» អាជ្ញាធរនិងសិស្សរងគ្រោះនិយាយខុសគ្នាករណីយ៍គ្រូវិទ្យាល័យម្លូទាត់សិស្សបណ្តាលឱ្យបាក់កជើង » កម្លាំងជំនាញខេត្តកោះកុង បង្ក្រាបបានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ១គ្រឿង » ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោរឿងសន្តិសុខតាមព្រុំដែន! » នាយករដ្ឋមន្ត្រីសិង្ហបុរី :៖ ការប៉ះទង្គិចថៃ–កម្ពុជា ជាសញ្ញាហានិភ័យនៅក្នុងអាស៊ាន! » នគរបាលវៀតណាមបង្ក្រាបទីតាំងផលិតទំនិញក្លែងក្លាយដ៏ធំមួយ រកឃើញមានទាំងទឹកត្រីម៉ាកល្បីៗប្រចាំប្រទេស និងគ្រឿងផ្សំផ្ទះបាយក្លែងក្លាយច្រើនមុខ » រាជរដ្ឋាភិបាល បន្តលើកទឹកចិត្តផ្នែកពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប រហូតដល់ដំណាច់ឆ្នាំ២០២៦ » ថៃប្រើកម្លាំងយោធាចូលើលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ គឺខុសច្បាប់តែមិនឃើញមានប្រទេសណាឬស្ថាបន័អន្តរជាតិណាចេញមកជួយកម្ពុជា?! » មីយ៉ាន់ម៉ាបណ្តេញតំណាងជាន់ខ្ពស់ទីម័រក្រោយបើកសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងរបបយោធា » សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ចេញពីកម្ពុជាទៅអាមេរិកប្រជុំក្រុមប្រឹក្សាសន្តិភាព » គ្រាន់តែនិយាយរឿងខ្វះទឹកតាមហ្វេសប៊ុក ត្រូវព្រះរាជអាជ្ញា ចោទពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍? » អយ្យការតាកែវដោះលែងអ្នកកាសែត២នាក់ឱ្យមានសេរីភាពវិញតែមិនបិទសំណុំរឿងនិងមិនប្រាប់កំហុស? » សម្រេចឃុំខ្លួនមន្ត្រីឧទ្យានុរក្សម្នាក់ដាក់ពន្ធនាគារ ពីបទហិង្សាលើ ភរិយា » តៃវ៉ាន់បដិសេធសំណើអាម៉េរិក ចង់ឱ្យផ្ទេរផលិតកម្មបន្ទះឈីប ៤០ភាគរយ ទៅទឹកដីអាម៉េរិក » ឃាត់ខ្លួន​អ្នកកាសែតឲ្យលុប​រូបថតទីតាំងសង្ស័យ​ឆបោក​នៅមជ្ឈមណ្ឌល​តារា​សាគរ » អគ្គមេបញ្ជាការកងទ័ពហ្វីលីពីសន្យាយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃប្រកបដោយភាពអព្យាក្រឹត្យ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1422 នាក់

ម្សិលមិញ 8911 នាក់

សរុប 18580269 នាក់

កញ្ញា​មាន​ពេជ្រ​រីតា​បកស្រាយ​រឿង​ចូល​កូន​ឡាន​ឧកញ៉ា​ហេង​សៀ​និង​មានកូន​កាំបិត​ព្រមទាំង​រឿង​ទូរ​សព្ទ័​!


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១​នេះ​កញ្ញា មាន ពេជ្រ​រីតា ពិធី​ការិនី​ទូរទស្សន៍ My TV ដែល​កំពុងមាន​រឿងក្តី​ក្តាំ​ដ៏​កក្រើក​ជាមួយ​ឧកញ៉ា ហេង សៀ បាន​ចូលទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បំភ្លឺ​បន្ថែម​លើ​ករណី​ជម្លោះ​ជាមួយ​ឧកញ៉ា ហេង សៀ​។​a heng rita 

