» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 820 នាក់

ម្សិលមិញ 6677 នាក់

សរុប 14148396 នាក់

អតិថិជន​ទិញ​តូប​ផ្សារ​អូរ​ឬ​ស្សឹ​ថ្មី​តវ៉ា​សុំ​នាយករដ្ឋមន្ត្រី​ជួយ​រឿង​ក្រុមហ៊ុន ជឺ​ស៊ី អូរឫស្សី ឯ​.​ក​លក់​តូប​ខ្យល់​

​ភ្នំពេញ​៖ អតិថិជន​ក្រុមហ៊ុន ជឺ​ស៊ី អូរឫស្សី ឯ​.​ក ប្រមាណ ៧០​នាក់ បាន​រងគ្រោះ​តាមរយៈ​ការចាញ់បោក​លក់​(​លក់​តូប​ខ្យល់​) ទិញ​តូប​ក្នុង​គម្រោង កើតទុក្ខ​មិន​សុខចិត្ត​ដាក់ពាក្យ​ស្នើសុំ​អត្ត​រាគ​មន៍​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​យោងតាម​លិខិត​ពាក្យសុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ ចុះ​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៣ ។​ a market sey1 

​អតិថិជន​ដែល​រងគ្រោះ បាន​ឲ្យ​ដឹងថា កាលពី​អំឡុង​ឆ្នាំ ២០២១ និង ២០២២ ពួកគាត់​បាន​ទិញ​តូប​ពី​ក្រុមហ៊ុន ជី​ស៊ី អូរឫស្សី ឯ​.​ក ដែលមាន​ទីតាំងនៅ​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មកដល់ ពេលនេះ​យើងខ្ញុំ​ម្នាក់ៗ មាន​អ្នកខ្លះ​បាន​បង់ប្រាក់​រហូតដល់​ទៅ​ជាង ៨០% នៃ​ថ្លៃ​ទិញ​លក់​សរុប​ទៅហើយ ប៉ុន្តែ​រហូតមកដល់​ឆ្នាំ ២០២៣ នេះ​យើងខ្ញុំ​បាន សង្កេតឃើញថា​៖
១- ភាគី​ផ្សារ​គ្មាន​ការចាប់ផ្តើម​សាងសង់​នូវ​គម្រោង​ក្រុមហ៊ុន​ផ្សា ជី​ស៊ី អូរ​ឬ​ស្សី ឯ​.​ក ( ដូច​ការប្រកាស ផ្សព្វផ្សាយ​បើក​គម្រោង​នៅ​គ្រា​ចាប់ផ្តើម​លក់​តូប​នៃ​គម្រោង​ផ្សារ​ជូន​យើងខ្ញុំ​នោះឡើយ​។ ពេលដែល​អតិថិជន​សួរនាំ ភ្នាក់ងារ​លក់​របស់​ក្រុមហ៊ុន​មិនបាន​ជូនដំណឹង​អំពី​កាលបរិច្ឆេទ​លម្អិត​នៃ​ការសាងសង់​ផ្សារ​របស់ខ្លួន​នោះទេ មានតែ បង្ខំ​ទារប្រាក់​ថ្លៃ​តូប​ពី​អតិថិជន​តែប៉ុណ្ណោះ ។​​ក្រោម​ស្ថាន​ភាពមិនប្រក្រតី អតិថិជន​បានធ្វើការ​ជូនដំណឹង​អំពី​ការផ្អាក​បង់ប្រាក់​មួយចំនួន ដោយ​ស្នើសុំ​ឲ្យ ភាគី​ផ្សារ ផ្តល់ព័ត៌មាន​ជាក់លាក់​អំពី​គម្រោង​សាងសង់​របស់ខ្លួន​មក​អតិថិជន ប៉ុន្តែ​ភាគី​ផ្សារ​មិនអាច​អនុវត្តបាន​ដោយ ព្យាយាម​ពន្យារពេល​និង​គេចវេស​រហូត ដែល​ធ្វើ​ឲ្យ​យើងខ្ញុំ​បាត់បង់​ទំនុកចិត្ត ។​

