» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10378 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700549 នាក់

និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​៖​ការ​ស៊ីញ៉ូ​ហៅ​ទូរស័ព្ទ​ពី​ប្រទេស​សា​ម័​រ (Samoa) ចូលមក​កាន់​លេខ​ទូរស័ព្ទ​ចល័ត​ក្នុងស្រុក​ជាការ​បំភ្លៃ​


(​ភ្នំពេញ​)៖ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​បានចេញ​សារ​បំភ្លឺថា ការទទួល​លេខ​ទូរស័ព្ទ​ជនអនាមិក​ដែល​ស៊ីញ៉ូ​ហៅ​ពី​ក្រៅប្រទេស ដូចជា​ប្រទេស​សា​ម័​រ (Samoa) និង​បណ្តា​ប្រទេស​មួយចំនួនទៀត​នោះ មិន​ពាក់ព័ន្ធ​នឹង​ការបាត់​លុយ​ពី​ធនាគារ​របស់​ម្ចាស់​ទូរស័ព្ទ ដូច​ការ​បង្ហោះ​ព័ត៌មាន​បំភ្លៃ នៅលើ​បណ្ដាញ Facebook នោះឡើយ​។​a money lost2 

​តាម​សេចក្ដីបំភ្លឺ​ខាងលើ នៅ​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២០​នេះ បានឱ្យដឹងថា ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា និង​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​ភាគច្រើន​បាន​សង្កេតឃើញថា មាន​លេខ​ទូរស័ព្ទ​អនាមិក​មួយចំនួន រួមមាន​លេខ +6857215458, 6857320014, +6867330021, +685715411 ដែលជា​លេខ​ទូរស័ព្ទ​បាន​ស៊ីញ៉ូ​ហៅ​ពី​ប្រទេស​សា​ម័​រ (Samoa) ចូលមក​កាន់​លេខ​ទូរស័ព្ទ​ចល័ត​គ្រប់​ប្រព័ន្ធ​របស់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​។​

​ដោយ​មិនដឹង​អំពី​មូលហេតុ​បច្ចេកទេស និង​ហា​នី​យ​ភ័យ​ពិតប្រាកដ​ដែល​ធ្វើឱ្យ​បំ​ពាល់​ដល់​អ្នកប្រើប្រាស់​ទូ​រ​ស័ព្ទ​ចល័ត​នៅ​ប្រទេស​កម្ពុជា​ពី​ការ​ស៊ីញ៉ូ​ហៅ​នេះ អ្នក​កាន់​គេហទំព័រ និង​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​បុក​របស់​បុគ្គល​មួយចំនួន​បាន​បង្ហោះ និង​ចុច​ស៊ែរ​ចែករំលែក​តៗ​គ្នា​នូវ​សារ​បំភ្លៃ​បំភ័ន្ត និង​បំភ័យ​ដល់​សាធារណជន​អ្នកប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​ថា «​សូម​ប្រយ័ត្ន​! សាហាវ​ណាស់ គ្រាន់តែ​លើក​លេខ​នេះ​ភ្លាម លុយ​ក្នុង​កុង​កាត់​អស់រលីង ពិតជា​សាហាវ​កំពូល​»​។​

​ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​ខាងលើនេះ ពិតជា​ការអះអាង​មិន​ត្រឹមត្រូវ និង​មាន​លក្ខណៈ​បំភ័ន្ត និង​បំភ័យ​ទាំងស្រុង​។ ធាតុពិត​នៃ​ផលប៉ះពាល់​ជា​បច្ចេកទេស និង​ហា​នី​យ​ភ័យ​ពី​ការ​ស៊ីញ៉ូ​ហៅ​នេះ មិនមាន​ផលប៉ះពាល់​នឹង​ធ្វើឱ្យ​ខាតបង់​អ្វីៗ ដូច​បានបញ្ជាក់​ជា​អត្ថន័យ​នៃ​សារ​បង្ហោះ​របស់​អ្នក​កាន់​គេហទំព័រ និង​គណនី​បណ្តាញ​សង្គម​ទាំង​នោះឡើយ​។​

​តាម​ការ​ការស្រាវជ្រាវ ការបកស្រាយ និង​ការបញ្ជាក់​ពី​បណ្តា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងអស់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​ជា​លក្ខណៈ​បច្ចេកទេស​ថា ក្នុង​ការលើក​ទទួល ឬ​ការហៅ​ទៅវិញ​លេខ​អនាមិក​ទាំងនោះ​មិនបាន​ធ្វើឱ្យប៉ះពាល់​ដល់​អ្ន​ក​ប្រើប្រាស់ ក្នុងការ​ធ្វើឱ្យ​បាត់បង់​ទិន្នន័យ​ដែល​ផ្ទុក​នៅក្នុង​ទូរស័ព្ទ ឬ​ថវិកា​ក្នុង​គណនី​សេវា​ទូរស័ព្ទ ឬ​ថវិកា​ដែល​បាន​ផ្ទុក​ក្នុង​គណនី​ធនាគារ​របស់​ពួកគាត់​ឡើយ ហើយ​អ្វី​ដែលជា​ហា​នី​ភ័យ​ពិតប្រាកដ​ជាក់ស្តែង​នោះ​