​កញ្ញា មាន ពេជ្រ​រីតា បាន​បំភ្លឺ​យ៉ាង​ដូច្នេះ​ថា​៖​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២១ នាង​ខ្ញុំ​ត្រូវបាន​នគរបាល​ជា​បុរសៗ​ចំនួន ០៧ នាក់ មក​នាំខ្លួន​ដោយ​គ្មាន​ដីកា ដោយ​និយាយថា ឲ្យ​នាង​ខ្ញុំ​ទៅ​បំភ្លឺ​តែ​១​ភ្លែត​ទេ នៅ​ប៉ុស្តិ៍​ខណ្ឌទួលគោក ពេលទៅដល់​នគរបាល​ជា​បុរស​០៣​នាក់ បាន​បង្ខំ​សាកសួរ​យក​ចម្លើយ​អស់​រយៈពេល​០៣​ថ្ងៃ​០៣​យប់ ដោយ​មិន​ឲ្យ​នាង​ខ្ញុំ​ត្រលប់មក​ផ្ទះ​វិញ​ទេ និង​បាន​បញ្ជូនបន្ត​មក​តុលាការ សាកសួរ​ចម្លើយ ជា​បន្តបន្ទាប់​។​

​ស្ថិតនៅក្នុង​ស្ថានភាព​ភ័យខ្លាច តក់ស្លុត អត់ងងុយ និង​អារម្មណ៍​មិន​នឹងនរ នាង​ខ្ញុំ​មានការ​ភ្លេចភ្លាំង រក​នឹក​អ្វី​មិនឃើញ មិនដឹងថា​មាន​អ្វី​កើតឡើង​នោះទេ ធ្វើឱ្យ​នាង​ខ្ញុំ​ពុំ​អាច​ផ្តល់​ចម្លើយ និង​ពុំទាន់​ផ្ដល់​ចម្លើយ​ជូន​ចៅក្រម​ស៊ើបសួរ បាន​គ្រប់​ជ្រុងជ្រោយ និង​ច្បាស់លាស់​នៅឡើយ​។ ក្រោយពេល​នាង​ខ្ញុំ​ទទួលបាន​ការការពារ​សិទ្ធិ តាមផ្លូវ​ច្បាប់​ពី​សំណាក់ ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ នាង​ខ្ញុំ​ទទួល​អា​ម្មរណ៍​កក់ក្តៅ និង​មាន​ស្មារតី​នឹងនរ​ឡើងវិញ ហេតុនេះហើយ​ទើប​នាង​ខ្ញុំ​សុំ​ធ្វើការ​ឆ្លើយបំភ្លឺ​បន្ថែម ដូចខាងក្រោម​៖

​នៅ​រសៀល​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ ២០២១ មិន​ចាំ​ម៉ោង ឈ្មោះ ហេង សៀ បាន Call តាម Telegram មក​នាង​ខ្ញុំ​ថា ខ្លួន​មាន​អំណោយ​សម្រាប់​ចែកជូន អ្នក​ខ្វះខាត​ពេល​កូ​វីដ ហើយ​បាន​សួរ​នាង​ខ្ញុំ​ថា ផ្ទះ​នៅ​ម្តុំ​ណា​? ពេលនោះ​នាង​ខ្ញុំ​បាន​ប្រាប់​គាត់​ថា អោយមក​ម្តុំ​មុខ​សាលា​អាស៊ី​អឺរ៉ុប​សង់​ថ្មី ដោយ​នាង​ខ្ញុំ​នឹង​ចេញ​ទៅយក​។ នៅពេល​ឈ្មោះ ហេង សៀ Call មក​នោះ នាង​ខ្ញុំ​កំពុងតែ​អប់​សក់​នៅផ្ទះ​របស់​នាង​ខ្ញុំ​នៅឡើយ​។​

