» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7588 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697759 នាក់

ប្រធាន​អង្គភាព​ពុករលួយ​បដិសេធ​រឿង​ប៉េអឹម​បន្ទាយមានជ័យ​និង​ទទួលស្គាល់​រឿង​ប៉េអឹម​កំពង់ឆ្នាំង​!?​ក្នុង​កិច្ចប្រជុំ​លើក​ទី​៥១ អាណត្តិ​ទី​២ នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.)


​ភ្នំពេញ​៖​សេចក្តីរាយការណ៍​រប​ស់លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ (​ក​.​ជ​.​ប​.​ព​.) កាលពី​ថ្ងៃទី​២៨​តុលា​បាន​ឲ្យ​ដឹងថា​ក្នុង​ខែ​មាន ៦៥​ពាក្យ​ប្តឹង (​អនាមិក ២៣​ពាក្យ​) មាន​ពាក្យ​ប្តឹង ២៤ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឆ្លើយតប​ទៅ​ម្ចាស់​បណ្ដឹង​ថា មិន​ស្ថិតនៅក្នុង​សម​ត្ត​កិច្ច​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ឬ​មិនមាន​​តម្រុយអំពី​អំពើពុករលួយ​ឡើយ​។a acu meet4

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​កោះហៅ​ជន​រង​ការ​ចោទ​ពី​ពាក្យ​ប្តឹង ២​នាក់មក​ផ្តល់​ចម្លើយ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានធ្វើ​លិខិត​ជូន​ស្ថាប័ន និង​បុគ្គល​ដែល​ពាក្យ​ប្តឹង​បានលើកឡើង​ចំនួន ៣៩​លិខិត​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​ការបំភ្លឺ​មកវិញ​ពី​ក្រសួង​ស្ថាប័ន និង​បុគ្គល​តាម​ពាក្យ​ប្តឹង​ចំនួន ៤៤​លិខិត ។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ឲ្យ​ដឹង អំពី​ការចោទប្រកាន់​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ ដោះលែង​ជនជាប់សង្ស័យ​គ្រឿងញៀន ។ លិខិត​អនាមិក​បាន​ចោទ​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន រួមជាមួយ​ព្រះរាជអាជ្ញា​ខេត្ត​បន្ទា​មានជ័យ មាស ច័ន្ទ​ពិសិដ្ឋ ក្នុង​ករ​ណ៍​ចាប់​គ្រឿងញៀន​កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៧ នៅ​ក្រុង​សិរី​សោ​ភ័​ណ្ឌ ចំនួន ៧ នាក់ ហើយ​មានការ​សូកប៉ាន់​សរុប​ជាង​មួយ​លាន​ដុល្លារ ឱ្យ​ដោះលែង ៣ នាក់ ហើយ ៤ នាក់​ទៀត កំពុង​បន្ត​រៀបចំ​ដោះលែង ។​

​ដោយសារ​ព័ត៌មាន ពី​ម្ចាស់​បណ្តឹង​អនាមិក​មិន​ច្បាស់លាស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនទាន់​សម្រេច​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ ហើយ​បាន​ចាត់​នីតិវិធី​ប្រមូល​ព័ត៌មាន យកមក​វិភាគ​ថ្លឹងថ្លែង​ជាមុនសិន ។ ជា​លទ្ធផល​ឃើញថា ម្ចាស់​បណ្ដឹង​មាន​គំនុំ​ជាមួយ​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន ដែល​ពួកខ្លួន (​រាប់ទាំង​មេធា​រី បានមក​ទទួល​សុំឱ្យ​លើកលែង ករណី​ម្ចាស់​បណ្តឹង​អនាមិក​នេះ ដែល​ជាប់ចោទ​ពី​ករណី​គាស់​ទូដែក​យកប្រាក់ ២០ ម៉ឺន​ដុល្លារ ដែលជា​សំណុំរឿង ក្នុង​ដៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ទើប​ម្ចាស់​បណ្តឹង​អនាមិក​២​នាក់​ប្ដី​ប្រពន្ធ​នឹង​ហើយ​បាន​សារភាពថា ពួកខ្លួន​ប្តឹង​ពី​ឈ្មោះ បោ​ន ប៊ិន ព្រោះតែ បោ​ន ប៊ិន ចាត់​ការមិន​ព្រម​លើកលែង ឱ្យ​ពួកខ្លួន​ដែល​ជាប់​បទ​លួច មាន​ស្ថាន​ទម្ងន់ទោស លួច​លុយ​ពី​ទូដែក របស់​បងស្រី​របស់ខ្លួន កាលពី​ខែមិថុនា ឆ្នាំ​២០១៨​នេះ ។​

​ការស្រាវជ្រាវ​បង្ហាញថា ករណី​ចាប់​គ្រឿងញៀន​ថ្ងៃទី​៩ ខែ​មិនា ឆ្នាំ​២០១៧ នេះ​។ ទី​១ ជា​ករណី​បង្ក្រាប​ដោយ​នគរបាល មិនមែន​ស្ថិតក្រោម​ករ​ណ៍​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទេ​។ ទី​២ ឆ្នាំ​២០១៧​នោះ ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន មិនទាន់​ត្រូវបានតែងតាំង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។ ទី​៣ ឆ្នាំ​២០១៧ ព្រះរាជអាជ្ញា មាស ច័ន្ទ​ពិសិដ្ឋ និង​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន​មិនទាន់បាន​ស្គាល់គ្នា​ទេ​។

