» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3597 នាក់

ម្សិលមិញ 5488 នាក់

សរុប 19226924 នាក់

ប្ដី​ស្ត្រី​រងគ្រោះ​ដោយសារ​គ្លីនិក​ដើម​អង្គ្រង​អង្វរ​គ្រូពេទ្យ​ឲ្យ​បញ្ជូន​ប្រពន្ធ​ខ្លួន​ទៅ​ព្យាបាល​នៅ​ថៃ​ម្ដងទៀត !


​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៣ ស្វាមី​ស្ត្រី​ដែល​ត្រូវ​ពេទ្យ​ឆ្ម​ម​គ្លីនិក​ដើម​អង្គ្រង​ព្រៃទទឹង រំលូតកូន​ចេញ​បែ​ជា​កាត់​ដាច់​ពោះវៀន​តាមរយៈ​សារ​ព​ត័​មាន បាន​សុំ​អង្វរ​ក្រុមគ្រូពេទ្យ​បាន​បញ្ជូន​ប្រពន្ធ​ទៅ​ព្យាបាល​ប្រទេស​ថៃ​ម្ដងទៀត ដោយសារ​អ្នកជំងឺ​ហាក់​គ្មាន​សង្ឃឹម ។​a die girl2 

​លោក ផេង វឿន ត្រូវជា​ស្វាមី របស់​អ្នកជំងឺ​អ្នកនាង ស្រីអូន បញ្ជាក់ថា​ស្ថានភាព​ជំងឺ​ភរិយា កាន់តែ​ធ្ងន់ធ្ងរ​ហើយ រហូត ក្រុម​លោកគ្រូ​ពេទ្យ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បញ្ជូនទៅ​បន្ទប់សង្គ្រោះបន្ទាន់ និង​ប្រាប់​ឲ្យ​លោក និង​ក្រុមគ្រួសារ​សម្រួល​ចិត្ត​ត្រៀម​ទទួលយក​ការពិត ដែល​នឹង​មកដល់​ក្នុង​ពេលខាងមុខ ព្រោះ​ក្រុមគ្រូពេទ្យ​អស់​លទ្ធភាព​ក្នុងការ​ពិនិត្យ​ព្យាបាល​ហើយ​។ បុរស​ជា​ភរិយា​ស្ត្រី​មាន​ជំងឺ​អស់សង្ឃឹម​ខ្លាំងណាស់ ក្រោយ​ទទួលបាន​ព័ត៌មាន​បែបនេះ និង​សុំ​អង្វរ​ដល់​គ្រូពេទ្យ​ជួយសង្គ្រោះ​អាយុជីវិត​ភរិយា​របស់ខ្លួន ផង ខណៈ​នាង​តែងតែ​ប្រាប់​លោក​ថា នាង​មិន​ចង់​ស្លាប់​ទេ នាង​ចង់​នៅ​មើលថែរក្សា​កូនស្រី​បន្តទៀត​។ ដូច្នេះ​លោក​សូម​គោរព​អង្វរ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​ក​បាទ​ក្រហម​កម្ពុជា បាន​ជួយ​ឱ្យ​ភរិយា​របស់លោក​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ជាថ្មី ដើម្បី​ឲ្យ​ភរិយា​អាចមាន​ជីវិត​រស់រាន​បន្តទៀត ទម្រាំ​ដល់ពេល​មាន​អ្នក​បរិច្ចាគ​ពោះវៀន​ឲ្យ​នាង​បាន​រស់ ។​

​លោក​សាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករង​មន្ទីរពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់ថា ស្ថានភាព​របស់​អ្នកជំងឺ កំពុង​វិ​វត្ត​ទៅកាន់​ភាព​ធ្ងន់ធ្ងរ ។ បច្ចុប្បន្នកំពុង​រស់នៅ​បន្ទប់សង្គ្រោះបន្ទាន់ ទទួលបាន​ការយកចិត្ត​ទុកដាក់​ព្យាបាល​ពី​ក្រុមគ្រូពេទ្យ លោ​កថា​អ្នកជំងឺ​មានការ​វិវត្តន៍​ធ្លាក់ចុះ យើង​បាន​ខំប្រឹងប្រែង ដើម្បី​ទប់ទល់​ហើយ តែមាន​កត្តា​ប្រឈម​ជាប់​នឹង​ខ្លួន ក៏បាន​បញ្ជូនទៅ​បន្ទប់សង្គ្រោះបន្ទាន់​លើក​ទី​៣​។​លោក​សាស្ត្រាចារ្យ ឡឹម តារា បាន​ថ្លែងបន្ដថា «​អ្នកជំងឺ​មានការ​វិវឌ្ឍន៍​ធ្លាក់ចុះ យើង​ខំប្រឹង​ដើម្បី​ទប់ទល់​ហើយ តែ​គាត់​មាន​កត្ដា​ប្រឈម​ជាប់​នឹង​ខ្លួន​ស្រាប់ ឥលូវ​កត្ដា​ប្រឈម​ទាំងនោះ​បង្កើតជា​ផលវិបាក​ធ្ងន់ធ្ងរ និង​បាន​បានធ្វើឱ្យ​ស្ថានភាព​សុខភាព​ទូទៅ​មានការ​ស្រុតចុះ ដែល​ធ្វើឱ្យ​អ្នកជំងឺ​ត្រូវ​បញ្ជូនទៅ​បន្ទប់សង្គ្រោះបន្ទាន់​ជា​លើក​ទី​បី​» ។​