​ដោយ​ផ្លូវ​ខាងក្រោយ​ចូល​ផ្ទះ​នាង​ខ្ញុំ​តូចចង្អៀត នាង​ខ្ញុំ​ក៏បាន​ដើរ​ចេញទៅ​ប្រហែល ១០០​ម៉ែត្រ ពី​ផ្ទះ ដើម្បី​ចាំ​ទទួលយក​អំណោយ​សម្ភារៈ ដែល​ឈ្មោះ ហេង សៀ ថា​យកមក​ឱ្យ​នាង​ខ្ញុំ​។ ពេល​ឡាន​មកដល់ ឈ្មោះ ហេង សៀ បាន​ទទូច​ហៅ​ឲ្យ​នាង​ខ្ញុំ​ឡើង​ឡាន​ជាមួយ​គាត់​សិន ប៉ុន្តែ​នាង​ខ្ញុំ​បានប្រកែក ដោយ​ប្រាប់​គាត់​ថា នាង​ខ្ញុំ​គ្រាន់តែ​មក​យក​អីវ៉ាន់​ប៉ុណ្ណោះ ហើយ​ត្រលប់​ទៅវិញ ម្យ៉ាងទៀត​នាង​ខ្ញុំ​ក៏ត្រូវ​ទៅ​លាង​សក់​ដែល​កំពុង​អប់​។ នៅពេលនោះ​ឈ្មោះ ហេង សៀ បាន​ប្រាប់​នាង​ខ្ញុំ​អោយ​ឡើង​ឡាន​តែមួយ​ភ្លែត ដោយ​គាត់​ចង់​និយាយ​ការងារ​ជាមួយ​(​រឿង​ធ្វើជា​ពិធីការនី​ក្នុង​កម្មវិធី​សម្ពោធ​រោងចក្រ​)​។ នាង​ខ្ញុំ​គិតថា ជាការ​ពិភាក្សា​រឿង​ការងារ នាង​ខ្ញុំ ក៏បាន​ឡើង​ជិះឡាន​ជាមួយ​គាត់ ដោយ​ចូល​អង្គុយ​នៅ​កៅអី​ខាងមុខ​(​ផ្នែក​ខាងស្តាំ​អ្នកបើក​)​។​

​ពេល​នាង​ខ្ញុំ​ចូល​អង្គុយ​ក្នុង​ឡាន ស្រាប់តែ​ឈ្មោះ ហេង សៀ បាន​បើកឡាន​ថយ​ចេញទៅ​ផ្លូវធំ​តែម្តង ហើយ​ចាប់​ផ្តើមនិយាយ​ពាក្យ​មិន​សមរម្យ ដោយ​ថា ប្រដាប់ភេទ​គាត់​ឡើង គាត់​ចង់​រួមភេទ​ខ្លាំងណាស់ និង​ចង់​នាំ​នាង​ខ្ញុំ​ទៅផ្ទះ​សំណាក់ ដើម្បី​រូ​ម​ភេទ​ជាមួយ​គាត់ និង​បាន​និយាយថា​ប្រពន្ធ​គាត់​មិន​ព្រម អោយ​គាត់​រួមភេទ​ជាមួយ​ទេ តាំងពី​ចាក់​វ៉ាក់សាំង​កូ​វីដ​មកម្ល៉េះ​។ ពេលនោះ​នាង​ខ្ញុំ​បានប្រកែក​ដាច់អហង្ការ និង​ទាមទារ​អោយ​គាត់​យក​នាង​ខ្ញុំ​ត្រលប់មក​កន្លែង​ដើម​វិញ ប៉ុន្តែ​គាត់​មិន​ព្រម ហើយ​ថែមទាំង​លូកលាន់​នាង​ខ្ញុំ​។

នាង​ខ្ញុំ​បាន​ប្រាប់​គាត់​កុំឱ្យ​ធ្វើបែបនេះ​ទៀត ខ្ញុំ​ចង់ទៅ​ផ្ទះ បើ​នៅតែ​ធ្វើបែបនេះ​ដាក់​ខ្ញុំ​ទៀត ខ្ញុំ​នឹង​បើកទ្វា​ឡាន​លោត​ចេញ​។ ពេលនោះ​គាត់​បាន​ឈប់​ឡាន​បន្តិច ហើយ​បាន​ចាប់ទាញ​ដៃ​នាង​ខ្ញុំ​ជាប់ និង​បានគ​ម្រាម​នាង​ខ្ញុំ​ថា គាត់​មាន​កាំភ្លើង នាង​ខ្ញុំ​មាន​អារម្មណ៍​តក់ស្លុត វិលវល់ មិនដឹងថា​ត្រូវធ្វើ​យ៉ាងម៉េច គឺ​ដឹង​តែ​ប្រុងប្រៀប​ការពារ​ខ្លួន ទប់ស្កាត់​មិនឱ្យ​គាត់​លូកលាន់​បាន​។​​ឈ្មោះ ហេង សៀ បាន​បន្ត​បើក​ឈប់ៗ ហើយក៏​បាន​ឈប់​នៅ​ផ្លូវលំ​តូច ដែលជា​កន្លែង​ស្ងាត់ គាត់​បាន​បន្ត គម្រាម​នាង​ខ្ញុំ​មិនឱ្យ​ចុះ​ពី​ឡាន ដោយ​ប្រាប់ថា​ឲ្យ​ប្រយ័ត្ន គាត់​មាន​កាំភ្លើង​។

