» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10899 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701070 នាក់

សង្គ្រាម​ដណ្តើមដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​សម​ត្ត​កិច្ច​របួស​មួយ​បាន​១​លាន​រៀល​!

 

​ខេត្ត​ព្រះសីហនុ​៖​នៅ​ព្រឹក​ថ្ងៃទី​១៩​មេសា​ឆ្នាំ​២០១៩​អំពើ​ហឹ​ង្សា​រវាង​ប្រជាពលរដ្ឋ​ចាប់ដី​និង​សម​ត្ត​កិច្ច​ខេត្ត​ព្រះសីហនុ​ដឹកនាំ​កម្លាំង​មក​ដណ្តើមយក​ដី​តាម​សាលក្រម​តុលាការ​ជូន​លោក​ឧ​ត្ត​ម​សេនីយ៍​ជុំ​សាវុធ​ជា​លើក​ទី​២​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ទាំងសងខាង​។​a siha r3 

តែ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​គឺ​ខាង​សម​ត្ត​កិច្ច​ណា​ដែល​រងរបួស​ទទួលបាន​ការឧបត្ថម្ភ​១​លាន​រៀល​ម្នាក់​ដែរខុសពីការបង្ក្រាបលើកមុនចាប់មន្ត្រីដាក់គុក។​
​សូម​បញ្ជាក់ដែរថា​៖​កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង ស្រុក​ព្រៃនប់ មាន​ប្រជាពលរដ្ឋ​ជាច្រើន គ្រួសារ បាននាំគ្នា​ធ្វើការ​តវ៉ា ដោយបាន​កាប់​ដើមឈើ មក​បាំងបិទ​ផ្លូវជាតិ​លេខ​៤​ស្ថិតក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ​។ ​បណ្តាល​ឲ្យ​មានការ​កកស្ទះ មួយស្របក់ ទើប​មាន សមត្ថកិច្ច​ចុះមក​ធ្វើការ អន្តរាគមន៍ សម្រួល​ផង​ដាក់​កម្លាំង​រុះរើ​ផ្ទះ​ដែល​សម​ត្ត​កិច្ច​ថា​សង់​លើដី​លោក​ជុំ​សាវុធ​ផង​បាន​១០០​ភាគរយ ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩​នេះ ប្រជាពលរដ្ឋ​ទាំងនោះ ក៏បាន​ធ្វើការ​តវ៉ា​ជា​លើក​ទី​២ ដោយ​ម្តងនេះ​មាន​ការយក​ដុំថ្ម និង​មែកឈើ ទៅ​ដាក់​បិទ​ផ្លូវជាតិ បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​ប្រហែល​១​ម៉ោង​ពេល​សម​ត្ត​កិច្ច​បំបែក​ក៏​ផ្ទះ​ហឹ​ង្សា​គប់​ដុំថ្ម​ដាក់​សម​ត្ត​កិច្ច​ដូច​លាជផ្ទុះ ។​អំពើហិង្សា ដោយមាន​ការ​គុំ​ដុំថ្ម​ក្រោម​ហេតុផល​ការពារ​ផ្ទះ​របស់ខ្លួន​នោះ បណ្ដាល​ឲ្យ​មន្ដ្រីនគរបាល​ចំនួន ៤​នាក់ និង​ប្រជា​ការពារ​ចំនួន ២​នាក់​ទៀត បានទទួល​រងរបួស​បែកក្បាល ក្នុងនោះដែរ ក៏មាន​រថយន្ត​ចំនួន ៣​គ្រឿង បាន​រង​ការខូចខាត​ផងដែរ​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​កាសែត​ដឹងថា ភ្លាមៗ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​កងកម្លាំង​រងរ​បួស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន តាមរយៈ​លោក​ផ្ទាល់ បាន​ឧបត្ថម្ភ​ថវិកា​ដល់​មន្ដ្រីនគរបាល ដែល​រងរបួស ម្នាក់ៗ​១​លាន​រៀល និង​ប្រជា​ការពារ​ម្នាក់ៗ​៥០​ម៉ឺន​រៀល​។​

​ក្រៅពីនេះ មាន​មនុស្ស​ចំនួន ៦​នាក់​ត្រូវបាន​សមត្ថកិច្ច បាន​ចាប់ខ្លួន ខណៈ​ឃាត់ខ្លួន ២​នាក់ កាលពី​ម្សិលមិញ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចាត់ទុកថា នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ ដែល​មិនអាច​លើកលែង​ឲ្យ​បាន នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​តែម្ដង​?​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​ជូនដំណឹង​មួយ​អំពី​ការចុះ​រុះរើ​សំណង់​ខ្ទម​អនាធិបតេយ្យ​ជាង​៦០០​ខ្នង នៅលើ​ដី​ដែល មាន​ម្ចាស់​កម្មសិទ្ធិ នៅ​ចំណុច​ចំណោត​អូរ​ត្រាវ ក្នុងភូមិ ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ។ កាលនោះមាន មនុស្ស​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ខ្លូត តុ​សិ​តា ភេទ​ស្រី អាយុ​៣៩ ឆ្នាំ​មុខរបរ​មេផ្ទះ ស្នាក់នៅ​បណ្ដោះអាសន្ន​កន្លែងកើតហេតុ​ត្រូវ​ឃាត់ខ្លួន​ដោយសារ​ការ​គប់​ដុំថ្ម និង​ប្រើ​ដំបង​វាយ​លើ កំលាំង​សមត្ថកិច្ច​ចំរុះ​បណ្តាល​ឲ្យ​រងរបួស​ជាច្រើន​នាក់ និង​ជនសង្ស័យ​ម្នាក់ទៀត​មានឈ្មោះ កែវ សាង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មានមុខរ​បរជា​អ្នកនេសាទ នៅ​ស្រុក​ព្រៃនប់ ដែល​ពាក់ព័ន្ធ​នឹង​ការដឹកនាំ​បិទផ្លូវ​។​

សូមបញ្ជាក់ថា​ដី​នៅ​ក្រុងព្រះសីហនុ​បាន​ឡើងថ្លៃ​ដល់​១​ម៉ែត្រការ៉េ​ជិត​៥​ពាន់​ដុល្លារ​អាមេរិក​។​ចឹ​ង​ហើយ​បានជា​មន្ត្រី​ឪ​ក​ញ៉ា​ដែលមាន​ដី​នៅ​ទីនោះ​ជ្រួលច្រប់ល់​ខ្វល់​ចាយលុយ​យកឈ្នះ​ចឹ​ង​ទៅ​!៕a siha r1 a siha r2 a siha r5 a siha r4


​