» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31526 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598945 នាក់

អតីត​ចៅសង្កាត់​កោះដាច់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវគេ​លប​វាយ​ពីក្រោយ​រហូតដល់​បាក់ដៃ​


​ភ្នំពេញ​៖ លោក ស៊ិន បូ​ណា​អតីត​ចៅសង្កាត់​កោះដាច់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​រងរបួស​ធ្ងន់រ​ហូត​បាក់ដៃ​ខាងឆ្វេង​កាលពី ម៉ោង​ប្រមាណ​៩​ព្រឹក​ថ្ងៃទី​២៥​កញ្ញា​ពេលធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ឯក​មួយ​ម្តុំ​ស្ពាន​ជ្រោយចង្វារ​។​a koh dach 

លោក ស៊ិន បូ​ណា​បាន​រៀបរាប់ថា​៖ «​ពេល​មានរឿង ខ្ញុំ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស តែ​អ្នក​វាយ​មាន​គ្នា​ពីរ​នាក់​ជិះ​តាម​ពីក្រោយ​គេ​ជិះ​ម៉ូតូ​អា​វេ​វ​ ហើយ​មាន​សៀត​កាំភ្លើងខ្លី​នៅ​ចង្កេះ​ទៀត តែ​មើល​អត់​ស្គាល់​ទេ ព្រោះ​គេ​ពាក់​ម៉ាស់​ផង ពាក់មួក​សុវត្ថិភាព​ផង​។ ពួកវា​មកដល់ វា​ធាក់​ម៉ូតូ​ខ្ញុំ​ផ្តួល ហើយ​វា​វាយយកៗ ខ្ញុំ​គេច​អត់​ទាន់ ដល់​យកដៃ​រង​ទៅ​បាក់ដៃ​បណ្តោយ ហើយ​វា​ក៏​ឡើង​ម៉ូតូ​ទៅ​បាត់​»​។​

ករ​ណិ​យ៍​លួច​វាយ​នេះ​លោក លោក ស៊ិន បូ​ណា​ឲ្យ​កាសែត​ដឹងថា​វា​ជា​រឿង​ដែលមាន​ការរៀបចំ​ទុកជាមុន ព្រោះ​មុន​កើតហេតុ​ប្រមាណ​១​សប្តាហ៍​មាន​ជន​មិន​ស្គាល់មុខ​ប៉ុន្មាន​នាក់​បាន​លប​ចូលមកក្នុង​បរិវេណ​ផ្ទះ​លោក លួច​ថត​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​។ ​អតីត​ចៅសង្កាត់​មកពី​គណបក្សប្រឆាំង​ដែល​​ជាប់ឆ្នោត​នា​ឆ្នាំ​២០១៧​ បាន​រម្លឹក​បន្ថែមថា លោក​បាន​ជួប​បញ្ហា​គេ​គេ​ជិះ​តាម​វាយ និង​ជិះ​មក​បុក​ចំនួន​ពីរលើក​ហើយ​។ លោក​បាន​រៀបរាប់​បន្តថា លើក​ទី​១​នៅ​ឆ្នាំ​២០១៨ មាន​ក្មេងប្រុស​ម្នាក់​ជិះ​ឆ្លងថ្នល់​មក​បុក​លោក​ពេញទំហឹង​រហូត​បាក់ដៃ​ខាងស្តាំ​។

​លោក ស៊ិន បូ​ណា​បានបញ្ជាក់​បន្ថែមថា​៖ «​បញ្ហា​លើក​ទី​១​នៅ​ឆ្នាំ​២០១៨ គ្រោះថ្នាក់​កើតឡើង​ដូចជា​រឿង​ចៃដន្យ​អីចឹង​។ បើសិន​ខ្ញុំ​មិនបាន​ស្តាប់ឮ​ផ្ទាល់​ត្រចៀក ពេល​ក្មេង​នោះ​វា​បោះពាក្យ​ថា ចង់​បុក​ឱ្យ​ងាប់​តែ​វា​បែរជា​មិន​ងាប់​ទៅវិញ​។ រឿងលើក​ទីមួយ​យើង​មាន​ពាក្យបណ្តឹង ប៉ុន្តែ​ការអន្តរាគមន៍​វា​ដូចជា​មិនមាន ហើយ​លើក​នេះ​ខ្ញុំ​បាន​ទូរស័ព្ទ​ទៅ​ប៉ូលីស​ទាំង​បួស​ដែរ តែ​គេ​អត់​លើក​ទូរស័ព្ទ​»​។​

​សូមបញ្ជាក់ថា​៖​អតីត​ប្រធាន​ក្រុម​អង្គរក្ស​លោក សម រង្ស៊ី កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ក៏ត្រូវ​បាន​ជន​មិន​ស្គាល់មុខ​ពីរ​នាក់​លួច​វាយ​ពីក្រោយ បណ្តាល​ឲ្យ​រងរបួស​បែកក្បាល​ហូរឈាម ខណៈដែល​អង្គរក្ស​រូបនេះ​ដើរ​ត្រឡប់​មកពីផ្សារ​ម្នាក់ឯង​បម្រុង​ទៅផ្ទះ​ផងដែរ​៕
​