២- តាមរយៈ​ភស្តុតាង​ថ្មី​ដែល​ក្រុមហ៊ុន​បានបង្ហាញ ច្បាប់​សាងសង់​ទើប​អនុញ្ញាតឱ្យ​សាងសង់ ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ​ទេ គឺមាន​លក្ខណៈ​មិន​ប្រក្រតី​មួយចំនួន​ដូចជា គ្មាន​ប្លង់​ស្ថាបត្យកម្ម ឬ ឯកសារ​ភ្ជាប់​អ្វី​ទាំង អស់​ក្រៅ​អំពី​ពាក្យសុំ ។ ចំណុច​សំខាន់បំផុត​នោះ ទីតាំង​ដែល​ក្រុមហ៊ុន​បាន​សុំច្បាប់​អនុញ្ញាត​សាងសង់​គឺ​មិនមែនជា ទីតាំង​របស់​ខ្លូន​ដែល​បាន​ចុះកិច្ចសន្យា​លក់​មក​ឲ្យ​យើងខ្ញុំ​ឡើយ ។ ករណី​ទាំងនេះ សបញ្ជាក់​ឲ្យ​ឃើញថា ក្រុមហ៊ុន ជី​ស៊ី អូរ​ឬ​ស្សី បានធ្វើការ​ផ្សព្វផ្សាយ​ល​ក់​គម្រោង​ផ្សារ​ខ្យល់ ដែល​គ្មាន​ភាពច្បាស់លាស់ និង​មិន​ពិតប្រាកដ​មក​ឲ្យ អតិថិជន ដែលជា​ការបោកប្រាស់​ទំ​នុ​ក​ចិត្ត​យ៉ាងពិត​ប្រាកដ ។​

៣- តាមរយៈ​ឯកសារ​ក្រុមហ៊ុន​ទើបតែ​បង្ហាញ​ឱ្យមើល​ពី​ឯកសារ​ផ្លូវច្បាប់​ផ្សេងៗ​ដែល​ក្រុមហ៊ុន​មាន តាម រយៈ​ការតវ៉ា​ទទូច​សុំ​យ៉ាងខ្លាំង ទើប​ក្រុមហ៊ុន​បង្ហាញ ពី​ភាពមិនប្រក្រតី​ជាច្រើន ដែល​ក្រុមហ៊ុន​មិនដែល​បង្ហាញ មាន ដូចជា​ប្លង់ដី មាននៅ​ជំពាក់​ធនាគារ ជាង ៤​លាន​ដុល្លា ,​លិខិត​ផ្ទេរសិទ្ធិ មិនមាន​បញ្ជាក់​ពីថ្ងៃ​ខែ​ឈ្មោះ និង​ការ​ប្រថាប់ ត្រា​ទទួលស្គាល់​ជា​លិខិតយថាភូត ពេញលេញ នៅឡើយ ,​ឈ្មោះ​អ្នកទទួល​ប្រាក់​ផ្សេង អ្នកទទួលខុសត្រូវ​ជា​អគ្គ នាយក​ប្រតិបត្តិ​ផ្សេង ជាពិសេស​នៅពេលដែល​ធ្វើលិខិត​ផ្សេងៗ មិនឃើញ​មាន​ហត្ថលេខា​អគ្គនាយក​អ្នក​ដែល​ទទួល ខុសត្រូវ​ច្បាស់លាស់​នោះទេ ថែមទាំង​គ្មាន​ប្រថាប់ត្រា​ក្រុមហ៊ុន​ត្រឹមត្រូវ​ថែមទៀត​។​​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា ជាទូទៅ គឺ​មានតែ​ប្រធាន​ផ្នែក លក់ អ្នកលក់ និង គណនេយ្យករ​ជា​អ្នកចុះហត្ថលេខា តែ​នៅពេល​ដែលមាន​បញ្ហា​យើងខ្ញុំ​ទៅ​ជួប​ពួកគាត់ គាត់​បែរជា​មិន ទទួលខុសត្រូវ​លើ​លិខិត​គាត់​បាន​ចុះហត្ថលេខា​ទេ​។​

