» កូនស្រីអ្នកឧកញ៉ា គិត ម៉េង បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ពីសាលាបុត្រសម្ព័ន្ធក្រុមហ៊ុនឪពុករបស់ខ្លួន » នាយករដ្ឋមន្ត្រីកម្ពុជាប្រាប់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថែមពីស្ថានភាពព្រុំដែនកម្ពុជាថៃ! » បារាំង និងអាល្លឺម៉ង់ លុបចោលគម្រោងអភិវឌ្ឍយន្ដហោះចម្បាំងជំនាន់រួមគ្នា » សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា! » នាយករដ្ឋមន្ត្រីវៀតណាមវាយតម្លៃខ្ពស់ការដឹកនាំរបស់សម្តេចធិបតីហ៊ុនម៉ាណែតនិងថប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ី » ចូលព្រៃបត់ជើង ប្រទះឃើញទូរស័ព្ទ ៣ គ្រឿង និងឃើញគ្រោងឆ្អឹងមនុស្សម្នាក់ » ឧក្រឹដ្ឋជនជាតិចិនម្នាក់ ដែលត្រូវបានដាក់ក្នុងបញ្ជីរហាមឃាត់ចូលកម្ពុជា តែនៅអាចចូលបានដោយចាយលុយអស់ ១២០០ដុល្លារ! » ប្រទេសហ្វីលីពីនគ្រោះរញ្ជួយដីកម្រិតធ្ងន់ ផ្តាច់ជីវិតមនុស្សយ៉ាងហោច១៥នាក់ និងបង្កឱ្យរបួសជាង១០០នាក់ » មនុស្ស ៥នាក់បានបា.ត់បង់ជីវិ.តព្រមគ្នា នៅភូមិព្រៃឫស្សី ខេត្តកំពង់ស្ពឺ » ប៉ីៗឌីបុរសដែលពូកែរកលុយពេលកម្ពុជារងការឈ្លានពានពីថៃបង្កគ្រោះថ្នាក់ចរាចរ! » អភិបាលរងស្រុកកៀនស្វាយលោក ស៊ុម ធន ឈរឈ្មោះប្រមូលទិញដីប្រជាពល​រដ្ឋជូនអ្នកឧកញ៉ា ហុង ពីវ, ពលរដ្ឋធ្វើប្លង់ឱ្យហើយ តែលុយបង់មិនព្រមឲ្យគ្រប់! » ករណីចេញស្សែកស្អុយ៣០ម៉ឺនដុល្លារឧកញ៉ាហេងឡុងបានល្អឡើងវិញមិនមានទោសព្រោះមេអន្តរាគមន៍! » ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិចមុនកិច្ចប្រជុំ » រាជរដ្ឋាភិបាលជំរុញគំរូអភិវឌ្ឍន៍ថ្មីនៅខ្នងផ្សារនិងតេទឹកពុះដឹកនាំដោយសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ » ចិនជួយជាង១លានដុល្លារសម្រាប់កម្មវិធីមេគង្គឡានឆាងនិងយល់ព្រមបើកទីផ្សារឲ្យកម្ពុជានាំមៀនសម្ងួតចូលបន្ទាប់ពីចរចាច្រើនឆ្នាំ!!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4456 នាក់

ម្សិលមិញ 6785 នាក់

សរុប 19427899 នាក់

បែក​រឿង​អភិបាលខេត្ត​បន្ទាយមានជ័យ​ប្រព្រឹត្ត​បទល្មើស​ច្បាប់​ឯ​ពន្ធភាព​ដែល​បើ​គេ​អនុវត្ត​ជាប់គុក​ហ្ម៉​ង​!

​ខេត្តបន្ទាយមានជ័យ​៖ ថ្មីៗ​នេះ​មានការ​បែកធ្លាយ​រឿង​ប្រព្រឹត្ត​បទល្មើស​ច្បា​បប់​ឯក​ពន្ធភាព​អស់​រយៈពេល​៥​ឆ្នាំ​ដែល​បង្កឡើង​ដោយ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បុរស​ដែលមាន​ភរិយា​ហើយ និង​ស្ត្រី​ម្នាក់​នៅ​ខេត្តកំពង់ចាម បន្ទាប់ពី​អ្នក​ទាំង​២​ឈានដល់​ផ្លូវបំបែក​បែប​តក់ក្រហល់​នៅ​ថ្ងៃទី​១៧​មេសា​ឆ្នាំ​២០១៩​។​a sourn bovor5 

តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ស្ត្រី​ម្នាក់​អះ​ង​អា​ថា​ជា​គូ​កំណាន់ចិត្ត​ធ្លាប់​រស់នៅ​បែប​ឆក់កណ្តៀត​ជាមួយ លោក សួន បវរ បានចេញ​មុខ​មកប្រកាសថា៖ថា​ចំណង​មេត្រី​ស្នេហ៍​ស្ទើ​ជា​ប្តី​-​ប្រពន្ធ​បានកើត​ឡើង​៥​ឆ្នាំ​មកហើយ​ជាមួយ​លោក​សួន​បវរ​អភិបាលខេត្ត​បន្ទាយមានជ័យ គឺ​តាំងពី​ឆ្នាំ​២០១៣ តែ​ដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ លោក​សួន​បវរ​បាន​ផ្ញើ​សារ​ផ្តាច់​ស្នេហ៍ មិនអោយ​ខាង​ស្រី​ទាក់ទង​គ្នា​ទៀ​តន​បើ​ហ៊ាន​នឹង​ជាប់គុក បានក្លាយ​ជា​ដុំ​ភ្លើង​ដ៏​ក្តៅ​ងំ​ចំ​ពីលើ​ដើមទ្រូង បេះដូង​ចុក​ពើត​ឈឺផ្សា រហូតដល់​ភាគី​ខាង​ស្រី​បង្ខំចិត្ត​ទម្លាយ​រឿងនេះ ទាំង​កាត់​កេរ្តិ៍ខ្មាស់ ។​

