» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10576 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700747 នាក់

ខឹង​សុំ​ជានា​ជាមួយគ្នា​មិនបាន​អតីត​ប្តី​បើក​ផាស​អាប់​ដេញ​បុក​និង​ចាក់​ឲ្យ​រងរបួស​

 

​សៀមរាប​៖​ស្ត្រី​ម្នាក់​ត្រូវ​អតីត​ប្តី​បើក​ម៉ូតូ​កង់​បី​(PassAPP)​ដេញ​បុក​និង​ចាក់​មួយ​កាំបិត បណ្តាល​ឲ្យ​រងរបួស រួច​រត់គេចខ្លួន​បាត់​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២១ ស្ថិត​នៅមុខ​កន្លែង​លក់​ផ្លែឈើ ផ្សារលើ​ធំថ្មី ក្នុងភូមិ​ដក​ពោធិ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។a kill wa1 

ប្រជាពលរដ្ឋ​ជិតខាង​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បាន​អង្គុយ ក្នុង​(PassAPP) ចត​នៅមុខ​កន្លែង​លក់​ផ្លែឈើ ផ្សារលើ​ធំថ្មី ។​បន្ទាបមក​មាន​ស្ត្រី​ម្នាក់​និង​ក្មេងស្រី​ម្នាក់ ជិះ​ម៉ូតូ មកដល់​កន្លែង​លក់​ផ្លែឈើ ហើយ​បុរស​ដែល​អង្គុយ​លើ​(PassAPP) នោះ​ក៏​បើក​ចេញមក​ដេញ បុក​ស្ត្រី ពេញ​ផ្សារលើ​ធំថ្មី រួច​ចត (PassAPP) ចោល​។​បន្ទាប់មក​បុរស​នោះ​ទាញ​កាំបិត​ចិតបន្លែ ចាក់​មកលើ​ស្ត្រី​នោះ​ចំនួន​២ កាំបិត ចំពោះ ខាងក្រោម​ដោះ ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​របួសធ្ងន់ ត្រូវបាន​ប្អូនស្រី ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯក ជន ស៊ឹង រិទ្ធី រ៉េត​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ហឹ​ង្សា នេះ បានកើត​ឡើង​រវាង ប្តី ប្រពន្ធ ដោយ​ប្តី បាន​យក​កូនកាំបិត មកចាក់​ប្រពន្ធ បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​ទុក​(PassAPP) ពាក់​ស្លាក​លេខ​សៀមរាប ១.AF.៨៨០៣ នៅ​កន្លែងកើតហេតុ រួច​យក​ម៉ូតូ​របស់​ប្រជា​ការពារ​ភូមិ យកទៅ​ទុក​នៅផ្ទះ​របស់ខ្លួន​ក្នុងភូមិ​ខា្នរ សង្កាត់​ជ្រាវ ហើយ​យក​រថយន្ត ឡុ​ច ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប ២.C៧១៧៣ បើក​ចេញ​ដោយ​សុវត្ថិភាព​។​សមត្ថកិច្ច​ប្រាប់ថា ជនបង្ក​ឈ្មោះ តាំង លាប ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​។​បច្ចុប្បន្ន​រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប​។​

ចំណែក ស្ត្រី ជនរងគ្រោះ មានឈ្មោះ លាន ប៊ុន ណាត អាយុ​៣៥​ឆ្នាំ​រស់នៅ​ភូមិ សង្កាត់​ជាមួយគ្នា ហើយ​មានកូន​ចំនួន​២ នាក់​(​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់ រីឯ កូន ទាំង​នាក់​រស់នៅ​ជា​ស្ត្រី​រងគ្រោះ​ដែល​បាន​លែងលះគ្នា​ជាង​១​ឆ្នាំ​ហើយ​។​ជនបង្ក​ជា​អ​តី​ប្តី​បាន​ព្យាយាម​សុំ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ប្រពន្ធ​វិញ​។​តែ​ភាគី​ខាង​ស្រី​មិន​ព្រម ទើប​កើតជា​រឿង​ទំនាស់​រហូត​បង្ក​ហិង្សា​នេះ​ឡើង​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សហការគ្នា ស្វែងរក​តាម​ចាប់ខ្លួន​ជនបង្ក​ដើម្បី​យកមក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់​៕a kill wa a kill wa2 
​