​តាមរយៈ​ពាក្យ​ស្នើរ​សុំ​លិខិត​សាងសង់​ទើបតែ​ចុះហត្ថលេខា​នៅ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣ នេះ​ទេ ហើយ​ក្រុមហ៊ុន​ក៏​មិនបាន​ភ្ជាប់​ជាមួយ​ប្លង់​សាងសង់​អាគា​ផ្សារ​មក​ជាមួយនឹង​លិខិត អនុញ្ញាត​សាងសង់​ដែរ​។ តែ​ជាក់ស្ដែង​ជាការ​ប្រកាស​របស់​ក្រុមហ៊ុន​តាមរយៈ​ទីប្រឹក្សា​ផ្នែក​លក់​ថា ក្រុមហ៊ុន​បានដាក់ ស្នើរ​សុំ​តាំងពី​ឆ្នាំ​២០២១​។​នេះ​ជា​ករណី​មិន​ប្រក្រតី និង​កុហក់​បោកប្រាស់​សេចក្តីទុកចិត្ត​របស់​ក្រុមហ៊ុន​ធ្វើអោយ ភ្ញៀវ​បាត់បង់​ទំនុកចិត្ត​ទាមទារ​សុំ​ដក​លុយ​ដើម​ទាំងអស់​មកវិញ​។​

៤- ក្នុងនាម​ក្រុមហ៊ុន ជី​ស៊ី អូ​ឬ​ស្សី ជា​ក្រុមហ៊ុន​ឯកត្តជន​ទទួលខុស​ត្រូវមាន​កម្រិត​ក្រុមហ៊ុន​មិនបាន បង្ហាញ​ពី​តម្លាភាព​គណនេយ្យ​ឱ្យ​អតិថិជន​បានដឹង​ទេ ដែលជា​ហេតុ​ធ្វើឱ្យ​អតិថិជន​មានការ​ព្រួយបារម្ភ​ជាខ្លាំង ក្នុង ករណី​ដែល​ក្រុមហ៊ុន​ប្រកាស​ក្ស័យធន និង​អតិថិជន​មិន​ទទួលបាន​សំណង​អ្វី​ទាំង​អស់ពី​ក្រុមហ៊ុន​។​៥- ភាគី​ខាង​ផ្សារ​បាន​សន្យា​ថាបើ​គ្មាន​ការសាងសង់​ត្រឹម​ខែមីនា ឆ្នាំ​២០២៣ ក្រុមហ៊ុន​នឹង បង្វិល​សង ប្រាក់​ទាំងអស់​ជូន​អតិថិជន​វិញ ដោយមាន​លិខិត​ជា​លាយ​ល័​ក្ខ​អក្សរ​ត្រឹមត្រូវ ដែល​ទទួលស្គាល់​ដោយ​ក្រុមហ៊ុន ច្បាស់លាស់ តែ​រហូតដល់​ថ្ងៃ​នៃ​កិច្ចសន្យា​បង្វិលប្រាក់​សង​មកវិញ នៅ​មិនទាន់​ឃើញ​មាន​សំណង​ណាមួយ​បាន​ចាប់ ផ្ដើម​សង​នៅឡើយ រហូតមកដល់​បច្ចុប្បន្ន ហើយ​ក្រុមហ៊ុន​បែរជា​មិន​ទទួលស្គាល់​លើ​កិច្ចសន្យា​ដែល​រៀបចំឡើង​ខ្លួន ឯង ដោយ​មិន​ព្រម​សង​ប្រាក់​មកវិញ​ទេ ជាហេតុ​នេះហើយ​ទើប​ធ្វើ​ឲ្យ​អតិថិជន​កាន់តែ​បាត់បង់​ទំនុកចិត្ត លែងមាន ជំនឿ​លើ​ក្រុមហ៊ុន​បន្តទៀត​។​​ដោយ​អស់​ទំនុកចិត្ត​លើ​គម្រោង​អភិវឌ្ឍន៍​ផ្សា ជឺ​ស៊ី អូរ​ឬ​ស្សី នេះ ប្រជា​ពល​សុំ​មិន​បន្ត​បង់ប្រាក់ នឹង ទាមទារ​ប្រាក់​ដែល​បាន​បង់​រួច និង​សំណង​ខូចខាត​ទាំងអស់​ត្រលប់​មកវិញ និង​សូម​សម្តេច​ពុក ជួយ​អន្តរា​គម​ន៏ និង​ដោះស្រាយ​បញ្ហា​ខាងលើ​ដល់​កូនចៅ​ជា​ជនរងគ្រោះ​ដោយ​ក្តីមេត្តា និង​អនុគ្រោះ​៕ a market sey a market sey2