» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8173 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698344 នាក់

ប្រធានាធិបតី​អុ​យ​ក្រែ​ន​អរគុណ​សម្តេច​ហ៊ុនសែន​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​តាម​ទូរស័ព្ទ ជាមួយ​លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelenskyy) ប្រធានាធិបតី​អ៊ុយ​ក្រែ​ន នៅ​រសៀល​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ថា អ៊ុយ​ក្រែ​ន នឹង​ធានា​នូវ​សន្តិសុខ​ស្បៀង សម្រាប់​បណ្តា​ប្រទេស​តំបន់​អាស៊ាន​។a hun uy1 

​បន្ទាប់ពី​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម្តេច​តេ​ជោ​រួច លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេ​ន​ស្គី (Volodymyr Zelenskyy) បាន​សរសេរ​នៅលើ Twitter ដោយ​លោក​ប្រធានាធិបតី ក៏បាន​សម្តែង​ការ​អរគុណ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ សម្រាប់​ការគាំទ្រ​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​អ៊ុយ​ក្រែ​ន ព្រមទាំង​ការគាំទ្រ នៅ​អង្គការសហប្រជាជាតិ​។​​យ៉ាងណាក៏ដោយ ចំពោះ​ខ្លឹមសារ​នៃ​ជំនួប​តាម​ទូរស័ព្ទ​នេះ មិនទាន់មាន​ការផ្សព្វផ្សាយ​ពី​កម្ពុជា​នៅឡើយ​ទេ​.​។​

​សូមបញ្ជាក់ថា​នា​ថ្ងៃទី​១ ខែវិច្ឆិកា​ក្នុង​ពិធី​ចែក​សញ្ញា​ប​ត្រ័​សិស្ស សម្តេច ហ៊ុន សែន បានប្រកាសថា ជំនួប​នេះ​(​ជាមួយ​លោក Zelenskyy) នឹង​ផ្តោតលើ​ទំនាក់ទំនង​ទ្វេភាគី និង​ទំនាក់ទំនង​រវាង​អ៊ុយ​ក្រែ​ន និង​អាស៊ាន ។ សម្តេច​ថា​នឹង​អាច​ចោទសួរ​លោក Zelenskyy អំពី​បញ្ហា​ការនាំចេញ​ស្បៀង​របស់​អ៊ុយ​ក្រែ​ន ទៅកាន់​តំបន់​ផ្សេងៗ បន្ទាប់ពី​ការអាក់ខាន​ការនាំចេញ​ស្បៀង​ពី​កំពង់ផែ​អ៊ុយ​ក្រែ​ន​។​សម្តេច​ថា កាលពី​មុននេះ ស្បៀង​ដែល​បាន​នាំ​ចេញពី​អ៊ុយ​ក្រែ​ន ដើម្បី​ផ្គត់ផ្គង់​ទៅកាន់​តំបន់​ផ្សេងៗ មាន​ស្ថិរភាព​បង្គួរ​។​

​កាលពីដើម​ខែតុលា សម្តេច ហ៊ុន សែន ប្រកាស​ជំហរ​មិន​គាំទ្រ​ការធ្វើប្រជាមតិ​របស់​រុស្ស៊ី ដើម្បី​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​ន​បញ្ចូល​ទៅ​ប្រទេស​រុស្ស៊ី ដោយ​សម្តេច​បញ្ជាក់ថា​៖ «​ខ្ញុំ​ធ្លាប់​បានប្រកាស​ហើយ ថា​យើង​អត់​គាំទ្រ​ទេ ហើយ​យើង​ប្រឆាំង​ជាមួយនឹង​ការបង្កើត​រដ្ឋ ផ្តាច់​រដ្ឋ ផ្តាច់​ទឹកដី ហើយ​និង​ការប្រើប្រាស់​កម្លាំង ឬ​គំរាម​ប្រើប្រាស់​កម្លាំង​»​។​​កាលពី​ខែមីនា​២០២២ កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​មហា​សន្និបាត​អង្គការសហប្រជាជាតិ​ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ជាបន្ទាន់ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​កម្ពុជា​ក៏បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​សង្គ្រាម​នៅ​ប្រទេស​នេះ​៕a hun uy 


​