» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31443 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598862 នាក់

បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់

 

 

ខេត្តរតនគិរី៖ ទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រក សត្វព្រៃលំផាត់ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋមួយក្រុមលើកគ្នាវាយកម្ទេច និងដុតបំផ្លាញ បណ្តាលឱ្យរងការខូចខាតយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ ៤ រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា យុវតីម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ដួលម៉ូតូ ខណៈធ្វើដំណើរត្រឡប់ទៅផ្ទះ។a fire roitanak 

បើតាមសេចក្តីរាយការណ៍ដើមហេតុគឺ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ត្រីឧទ្យានុរក្សដែនជម្រក សត្វព្រៃលំផាត់ចំនួន៣រូប និងអ្នកល្បាតស្ម័គ្រចិត្តម្នាក់ បានចុះល្បាតនៅចំណុចព្រៃមាស ស្ថិតក្នុងភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ក្រុមការងារបានប្រទះឃើញប្រជាពលរដ្ឋប្រមាណ៨០នាក់ កំពុងចូលជីករ៉ែមាសនៅតំបន់នោះ ហើយបានធ្វើការអប់រំ និងណែនាំឱ្យពួកគេចាកចេញពីតំបន់ និងត្រឡប់ទៅលំនៅឋានវិញ។

នៅរសៀលថ្ងៃដដែល មានសេចក្តីរាយការណ៍ថា យុវតីឈ្មោះ សាលៀង សាវែន អាយុ១៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានដួលម៉ូតូបាត់បង់ជីវិត ខណៈធ្វើដំណើរត្រឡប់ទៅផ្ទះ។ក្រោយហេតុការណ៍នេះ ប្រជាពលរដ្ឋថា ការដួលម៉ូតូរបស់យុវតីខាងលើអាចពាក់ព័ន្ធនឹងការដេញចាប់ពីសំណាក់មន្ត្រីឧទ្យានុរក្ស និងមានការផ្ទុះអាវុធ។

ខាង មន្ត្រីឧទ្យានុរក្សបានបដិសេធការអះអាងនេះ ដោយបញ្ជាក់ថា ពួកគេមិនបានដេញចាប់ ឬប្រើប្រាស់អាវុធបាញ់ឡើយ ហើយសកម្មភាពរបស់ក្រុមការងារគឺគ្រាន់តែចុះល្បាត និងអប់រំណែនាំប្រជាពលរដ្ឋឱ្យចាកចេញពីតំបន់ប៉ុណ្ណោះ។

បន្ទាប់ពីមានដំណឹងអំពីការបាត់បង់ជីវិតរបស់យុវតីរូបនេះ នៅវេលាម៉ោងប្រមាណ៤រសៀល ប្រជាពលរដ្ឋនៅភូមិរយ៉ បានលើកគ្នាជាច្រើននាក់ ទៅកាន់ទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ហើយបានវាយ កម្ទេច ព្រមទាំងដុតបំផ្លាញទីស្នាក់ការ បណ្តាលឱ្យខូចខាត និងឆេះយ៉ាងធ្ងន់ធ្ងរ។

លោក សី ទូច អភិបាលស្រុកកោះញែក បានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ថា លោកបានទទួលព័ត៌មានអំពីការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋម្នាក់នៅក្នុងឃុំរយ៉ ហើយក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោកសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតនេះ។

លោកអភិបាលស្រុកបានលើកឡើងថា ការបាត់បង់សមាជិកគ្រួសារគឺជាការឈឺចាប់យ៉ាងខ្លាំងសម្រាប់គ្រួសារដែលកំពុងកាន់ទុក្ខ ប៉ុន្តែការលើកគ្នាប្រើអំពើហិង្សា វាយកម្ទេច ឬដុតបំផ្លាញទ្រព្យសម្បត្តិ និងទីស្នាក់ការរបស់រដ្ឋ គឺជាសកម្មភាពដែលមិនគួរកើតមានឡើយ។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានកង្វល់ ឬមានបញ្ហាពាក់ព័ន្ធនឹងហេតុការណ៍នេះ ស្វែងរកការដោះស្រាយតាមរយៈអាជ្ញាធរមានសមត្ថកិច្ច និងនីតិវិធីច្បាប់ ដោយរក្សាសន្តិវិធី និងជៀសវាងការប្រើអំពើហិង្សា។

ចំពោះមូលហេតុពិតប្រាកដនៃការបាត់បង់ជីវិតរបស់យុវតី ក៏ដូចជាការអះអាងពាក់ព័ន្ធនឹងការដេញចាប់ និងការផ្ទុះអាវុធ គួររង់ចាំការបញ្ជាក់ និងការស៊ើបអង្កេតពីសមត្ថកិច្ចជំនាញ ដើម្បីឱ្យការពិតត្រូវបានបង្ហាញតាមនីតិវិធី៕a fire roitakak2 a fire roitanak1