ទី​១៖ ក្នុងករណី​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ក្នុងប្រទេស​កម្ពុជា​ណា​ម្នា​ក់បាន​លើក​ទទួល​លេខ អនាមិក​ដែល​ស៊ីញ៉ូ​ហៅចូល​មក​នោះ គឺ​មិនបាន​ធ្វើឱ្យ​បាត់បង់​អ្វី​ទាំងអស់​របស់​អ្នកប្រើប្រាស់​នោះ សូម្បីតែ​ទិន្នន័យ​ផ្ទុក​ក្នុង​ទូរស័ព្ទ ឬ​ថវិកា​ផ្ទុក​ក្នុង​គណនី​សេវា​ទូរស័ព្ទ ឬ​ថវិកា​នៅក្នុង​គណនី​ធនាគារ​មានតែ​ធ្វើ​ឲ្យ​អ្នក​ស៊ីញ៉ូ​ហៅ​លេខ​អនាមិក​នោះ បាត់បង់​ថ្លៃ​ហៅ​ចេញ​ក្រៅប្រទេស​របស់ខ្លួន​ទៅវិញ​ទេ ព្រោះ​មិនមាន​បច្ចេកទេស​ណា​អាចអនុវត្ត​ទៅបាន​នៅឡើយ​ទេ​។

ទី​២៖ ក្នុងករណី​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​ក្នុងប្រទេស​កម្ពុជា​ណា​ម្នាក់ បាន​ហៅ​ត្រលប់​ទៅកាន់​លេខ​អនាមិក​ដែល​ស៊ីញ៉ូ​ហៅចូល​មក​នោះ គឺ​ធ្វើឱ្យ​អ្នកប្រើប្រាស់​នោះ​បាត់បង់​ថវិកា​ក្នុង​គណនី​សេវា​ទូរស័ព្ទ​របស់គាត់ សម្រាប់​ការសន្ទនា​ទូរស័ព្ទ​អន្តរជាតិ ឬ​ហៅ​ទៅ​ក្រៅប្រទេស ដែល​គិត​ទៅតាម​អត្រា​គិតលុយ​របស់​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ក្នុងស្រុក ដែល​អ្នកប្រើប្រាស់​នោះបាន​ជាវ​យកមកប្រើ​ប្រាស់ ក្នុង​អត្រា​តម្លៃ​មួយ​គិត​ទៅតាម​ទំហំ​នាទី​សរុប ដែល​អ្នកប្រើប្រាស់​នោះបាន​សន្ទនា​។​​

សូមបញ្ជាក់​បន្ថែមទៀត​ថា បញ្ហា​នេះ​បានកើត​ឡើង​ម្តង​រួចទៅហើយ​នៅក្នុង​ឆ្នាំ​២០១៧ ហើយ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​បានធ្វើការ​បញ្ជាក់ និង​បកស្រាយ​ម្តង​រួចទៅហើយ​។ បាតុភាព​នេះ​ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ​មួយរយៈ​ជាង​ពីរ​ឆ្នាំ​មកហើយ ទើបតែ​កក្រើក​ឡើង​ម្តងទៀត​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​ទេ​។​

​ម្យ៉ាងវិញទៀត ចាប់ពី​ការបំភ្លឺ និង​ការកកើត​ហេតុ​នៅក្នុង​ឆ្នាំ​២០១៧ រហូតមកទល់​ពេលនេះ មិនទាន់មាន​ករណី​ណាមួយ​ពិតប្រាកដ​ដែល​បង្ហាញថា មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ចល័ត​របស់​ប្រជាពលរដ្ឋ​កម្ពុ​ជាណា​ម្នាក់ បានទទួល​បាន​ផលប៉ះពាល់​ពី​រឿង​នេះឡើយ​។​
​ទោះបីជា​យ៉ាងណា និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​សេវា​ទូរគមនាគមន៍​នៅ​កម្ពុជា កំពុងតែ​យកចិត្ត​ទុក​ធ្វើការ​នេះ​យ៉ាង​ម៉ឺងម៉ាត់ ត្រួតពិនិត្យ​លើ​ផ្នែក​បច្ចេកទេស​ក្នុង​កិច្ចការពារ​ផលប្រយោជន៍​អ្នកប្រើប្រាស់ មិនឱ្យ​ទទួលផល​ប៉ះពាល់​ណាមួយ​ជាយថាហេតុ​ឡើយ​។​

​ក្នុងករណី​អ្នកប្រើប្រាស់​ទូរស័ព្ទ​ណា​ម្នាក់​បាន​ជួប​បញ្ហា និង​ទទួល​ឧ​ប​ទ្ទ​ហេតុ​ណាមួយ​ដែលមាន​ភ័ស្តុតាង​ពិតប្រាកដ ដូច​មានការ​បញ្ជាក់​ក្នុង​សារ​បង្ហោះ​របស់​បុគ្គល​មួយចំនួន ដែល​កាន់​គេហទំព័រ ឬ​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ដូច​បាន​រៀបរាប់​ខាងលើ សូមមេត្តា​អញ្ជើញ​មក​ទំនាក់ទំនង​ដោយផ្ទាល់​ដល់​បញ្ជរ​ច្រកចេញ​-​ចូល​តែមួយ នៃ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា រៀងរាល់​ម៉ោង​ធ្វើការ ដែលមាន​ការិយាល័យរ​បស់​ខ្លួន​នៅ​ជាន់​ផ្ទាល់​ដី នៃ​អគារ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា វិថី​លេខ ១០២ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ និង​អាច​ទំនាក់ទំនង​តាម Messenger ហ្វេ​ស​បុក​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ដែលមាន​គណនី​ឈ្មោះ «​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​-TRC»៕a phone a phone1 

​