ស្លូ ប្រទេស​ន័​រ​វែ​ស ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​១៩៩៧ និង​ទទួល​ឱ្យមាន​ការចុះហត្ថលេខា នៅ​ទីក្រុង​អូ​តា​វ៉ា ប្រទេស​កាណាដា នៅ​ថ្ងៃទី​៣ និង​៤ ខែធ្នូ ឆ្នាំ​១៩៩៧​។​

​ទាក់ទង​កិច្ចប្រជុំ​នៅ​បាងកក​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​របស់​កម្ពុជា លោក ជុំ សុន្ទរី នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២៥​នេះ បាន​ចេញមក​ច្រានចោល​ទាំងស្រុង ចំពោះ​ការ​ប្រឌិត​ព័ត៌មាន​របស់​ភាគី​ថៃ​ថា នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២៥ នឹងមាន​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​បាងកក ដែលមាន​បណ្ដា​ប្រទេស​ជា​សមាជិក​អនុ​ញ្ញា​អូ​តា​វ៉ា ចូលរួម​ដើម្បី​ប្រឆាំង​ជាមួយ​កម្ពុជា​។​​ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​លទ្ធ​ផល​នៃ​ការអនុវត្ត​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ លោក ជុំ សុន្ទរី បាន​អះអាងថា កិច្ចប្រជុំ​ស្អែក​នៅ​ទីក្រុង​បាងកក គឺជា​កិច្ចប្រជុំ​ក្រៅផ្លូវការ​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ក្រុង​បាងកក ហើយ​គ្រាន់តែ​ជា​អញ្ជើញ​អង្គទូត​ដើម្បី​មក​ផ្ដល់ព័ត៌មាន​ប៉ុណ្ណោះ ដែល​នេះ​ក៏​មិនមែនជា​ផ្នែក​មួយ​នៃ​ដំណើរការ​ផ្លូវការ​របស់​អនុសញ្ញា​អូ​តា​វ៉ា​ឡើយ​។​

​បើតាម​លោក ជុំ សុន្ទរី​, អនុសញ្ញា​អូ​តា​វ៉ា គ្រោង​ធ្វើ​កិច្ចប្រជុំ​របស់​បណ្ដា​ប្រទេស​ជា​សមាជិក​របស់ខ្លួន​មួយដង​ក្នុង​មួយឆ្នាំ ក្រោម​ការសម្របសម្រួល​របស់​ប្រធាន​បច្ចុប្បន្ន​។ កិច្ចប្រជុំ​ផ្លូវការ​បន្ទាប់​របស់​បណ្ដា​រដ្ឋ​ជា​សមាជិក នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្ស៉ី​ណែវ ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២៥ ក្រោម​ភាពជា​ប្រធាន​របស់​ជប៉ុន​។​a ly thuch1 a lythuch 
​