» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6619 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696790 នាក់

មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន

 

ភ្នំពេញ៖ ផេកលោក ផែង វណ្ណៈ អគ្គនាយក PhengVannakNews នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានផ្សព្វផ្សាយព័ត៌មានមួយបង្កឲ្យមានការចាប់អារម្មណ៍ពីមហាជន ពាក់ព័ន្ធករណីតៃកុងឡានស្ទូច និងព្រូឡាន ត្រូវបានបញ្ជូនទៅតុលាការ ក្រោមការចោទប្រកាន់ថាពាក់ព័ន្ធអំពើលួចកុងតឺន័រ។a car contener 

តាមសេចក្តីរាយការណ៍ខាងលើ មានការលើកឡើងថា អ្នកបើកបររថយន្តស្ទូច និងព្រូឡាន បានទទួលការទាក់ទងពីបុគ្គលម្នាក់តាមទូរស័ព្ទ ដើម្បីជួលឱ្យទៅស្ទូចកុងតឺន័រ ក្នុងតម្លៃឈ្នួល ៧០ដុល្លារអាមេរិក។ ប៉ុន្តែ នៅពេលទៅដល់ទីតាំង ស្ត្រីអ្នកមើលការខុសត្រូវឃ្លាំងបានឃាត់មិនឱ្យស្ទូច និងរាយការណ៍ទៅម្ចាស់ទីតាំង។

ប្រភពដដែលបន្តថា បន្ទាប់ពីដឹងថាកុងតឺន័រមានបញ្ហា អ្នកបើកបរ និងព្រូឡាន មិនបានស្ទូចយកចេញនោះទេ ដោយបានទម្លាក់កុងតឺន័រទុកវិញ ហើយបើករថយន្តចាកចេញ ខណៈបុគ្គលដែលបានហៅជួលក៏បានជិះម៉ូតូចេញបាត់។ ក្រោយមក សមត្ថកិច្ចបានតាមឃាត់រថយន្តស្ទូចនេះ បន្ទាប់ពីធ្វើដំណើរចេញពីទីតាំងប្រមាណ ២ ទៅ ៣ គីឡូម៉ែត្រ។

ប្រភពដដែលអះអាងទៀតថា មន្ត្រីនគរបាលបានស្នើសុំគោលការណ៍ពីលោក ថេង សំណាង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដោយស្នើឱ្យអនុញ្ញាតឱ្យអ្នកបើកបរ និងព្រូឡានវិលត្រឡប់ទៅផ្ទះសិន ខណៈសមត្ថកិច្ចបន្តស្រាវជ្រាវរកម្ចាស់លេខទូរស័ព្ទដែលបានហៅជួល ដើម្បីសាកសួរ។ ទោះជាយ៉ាងណា ប្រភពខាងលើអះអាងថា សំណើនោះមិនត្រូវបានទទួលយកឡើយ។

ករណីនេះ បានបង្កឱ្យមានការពិភាក្សា និងការរិះគន់យ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ដោយមតិមួយចំនួនបានលើកជាសំណួរថា តើការចាត់វិធានការលើអ្នកបើកបរ និងព្រូឡាន ដែលអះអាងថាគ្រាន់តែទទួលការងារតាមការជួល និងមិនបានយកកុងតឺន័រចេញពីទីតាំងនោះ ស្របតាមអង្គហេតុ និងគោលការណ៍ច្បាប់ដែរឬទេ?a car contener2