តាម​ការស្រាវជ្រាវ​ផ្សេងៗ​ទៀត រាប់ទាំង​ចម្លើយ​របស់​ម្ចាស់​បណ្តឹង​អនាមិក ទាំងពីរ​នាក់​ប្តី​ប្រពន្ធ ចម្លើយ​របស់​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត បង្ហាញ​ច្បាស់​ថា បណ្តឹង​នេះ​មាន​ចេតនា​គាបសង្កត់​មកលើ​រូប​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន ដែល​មិនមាន​ពាក់ព័ន្ធ​អ្វី​សោះនឹង​ករណី​ចាប់ ឬ​ដោះ​ជនសង្ស័យ​គ្រឿងញៀន​នេះ ហើយ​ដែល​ប្រការនេះ នាំឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន ដែល​មិនបាន​ប្រព្រឹត្ត​អំពើពុករលួយ ដូច​ក្នុង​បណ្តឹង​អនាមិក​នេះ​បាន​បរិហារ​ទេ ។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន សម្រេច​មិន​បើក​ការស៊ើបអង្កេត លើ​ករណី​ចោទប្រកាន់​មកលើ​ឧ​ត្ត​ម​សេនីយ៍ បោ​ន ប៊ិន ទេ ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​បន្ត​មួយ​ជំ​ហ៊ាន​ទៀត ដើម្បី​សុំ​ការបំភ្លឺ​ចំណុច​មួយចំនួនទៀត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​ខេត្តបន្ទាយមានជ័យ ថា​តើ​មាន​ពាក់ព័ន្ធ​ដូច​ការចោទប្រកាន់ របស់​ម្ចាស់​បង​អនាមិក​ដែរឬទេ​?​។​

សម្រាប់​ករណី​ចោទប្រកាន់​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ថា​បាន​យកលុយ​ពី​ម្ចាស់​ឡាន​​ដែល​ត្រូវបាន​ឃាត់ទុក ។ ការស្រាវជ្រាវ​បង្ហាញថា ពិតជា​មានការ​ទាវ​-​ការទទួលប្រាក់​ដូច​ការផ្សព្វផ្សាយ​មែន ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ត្រូវការ​ពេលវេលា​បន្តិចទៀត​ដើម្បី​វាយតម្លៃថា ការទារ​ប្រាក់​-​ការទទួលប្រាក់​នេះ​យ៉ាងដូចម្តេចខ្លះ ដើម្បី​មាន​មូលដ្ឋាន​បន្ត​និតិ​វិធី​បើក ឬ​មិ​ទ​បើក​ការស៊ើបអង្កេត​ករណីនេះ ។​

​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​ពី ករណី​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​ទាំ​ឱ្យ​ជឿជាក់ថា ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុត សុភាព​នាយក​សាលា​នាយទាហាន​សកម្ម​ត្មាត​ពង ពុករលួយ ដោយ​ការពារ​អ្នក​ទំនាស់​ដីធ្លី​នៅ​ខេត្តកំពង់ឆ្នាំង ។ ការស្រាវជ្រាវ​បង្ហាញថា អ្នក​ចុះផ្សាយ​មិនមាន​ព័ត៌មាន​ពី​រឿង​នេះហើយ​មាន​កំហឹង ក៏​ជ្រុល​ចុះផ្សាយ​បរិហារ​ឧ​ត្ត​ម​សេនីយ​ឯក ប៊ុត សុភាព ទៅ ។ ម្ចាស់​បណ្តាញ​សង្គម​បានធ្វើការ​សុំទោស​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុត សុភាព រួចហើយ ។​

ករណី​នាយក​វិទ្យាល័យ ហ៊ុន សែន ចាក់​អ​ង្រៃ ដែល​បាន​ទារប្រាក់ ៣០ ដុល្លារ​ពេល​សិស្ស​មក​ចុះឈ្មោះ​ចូលរៀន ។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស្រាវជ្រាវ​ឃើញថា ពិតជា​មានការ​ទា​រយ​ក​ប្រាក់ ៣០ ដុល្លារ (១២​ម៉ឺន​រៀល​) ពី​កូនសិស្ស​ពេល​ចុះឈ្មោះ​ពិតប្រាកដ​មែន​។ នាយក​សាលា​នេះ ធ្លាប់​រង​ពាក្យ​ប្តឹង​ចំនួន​ច្រើនលើក​មកហើយ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ កំពុង​បន្ត ដើម្បី​សុំ​ការបំភ្លឺ​មួយចំនួន​ពី​នាយក​សាលា និង​ពី​ថ្នាក់ដឹកនាំ​មន្ទីរ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ដើម្បី​ធានាថា គោលការណ៍​ស្ម័គ្រចិត្ត​នេះ មិន​ប៉ះពាល់​ដល់​គោលការណ៍​រដ្ឋ​ដែល​ធានាថា ការសិក្សា ១២ ឆ្នាំ​មិន​បង់​ថ្ងៃ​ទេ ។​

​សម្រាប់​កិច្ចប្រជុំ​លោក​តុ​ប សំ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​បាន​ថ្លែងថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ផ្តល់​អនុសាសន៍ ដល់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មួយចំនួន​ដូចជា កោតសរសើរ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ចេះ​ទាញយក​ព័ត៌មាន ពី​បណ្តាញ​សង្គម ហើយ​មានការ​លើកទឹកចិត្ត​បណ្តាញ​សង្គម ឱ្យ​បន្តការងារ​ជាជាង​ចាប់កំហុស អូស​ដំណើរ​។ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ លើកទឹកចិត្ត​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឱ្យ​ខិតខំ​ពុះពារ​ការលំបាក​ថែមទៀត ដើម្បី​ធ្វើការ​ឆ្លើយតប​ឱ្យបាន​ទូលំទូលាយ នៅ​បណ្តាញ​សង្គម អំពី​លទ្ធផល នៃ​ការស្រាវជ្រាវ​របស់ខ្លួន ។​a acu meet5 a acu meet a acu meet1 a acu meet2 a acu meet3 

​