នាង​ខ្ញុំ​ពុំ​បានឃើញ​កាំភ្លើង​ទេ តែ​ឈ្មោះ ហេង សៀ បានធ្វើ​សកម្មភាព​ដូច​កំពុង​រាវរក​កាំភ្លើង ដែលនាំអោយ​នាង​ខ្ញុំ​កាន់តែ​ភិតភ័យ ហើយ​ឈ្មោះ ហេង សៀ ក៏បាន​ធ្វើ​សកម្មភាព​បន្ត​លូក​ស្ទាប​គល់ភ្លៅ និង បំពាន​មកលើ​រាងកាយ​របស់​នាង​ខ្ញុំ តែ​នាង​ខ្ញុំ​ព្យាយាម​រើ​បំរាស់ និង​ប្រាប់​អោយ​គាត់​កុំ​ធ្វើ​អញ្ចឹង តែ​គាត់​នៅតែ​បំពាន​ទាំង​កំរោល​មកលើ​នាង​ខ្ញុំ​ដដែលៗ​។ ការព្យាយាម​ម្តង​ហើយ​ម្តងទៀត ម្តង​លួងលោម ម្តង​សំឡុត​គំរាម និង​បំពារបំពាន​នោះ មាន​រយៈពេល​យូរ​ក្រែល​ដែរ​។​

​ដោយ​មិនអាច​មានលទ្ធភាព​បើកទ្វារ​ឡាន​ខាងមុខ​ចេញ​បាន និង​ដោយសារ​កៅអី​ខាងមុខនេះ វា​នៅ​កៀក​ដៃ​របស់គាត់​ពេក ពេលនោះ​នាង​ខ្ញុំ​ក៏បាន​ស្ទុះ​មក​កៅអី​ខាងក្រោយ ហើយ​ឈ្មោះ ហេង សៀ ក៏បាន​លូក​ចាប់ជើង​របស់​នាង​ខ្ញុំ ធ្វើអោយ​នាង​ខ្ញុំ​ដួល​ទៅ​កៅអី​ខាងក្រោយ និង​ជាប់ជើង​នៅ​ចន្លោះ​កណ្តាល​កៅអី​។ ពេលនោះ​ហើយ​ដែលជា​ឱកាស សម្រាប់​ឈ្មោះ ហេង សៀ បន្ត​បំពាន​កាន់តែខ្លាំង​មកលើ​រាងកាយ​នាង​ខ្ញុំ ដោយ​បន្ត​លូកដៃ​ទាញ​សំពត់ ក្នុង​បំណង​សម្រាត​នាង​ខ្ញុំ​។ នាង​ខ្ញុំ​កាន់តែ​តក់ស្លុត ចំពោះ​ទង្វើ​ដ៏​កំរោល​របស់គាត់ ដែល​នៅតែ​បន្ត​បំពារបំពាន​មកលើ​រូបនាង​ខ្ញុំ ទើប​នាង​ខ្ញុំ​នឹកឃើញ និង​ស្រ​វេ​ស្រវា​យក​កាំបិត​ពី​ក្នុង​កាបូប មក​ក្រវាស​ចុះ​ក្រ​វាសឡើង បំណង​ការពារ​កុំ​ឲ្យ​ឈ្មោះ ហេង សៀ នេះ រំលោភ​បាន​ផង និង​ធ្វើយ៉ាងណា​អោយតែបាន​បើកទ្វារ​ចេញរួច​ពី​ក្នុង​ឡាន​។​

