» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12155 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702326 នាក់

សមយុទ្ធ​ហនុមាន​មាស​ឆ្នាំ​២០១៩​បង្ហាញ​ពី​ការពង្រឹង​កម្លាំង​គាំទ្រ​រាជរ​រដ្ឋា​ភី​បាល​តែ​លោក​សមរង្ស៊ី​ថា​នៅតែ​បន្តទៀត​!

 


​កំពត ៖​នា​ព្រឹក​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ នៃ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​បាន​អះអាងថា​៖​ការធ្វើ​សមយុទ្ធ​ហនុមាន​មាស​ឆ្នាំ​២០១៩ គឺជា​ការ បង្ហាញ​នូវ​ឆន្ទៈ​យ៉ាង​មុតមាំ​បន្ថែមទៀត​របស់​កងទ័ព ក្នុងការ បង្កើន​នូវ​សមត្ថភាព​របស់ខ្លួន ក៏​ជាការ​បង្ហាញ​ដល់​ពួក​អមិត្ត​ថា កងទ័ព​កម្ពុជា​ស្មោះស្ម័គ្រ​ជាមួយ​រាជរដ្ឋាភិបាល និង​រដ្ឋធម្មនុញ្ញ​ជានិច្ច​។ a army hunma1 

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​នេះ ដើម្បី​បង្កើន​សមត្ថភាព​របស់ កងទ័ព​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ក្នុងការ​ការពារ​បូរណភាព​ទឹកដី និង​ស្របទៅតាម​ការវិវឌ្ឍរ​បស់​ក្រសួងការពារជាតិ នាពេល​បច្ចុប្បន្ន ខណៈ​កម្ពុជា​កំពុងមាន​សុខ សន្តិភាព និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់ ។​

​លោក​បន្តថា «​ព្រឹត្តិការណ៍​នេះ ក៏បាន​បង្ហាញ​ពី​រួមការ សាមគ្គី​របស់​កងយោធពល​ខេរ​ភូមិន្ទ ដែលជា​សសរទ្រូង ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​រីកចម្រើន លើ​គ្រប់​វិស័យ ហើយក៏​ជាការ​បញ្ជាក់ និង បង្ហាញ​ឲ្យ​កម្លាំង​អមិត្ត​ដឹងថា កងទ័ពជើងគោក នៃ កងយោធពល​ខេមរភូមិន្ទ ទោះ​ស្ថិតនៅក្នុង កាលៈទេសៈ ណាក៏ដោយ ក៏​នៅតែ​ស្មោះត្រង់ ការពារ​គោរព​ដាច់ខាត បទបញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល រដ្ឋធម្មនុញ្ញ ក្រសួងការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន​ជានិច្ច ដោយ​ឥត​ងាករេ​នោះឡើយ » ។​

​សូមបញ្ជាក់ថា សមយុទ្ធ​ហនុមាន​មាស ឆ្នាំ​២០១៩ ធ្វើឡើង រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី ចាប់ពី ថ្ងៃទី ៤ ដល់​៨ ខែឧសភា នៅ​ទីលាន​បាញ់ គ្រាប់​ពិត តេ​ជោ​សែន ជុំ​គិរី ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត​។ ការហ្វឹកហាត់​នេះ កងទ័ព​នឹងធ្វើ​ការបាញ់​គ្រាប់ ពិត​ជាង​១​ម៉ឺន​គ្រាប់ ដោយ​ប្រើប្រាស់​យុទ្ធោបករណ៍​ជាង ២០០​គ្រឿង រួមទាំង​កងកម្លាំង់​ជាង​១​ពាន់​នាក់ ។​

​អាវុធយុទ្ធភណ្ឌ​ដែល​នឹង​ប្រើប្រាស់​ក្នុង​សមយុទ្ធ​នេះ មាន​កាំភ្លើង ធំ​១៥២ មី​លី​ម៉ែត្រ និង​១២២​មី​លី​ម៉ែត្រ កាំភ្លើង ២៣​មី​លី​ម៉ែត្រ កាំភ្លើង ៣៧​មី​លី​ម៉ែត្រ រថក្រោះ រថពាសដែក រថយន្ត​ពេទ្យ រថយន្ត​ពន្លត់​អគ្គិភ័យ រថយន្ត​ដឹកជញ្ជូន ។ សមយុទ្ធ​ហនុមាន​មាស បានធ្វើ​ឡើង​៣​លើក ដោយ លើក​ទី​១ នៅ​ឆ្នាំ​២០១០ លើក​ទី​២ នៅ​ឆ្នាំ​២០១៣ និង​លើក​ទី​៣ នៅ​ឆ្នាំ​២០១៨ ។​

លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល កាលពី​ថ្ងៃទី ០២ ឧសភា ទើបតែ​បាន​កាត់ទោស​កំបាំងមុខ​លោក សម រង្ស៊ី ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ​ថែមទៀត នៅក្នុង​សំណុំរឿង​ថ្មី​ចំនួន​ពីរ​ក្នុងចំណោម​បណ្តឹង​ជាង​១០​គឺ ប្រមាថ​ព្រះមហាក្សត្រ និង​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់បង្គាប់​បានប្រកាស​តាម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៣​ឧសភា​ថា លោក​នឹងមិន​បញ្ឈប់​សកម្មភាព​របស់ខ្លួន ដោយ​បន្ត​អំពាវនាវ​ឲ្យ​កងទ័ព​ឈប់​ស្តាប់​បញ្ជា​របស់​រដ្ឋាភិបាល​កម្ពុជា​នោះឡើយ​។

​សម្រាប់​លោក សម រង្ស៊ី វា​គឺជា​កិត្តិយស​វិញ​ទេ ដែល​លោក​ត្រូវបាន​របប​ក្រុងភ្នំពេញ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ច្រើន​ឆ្នាំ​បែបនេះ​។ លោក សម រង្ស៊ី ថា ការកាត់ទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ​ច្រើន​ឆ្នាំ​បែបនេះ ធ្វើឡើង​ដោយ​គ្រាន់តែ​លោក​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សន្តិវិធី​បែបនេះ បាន​បង្ហាញថា លោក​កំពុងតែ​ធ្វើ​ត្រូវ ដោយ​ខិតខំ​ទាមទារ​សេរីភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល​។ a army hunma a army hunma2 a army hunma3 a cnrp korea 


​