វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2429 នាក់
ម្សិលមិញ 3250 នាក់
សរុប 16500853 នាក់
ក្រុងព្រះសីហនុ៖ នៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២០នេះ អាជ្ញាធរខេត្តព្រះសីហនុបានចាត់វិធានការក្តៅប្រើគ្រឿងចក្រកម្ទេចផ្ទះពលរដ្ឋសង់ពីបេតុងមានកម្ពស់២ជាន់ចោល។ការឈានដល់ប្រើគ្រឿងចក្រឈូសឆាយកំទេចផ្ទះត្រូវបានអាជ្ញាធរអះអាងថាមកពី សាងសង់ប៉ះពាល់ដីអូរនៅម្តុំក្រោយសាលារៀនអូរ២ក្នុងភូមិ៥,សង្កាត់លេខ៤,ក្រុងព្រះសីហនុ។
សម្រាប់ការប្រើកណ្តាបើដៃបំផ្លាញផ្ទះប្រជាពលរដ្ឋនេះមន្ត្រីថ្លែងប្រាប់ថា ការឈូសកម្ទេចនេះ ក្រោយដល់ឱសានវាទ ដែលអាជ្ញាធរបានជូនដំណឹងអោយម្ចាស់រុះរើដោយខ្លួនឯង និងថាវាជាយុទ្ធនាការស្តារអូរ ប្រឡាយបើកផ្លូវទឹកក្នុងក្រុងព្រះសីហនុ ហើយជាបន្តបន្ទាប់ មានសំណង់ឬផ្ទះតូច ធំជាច្រើនខ្នងមកហើយដែលសង់ប៉ះលើដីអូរ ប្រឡាយត្រូវបានអាជ្ញាធររុះរើឬក៍ម្ចាស់ផ្ទះរុះរើខ្លួនឯង។គេមិនដឹងថាតើហេតុអីបានជានៅលើប្រឡាយកើតមានសំណង់ធំៗរឹមាំចឹងនោះទេ?វាជាកំហុសអ្នកណា?.។
សកម្មភាពនេះត្រូវបានប្រជាពលរដ្ឋខ្មែរ គាំទ្រយ៉ាងពេញទំហឹងនឹងចង់ឃើញថ្នាក់ ដឹក នាំតាមបណ្តាខេត្ត និង ស្ថាប័នផ្សេងៗទៀតហ៊ានអនុវត្តន៍ច្បាប់មិន រើសមុខបែបនេះ ។ប្រ ជាពលរដ្ឋបាននិយាយបន្តទៀតថា លោកគួចចំរើនដែលទើបត្រូវបានលោកជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយ៍និងសំណង់តែងតាំងជាប្រធានណកម្មការគ្រប់គ្រងបែងចេកដីធ្លីក្នុងខេត្តព្រះសីហនុក៏ត្រូវតែស្រាវជ្រាវរកមុខមន្ត្រីពាក់ព័ន្ធដែល សមគំនិតឲ្យមានការរំលោភយកដីសាធារណៈ ធ្វើកម្មសិទ្ធិ ដាក់ទោសទណ្ឌផងទាន! ។