នៅពេល​ខ្ញុំ​វាស​កាំបិត​នោះ នាង​ខ្ញុំ​ពុំបាន​ដឹងថា​ត្រូវ​ឈ្មោះ ហេង សៀ ឬ​អត់​នោះទេ ដោយ​ស្ថានភាព​ពេលនោះ​នាង​ខ្ញុំ​មាន​អារម្មណ៍​ខឹង​ផង ភ័យ​ផង និង​មិនមាន​ស្មារតី​នឹងនរ​ទាល់តែសោះ​។ នៅពេល​ឈ្មោះ ហេង សៀ ដកខ្លួន​ថយ​ចេញពី​ក្នុង​ឡាន នាង​ខ្ញុំ​ក៏បាន​ស្រវា​ចាប់យក​ទូរស័ព្ទ​នៅក្បែរ​ដៃ ដោយ​គិតថា​ជា​ទូរស័ព្ទ​របស់​ខ្លួនឯង ជ្រុះ​ធ្លាក់​។ នាង​ខ្ញុំ​ក៏បាន​ប្រញាប់​បើកទ្វារ​ឡាន​ចុះចេញ​ទាំង​អារម្មណ៍​មិន​នឹងនរ និង​គ្មាន​ស្បែកជើង ពេល​ចេញមក​ខាងក្រៅ​ឡាន នាង​ខ្ញុំ​ដើរទៅ​មុខ បក​ក្រោយ​ដោយ​ពុំ​ដឹងថា​ត្រលប់​ទៅផ្ទះ​វិញ​តាមផ្លូវ​ណា​ទេ នាង​ខ្ញុំ​ដើរ​ផង​រត់​ផង រហូតដល់​ផ្សារ​គីឡូ​លេខ​៤ ទើប​ដឹងថា​ដល់​ផ្លូវ​ចូល​ផ្ទះ​របស់​នាង​ខ្ញុំ ។​

​នាង​ខ្ញុំ​សូមបញ្ជាក់​ជូន​ថា ៖​ការដាក់​កូនកាំបិត​ក្នុង​កាបូប​នេះ គឺ​ដាក់​ជាប់​ជាប្រចាំ សម្រាប់​ប្រើប្រាស់​ពេល​មាន​តម្រូវការ នេះ​ជា​ទម្លាប់​របស់​មនុស្ស​ស្រី​។​
​ពេល​ត្រលប់មក​ដល់ផ្ទះ​វិញ នៅពេល​នាង​ខ្ញុំ​យក​ទូរស័ព្ទ​មក​ចុច​ស្រាប់តែ​ជាប់ Password ទើប​នាង​ខ្ញុំ​បានដឹងថា បាន​យក​ទូរស័ព្ទ​ច្រឡំ ប៉ុន្តែ​នាង​ខ្ញុំ​មិនអាច​ទាក់ទង​ទៅ​ឈ្មោះ ហេង សៀ ពី​រឿង​ទូរស័ព្ទ​នេះ​ទេ ព្រោះ​ឈ្មោះ​នេះ​ទើបតែ​ប៉ុនប៉ង​រំលោភ​នាង​ខ្ញុំ​។ ដោយ​ពុំ​ដឹងថា​ត្រូវធ្វើ​យ៉ាងម៉េច​ចំពោះ​ទូរស័ព្ទ​នេះ ទើប​នាង​ខ្ញុំ​ទុក​ទូរស័ព្ទ​នេះ​ចោល​ក្នុង​ទូរ និង​មិនបាន​ប៉ះពាល់ ឬ​ប្រើប្រាស់​អ្វី​ទាំងអស់​។​

​នៅ​ថ្ងៃទី​០៨ ទើប​នគរបាល​ខណ្ឌទួលគោក បានមក​ល្បួង​នាំខ្លួន​នាង​ខ្ញុំ​ឲ្យ​ទៅ​ប៉ុស្តិ៍ ដោយ​ប្រាប់ថា​មាន​បណ្តឹង​របស់​ឈ្មោះ ហេង សៀ ថា​នាង​ខ្ញុំ​បាន​លួច​យក​ទូរស័ព្ទ​និង​ចាក់​គេ ហើយ​បាន​ឃាត់ខ្លួន​នាង​ខ្ញុំ រយៈពេល​០៣​ថ្ងៃ​០៣​យប់ រួច​ទើប​បញ្ជូនមក​តុលាការ​តែម្តង​។​​ពេល​នាង​ខ្ញុំ​ត្រូវបាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ចោទថា លួច​ទូរស័ព្ទ នាង​ខ្ញុំ​ក៏បាន​ប្រាប់​រឿងរ៉ាវ​នេះ​ទៅ​ម្តាយ​, ម្តាយ​នាង​ខ្ញុំ​ក៏បាន​រកឃើញ​ទូរស័ព្ទ​នេះ ហើយដោយ​ពុំ​ដឹងថា ត្រូវធ្វើ​ដូចម្តេច ម្តាយ​នាង​ខ្ញុំ​ក៏បាន​ទៅ​ពិភាក្សា​ជាមួយ​លោក ដេវីដ ឆា​ណា យ​វា ដែល​បងប្អូន​ណែនាំ​អោយ​ស្គាល់ ហើយ​គាត់​ក៏បាន​ផ្ញើ​ទូរស័ព្ទ​នោះ ទុក​នៅ​នឹង​ពូ​ដេវីដ​នោះ​សិន​ទៅ​។ បច្ចុប្បន្ន​ទូរស័ព្ទ​នេះ​ត្រូវបាន​ប្រគល់ជូន​សមត្ថ​កិច្ច​លោកពូ ឆៃ ស៊ីណា​រិ​ទ្ធ រួចហើយ​។​

