» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 329 នាក់

ម្សិលមិញ 3717 នាក់

សរុប 14148662 នាក់

ចាប់​ចិន​៣​នាក់​បាន​គ្រឿងញៀន​១៦​គីឡូក្រាម​!


​ភ្នំពេញ​៖​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤ បានបង្ហាញ​មុខ​ឈ្មួញ​គ្រឿងញៀន​ចំនួន​៣​នាក់ ជា​ជន​ជាតិចិន ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​រាជធានី​ភ្នំពេញ និង​រឹបអូស​ថ្នាំញៀន​ប្រមាណ​ជាង​១៦​គីឡូក្រាម ជា​ប្រភេទ​ថ្នាំ​គ្រវី ។​a drug china 

​សូមបញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ទី​៣ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការសម្របសម្រួល​ពី​លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ចុះបង្ក្រាប​ករណី​រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​ករណី ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់ ។​ដំបូង​ឡើយ​កម្លាំង​ក​៣ បាន​ប្រើប្រាស់​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នា​ក់នៅ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​រឹបអូស​សារធាតុ​ញៀន​បាន​មួយចំនួន ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​យកទៅ​សាកសួរ ទើប​បន្តទៅ​ឃាត់​បក្ខពួក​២​នាក់​ទៀត​ដែល​កំពុងស្នាក់នៅ​ខុន​ដូ​មួយកន្លែង ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ និង​ចាប់យក​វត្ថុតាង​គ្រឿងញៀន​មួយចំនួនធំ ប្រភេទ​ថ្នាំ​គ្រវី​ធ្វើ​ឲ្យ​សប្បាយ ។
​សមត្ថកិច្ច​មិនទាន់​បានធ្វើ​របាយ​ការ​លម្អិត ស្តីពី​ករណី​បង្ក្រាប​គ្រឿងញៀន​នោះ​នៅឡើយ​ទេ គ្រាន់តែ​បង្ហើប​បឋម​ឲ្យ​ដឹងថា សារធាតុ​ញៀន​ដែល​ដកហូត​បាន​ពី​ឈ្មួញ​ចិន​៣​នាក់​នោះ​សរុប​មាន​ចំនួន​ជាង​១៦​គីឡូក្រាម ៕