ស្ត្រី​ដែល​អះអាងថា​ខ្លួន​ជានា​រី​កំណាន់ចិត្ត លោក អភិបាលខេត្ត​បន្ទាយមានជ័យ លោក សួន បវរ​ប្រហែល​ដល់ក​បាន​ហ៊ាន​ស​សេរ​សារ​Comment ចូល​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ថា​៖ សូម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​ស្វែងរក​យុត្តិធម៌ ពាក់ព័ន្ធ​ករណី​លោក​សួន បវរ ខេត្ត​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​យក​គាត់​ជា​គូរ​ស្នេហ៍​អស់​រយៈពេល ៥​ឆ្នាំ​ហើយ រហូតដល់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩​នេះ​។​

​តាមរយៈ​Account facebook​ឈ្មោះ​( So Phy)​ស្រី​ដែល​អះអាងថា​រងគ្រោះ​ព្រោះ​កន្លង​សួន​បវរ​ហើរ​ចោល បានបញ្ជាក់ ថា​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​យក​គាត់​ជា​គូរ​ស្នេហ៍ អស់​រយៈ​៥​ឆ្នាំ​ហើយ ឥឡូវ​លោក​អភិបាលខេត្ត​រូបនោះ​បាន​ឲ្យ​គាត់​ឈប់​ទាក់ទង​ទៅ​ទៀត​ហើយ រក​ចាប់គាត់​ដាក់គុក​ទៀត​បើនៅបន្ត!។​

​ស្ត្រី​ដែលជា​ស្រី​កំណាន់ចិត្ត​របស់លោក សួន បវរ មាន អាយុ​៤១​ឆ្នាំ រស់នៅ​ខេត្តកំពង់ចាម បាន​ឲ្យ​សារព័ត៌មាន​និង​គេហទំព័រ​ក្នុងស្រុក​ដឹងថា​៖ គាត់​និង​លោក​សួន បវរ បាន​ស្គាល់គ្នា​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​ម្លេះ តែ​មិនសូវ​ជិតស្និទ​នោះទេ រហូតដល់​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៥ គាត់​និង​លោក​សួន បវរ បានរស់នៅ​ជាមួយគ្នា​ដូចជា​ប្តី​ប្រពន្ធ​។​

​ស្ត្រី​ដដែល​បន្តថា​៖ កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ បន្ទាប់ពី​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​រួច លោក​សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ផ្ញើ​សារ​មក​គាត់​ថា ឲ្យ​ឈប់​ទាក់ទង​គាត់​ទៀត​ទៅ​។​​ទោះជា​យ៉ាងណា​បន្ទាប់ពី​គាត់​បង្ហោះ​សារ​រួចមក​ក្មួយ​លោក​អភិបាលខេត្ត​បាន​ហៅ​ទូរស័ព្ទ​មក​គាត់​អោយ​លុបចោល​វិញ​ទៅ​។​

​ស្ត្រី​ជា​គូរ​ស្នេហ៍​របស់លោក​សួន បវរ បាន​ឲ្យដឹងថា​លោក​សួន បវរ បានផ្តល់​ថវិកា​ក្នុង​មួយខែ​ប្រហែល ៥០០$(​ប្រាំ​រយ​ដុល្លារ​) សម្រាប់​ចាយវាយ​ប្រចាំថ្ងៃ និង​បង់ថ្លៃ​ផ្ទះ​។ លោក​សួន បវរ និង​គាត់​តែងតែ​មកជួប​គ្នា​នៅ​ភ្នំពេញ នៅពេល​ដែ​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​មាន​ធុ​រ​មក​ភ្នំពេញ តែងតែ​អោយ​គាត់​ឡើងមក​ដែរ​។​

​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ពី​ស្ត្រី​វ័យ​៤១​ឆ្នាំ​ខាងលើ​ទៅលើ​នេះ លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​បាន​ប្រាប់​កាសែត​ដោយ​ត ទទួលស្គាល់​ការពិត ដោយ​លោក​មិន​លាក់លៀម​អី​ទេ​។​មូលហេតុ តែ​នៅ​ថ្ងៃ​(១៧​មេសា ២០១៩)​គាត់​បានខ​លម​ក​ច្រើនដង​និង​រំខាន​ការងារ ទើប​លោក​ប្រាប់​ឈប់​ខ​លម​កទៀត ដោយសារ​រវល់​ការងារ និង​គិតគូ​ការងារ​សំខាន់​ថ្ងៃទី​២២ ខាងមុខនេះ ទើប​កើតចេញ​ជា​រឿងនេះ​ឡើង​។​

​សូមបញ្ជាក់ថា​៖ លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ​បច្ចុប្បន្ន​មុនពេល​មកកាន់​ជា​អភិបាលខេត្ត​លោក​ជា មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ ។​លោក​សួន បវរ ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​បន្ទាយមានជ័យ ជំនួស​លោក​គោ​ស៊ុំ សារឿ​ត ដែល​នឹង​ទទួលបាន​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​សម្តេច​ក្រឡា​ហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​។​

ចាំមើល​អា​រឿង​ប្រដាប់​បង្កឡើង​ដោយ​មនុស្ស​ថ្នាក់​ចៅហ្វាយខេត្ត​ចឹ​ង​គេ​យក​ច្បាប់​ឯក​ពន្ធភាព​មក​អនុវត្ត​ដែរ​អត់​?​។​a sourn bovor7 a sourn bovor6 a sourn bovor4 a sourn bovor a sourn bovor1 a sourn bovor2