​រាល់​ការចោទប្រកាន់ថា​នាង​ខ្ញុំ​ជា​ស្រី​រកស៊ី​លក់ខ្លួន​ម្តង ២០០$ ឬ ៣០០$ និង​ថា​ធ្លាប់បាន​រួមភេទ​ជាមួយ​នាង​ខ្ញុំ ២-៣​ដង និង​ថា​នាង​ខ្ញុំ​ជា​ស្រី​ចិញ្ចឹម​លួចលាក់ គឺជា​ការ​មួលបង្កាច់​ដោ​យ​ព្រៃផ្សៃ​ថោកទាប និង​មើលងាយ​ដល់​ស្ត្រីភេទ​ទន់ខ្សោយ អមនុស្សធម៌​បំផុត របស់​បុគ្គល​ល្មោភកាម ហេង សៀ នេះ ។​
​ជាការ​ពិត​នាង​ខ្ញុំ ពុំ​ដែលមាន​ទំនាក់ទំនង​ស៊ីជម្រៅ​ស្នេហា​អី ជាមួយ​មនុស្ស​ប្រភេទ​នេះ​ម្តងណា​ទេ ព្រោះ​វ័យ​នាង​ខ្ញុំ និង​ឈ្មោះ​ហេង សៀ ស្មើនឹង​ចៅ និង ជីតា ។​

​នាង​ខ្ញុំ បាន​សុំអោយ​លោក​ចៅក្រម​ស៊ើបសួរ​សម្រេច លើកលែង​ចោទប្រកាន់​ចំពោះ​រូបនាង​ខ្ញុំ ដោយហេតុថា​នាង​ខ្ញុំ​ពុំមាន​ចេតនា​ចាក់​ឈ្មោះ ហេង សៀ ដើម្បី​យក​ទូរស័ព្ទ​មក​ធ្វើជា​កម្ម​សិ​ទិ្ធ​របស់​នាង​ខ្ញុំ ដូច​ការចោទប្រកាន់​ឡើយ​។ នាង​ខ្ញុំ​គ្រាន់តែ​យក​កាំបិត​នេះ​មក​ក្រវាស​ចុះឡើង ដើម្បី​ការពារ​ខ្លួន​ឲ្យ​បាន​រួច​ផុតពី​អំពើ ដ៏​ឃោ​ឃៅ​ព្រៃផ្សៃ​ថោកទាប​បំផុត និង​ពី​ការប៉ុនប៉ង​រំលោភ​នាង​ខ្ញុំ​ពី​សំណាក់​ឈ្មោះ ហេង សៀ នេះ​ប៉ុណ្ណោះ​។​

​នាង​ខ្ញុំ​ក៏បាន​ប្រាប់​តុលាការ​ដែរ​ថា រាល់​ទង្វើ​ល្មើស បំពារបំពាន​មកលើ​នាង​ខ្ញុំ នាង​ខ្ញុំ​បានដាក់​ប្តឹង​បុគ្គល​នោះ​វិញ​រួចហើយ នាង​ខ្ញុំ​ត្រូវតែ​តស៊ូ​ជាមួយ​ក្រុម​មេធាវី​សម្តេច​តេ​ជោ ដើម្បី​ស្វែងរក​យុត្តិធម៌​ពិតប្រាកដ​មកវិញ​។​​នាង​ខ្ញុំ​សូម​គោរព​ជម្រាបជូន​ថ្នាក់ដឹកនាំ «​សម្តេច​តេ​ជោ​សន្តិភាព​យុត្តិធម៌​» ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ សាធារណ​:​ជន និង​ពុក​ម៉ែ​បងប្អូន មេត្តា​ជ្រាប និង​ជួយផ្តល់​យុត្តិធម៌ ដល់​រូបនាង​ខ្ញុំ និង​ស្ត្រី​ទន់ខ្សោយ​ទូទៅ​ទូទាំងប្រទេស​ផង​។​a heng daugther4 a heng rita1