» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 803 នាក់

ម្សិលមិញ 10264 នាក់

សរុប 14139985 នាក់

ចិន​ដឹក​ថ្នាំញៀន​ជាង​៦​គីឡូ​តាម​ឡាន​ឡិច​ស៊ិ​ស​៣៥០ បង្ក​គ្រោះថ្នាក់​ចរាចរ នៅ​ខណ្ឌដូនពេញ​កុំតែរត់គេចស្រួលមិនស្រួលសមត្តកិច្ចអត់ដឹង!


​ភ្នំពេញ​៖​បុរស​ជនជាតិ​ចិន ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ជាមួយ​គ្រឿងញៀន​ក្រោយពី​បាន​បើករថយន្ត RX350 ស៊េរី​ទ​មំ​នើ​ប បុក​ម៉ូតូ​កង់​បី​(​តុ​តុ​)​មួយគ្រឿង បណ្តាលអោយមាន​របួស​ធ្ងន់​វេលា​ម៉ោង​១៥​និង​០០​នាទី ស្ថិតនៅ​ចំណុច តាម​បណ្តោយ​ផ្លូវ​១៥៤ សង្កាត់​ផ្សា​ថ្មី​3 មុខ​រោងកុន​លុ​ច្ស​ហើយ​ព្យាយាម​បើក​រត់គេចខ្លួន​កាលពី​ថ្ងៃទី​៣​មិថុនា​។​a china drug3 

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ និង ស្ត្រី​ម្នាក់​បាន​បើក​រ៉ឺម៉ក​កង់​បី ឥណ្ឌា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង ១M-១៥៧៤ ធ្វើដំណើ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ទិសដៅ​ពី​កើ​តទៅ​លិច បាន​ឈប់​រងចាំ​ស្តុ​ប ខណៈពេល​នោះ​ក៏​ស្រាប់​តែមាន រថយន្ត​មួយគ្រឿង​ម៉ាក ឡិច​ស៊ី​ស RX350 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ២AW-៤៣៣២ បើកបរ​ដោយ​បុរស​ជនជាតិ​ម្នាក់ បានធ្វើ​ដំណើរ​មកពី​ក្រោយ​បុក​ពេញទំហឹង អូស​រ៉ឺម៉ក​កង់​បី​ជាច្រើន​ម៉ែត្រ​បណ្ដាល​ឲ្យ​ក្រឡាប់​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។

រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់គេច​រហូតដល់​ផ្សារ​តាប៉ាង ផ្លូវ​លេខ​១៣៦ ទើប​ត្រូវបាន​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បានតែ​ម្តង និង វ៉ៃ​ម្នា​ក់មួយ​ដៃ​មួយ​ទើប​បណ្ដាល​ឲ្យ​រងរបួស​បែក​មាត់​។​​ក្រោយពី​ស្ទាក់​ចាប់បាន សមត្ថកិច្ច​ឆែក​ឃើញ​នៅក្នុង​រថយន្ត​របស់​ជ​នប​ង្ករ​មានការ​បូ​ប​យួរ​មួយ ក្នុងនោះ​មាន​កញ្ចប់​កាហ្វេ​ចំនួន​៦​ដុំ ពេល​ហែក​មើលឃើញ​មាន​ថ្នាំ​គ្រាប់​ពណ៍​ទឹកសមុទ្រ រូប​តុក្កតា​សញ្ញា​ក្បាល​ខ្មោច ជាច្រើន​គ្រាប់ សង្ស័យ​ជា​សារធាតុ​ញៀន ទើប​សមត្ថកិច្ច​យើង​យក​ជន​ជាតិចិន រួមជាមួយ​វត្ថុតាង​មក​សាកសួរ​នៅ ខណ្ឌ​ភ្លាម​តែម្តង ។​

​លោក​វរសេនីយ៍ ទៀង ចាន់​សារ អធិការនគរបាល​ខ​ណ្ឌ​ដូនពេញ បាន​ឲ​ដឹងថា​៖​ករណី គ្រោះថ្នាក់​ចរាចរណ៍ បង្ករ​ឡើង​ដោយ​រថយន្ត​ម៉ាក LEXUS ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2AW 4332 បើកបរ ដោយ​ជនជាតិ​ម្នាក់ បាន​បើក​ទៅបុក​ម៉ូតូ​កង់​បី​(​តុ​តុ​)​មួយគ្រឿង បណ្តាលអោយមាន​របួស​ធ្ងន់​ហើយ​ព្យាយាម​បើក​រត់គេច ។​ជនបង្ករ​ជា​ជនជាតិ​ចិន ឈ្មោះ អៅ មីង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ។ ​យើង​បាន​សហ​ការណ៍​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ធ្វើតេស្ត នឹង​ជា​លទ្ធផល​បង្ហាញអោយឃើញ​ថា ជា​ថ្នាំញៀន​ប្រភេទ M.A /M.D (​អិ​ច​ស្ត្រា​ស៊ី​) ថ្នាំ​គ្រវី ក្រោយមក​យើង​បាន​ប្រើប្រាស់​វិធាន​ការជំនាញ​សួរចម្លើយ នឹង​ពន្លាត​ដែន​សមត្ថកិច្ច​បន្តធ្វើ​កា​រ​ឆែកឆេរ​ដល់​លំនៅដ្ឋាន​ជនសង្ស័យ​ស្ថិតនៅ​ខណ្ឌ​ច្បារអំពៅ ។

​តែ​កិច្ចប្រតិបត្តិការ​បន្ត​នេះ​ដោយ​មិនមាន​លទ្ធផល​រុករក​ឃើញ​អ្វី ទេ​។ ជនសង្ស័យ​ក៏​មិនបាន​ប្រាប់​អំពី​បក្ខពួក យើង​ក៏បាន​ធ្វើ​កំណត់ហេតុ​នៃ​ការឆែកឆេរ ព្រមទាំង​ដកហូត​ថ្នាំញៀន​ប្រភេទ​អិ​ច​ស្តា​ស៊ី​ចំនួន​១១៦៨០​គ្រាប់ សរុប ទម្ងន់ ៦​គីឡូក្រាម នឹង​៣២​មី​លី​ក្រាម ។​
​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ វត្ថុតាង​កំពុងតែ​សាកសួរ​បន្ត នៅ​អធិការនគរបាល​ខណ្ឌ​ដូនពេញ ដើម្បី​ត្រៀម​បញ្ជូន​ខ្លួន​ឡើង​តុលាការ​ចាត់ការ​និតិ​វិធី​ច្បាប់ ។​មានការ​កត់សម្គាល់ថា​សកម្មភាព​ចរាចរ​ឡ​គ្រឿងញៀន​កាន់តែ​រីក​ធំធាត់​ដោយសា​តែ​ការបង្ក្រាប​នៅមាន​កំ​រឹត​!៕a china drug2 a china drug4