​កាលពី​ថ្ងៃទី​១៩​មករា​ឆ្នាំ​២០២៣​លោក​សាស្ត្រាចារ្យ ឡឹម តារា អគ្គនាយករង​មន្ទីរពេទ្យ​កាល់ម៉ែត បាន​បញ្ជាក់ថា ស្ថានភាព​របស់​អ្នកជំងឺ ថា​គឺមាន​លំនឹង ឬក៏​នឹងនរ​ជា​បណ្ដោះអាសន្ន​។​«​នឹងនរ​ជា​បណ្ដោះអាសន្ន​នេះ បានន័យថា អ្នកជំងឺ​កំពុង​តែមាន​កត្ដា​បញ្ហា​ប្រឈម​ជាប់​នឹង​ខ្លួន​ជាប្រចាំ ហើយ​កត្ដា​ប្រឈម​នេះ កើតមាន​ក្រោយ​ពេលដែល​គាត់​មាន​បញ្ហា​លើក​ទី​១ (​ពេលដែល​ស្ដ្រី​រងគ្រោះ​ខាងលើ ត្រូវ​ពេទ្យ​ឯកជន កាយ​យក​សព​ទារក​ក្នុង​ផ្ទៃ​ដោយ​ទាំង​ពោះវៀន​) ដែល​យើង​បាន​ជួយសង្គ្រោះ​អាយុជីវិត​គាត់​ឱ្យ​រស់​ផុតពី​គ្រោះថ្នាក់​ភ្លាមៗ​ពេល​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​។ ពេល​សុខភាព​ប្រសើរ​បន្ដិច គាត់​បន្ដទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ តែ​កត្ដា​ប្រឈម​នោះ​នៅតែមាន​ជាប់​ខ្លួន ដោយ​ពេទ្យ​ថៃ​មិនអាច​ស្រាយ​បញ្ហា​ប្រឈម​នេះ​បានទេ​»​។

​លោក​បន្ដថា ដូច្នេះ​ពេល​គាត់​ត្រលប់​មកពី​ថៃ​វិញ គឺ​ក្រុមគ្រូពេទ្យ​យើង បាន​បន្ដ​ថែទាំ​សុខភាព​របស់គាត់​ឱ្យនៅ​នឹងន​ជា​បណ្ដោះអាសន្ន ដោយ​ខិតខំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប៉ុន្ដែ​បញ្ហា​ប្រឈម​អាចធ្វើឱ្យ​អ្នកជំងឺ​ជួបនឹង​បញ្ហា​គ្រោះថ្នាក់​ជាក់ស្ដែង នៅពេល​ណាមួយ​ក្នុងពេល​ខាងមុខនេះ ។​​លោក​សាស្ដ្រាចារ្យ​បានធ្វើការ​ប្រៀបធៀប​ថា អ្នកជំងឺ​មាន​ភាពល្អប្រសើរ​ជា​លំដាប់​នោះ គឺ​ទាល់តែ​អ្នកជំងឺ​អាច​ហូប​អាហារ​តាម​មាត់​បាន ហើយ​ការហូប​អាហារ​តាម​មាត់​បាន សាធារណៈជន​បាន​យល់​ច្រើន​ហើយ​ថា ទាល់​តែមាន​ពោះវៀន​យកមក​ផ្សុំ​ា​ឱ្យ​គាត់ ហើយ​ពេលដែល​ផ្សុំ​ា​ទៅ ពោះវៀន​នេះ​ដំណើរការ ចឹ​ង​អ្នកជំងឺ​អាច​ហូប​តាម​មាត់​បាន ចឹ​ង​យើង​សង្ឃឹមថា​នឹងមាន​ភាពប្រសើ​រ​ឡើងជា​លំដាប់ អាច​ទៅរក​ភាព​សឹងតែ​ធម្មតា​វិញ​បាន​។​

«​ប៉ុន្ដែ​លក្ខណៈ​នៃ​ការ​ផ្សុំ​ា​ពោះវៀន​បាន ឬ​បច្ចេកទេស​ដែលមាន​លក្ខខណ្ឌ យកមក​ដាក់ឱ្យ​គាត់ លុះណាតែ​អ្នកជំងឺ បាត់​រលត់​នូវ​កត្ដា​ប្រឈម​ទាំងនោះ​ពី​ក្នុង​ខ្លួន​គាត់​សិន ហើយ​កត្ដា​ប្រឈម​ប្រៀបធៀប​ដូចជា អ្នកជំងឺ​កំពុង​អោប​គ្រាប់បែក​នៅ​នឹង​ខ្លួន ចឹ​ង​ការ​ផ្សុំ​ា​ពោះវៀន​នេះ បើ​មាន​ពោះវៀន​ហើយ មាន​បច្ចេកទេស​ហើយ យកមក​ផ្សុំ​ា​ឱ្យ​គាត់​បាន​ទាល់​តែមាន​ពេទ្យ​ណា​អាច​ដក​គ្រាប់បែក​ចេញពី​ខ្លួន​គាត់​បាន ហើយ​គ្រាប់បែក សូម្បីតែ​គាត់​ទៅ​ព្យាបាល​នៅ​ថៃ ក្នុង​រយៈពេល​១​ខែ​មកនេះ ពេទ្យ​ថៃ​មុនដំបូង​សន្យាថា គាត់​នឹងធ្វើ​ការវះកាត់​អ្នកជំងឺ​ម្ដងទៀត ដើម្បី​បំបាត់​កត្ដា​ប្រឈម បានន័យថា គាត់​នឹង​សាកល្បង​ដោះ​នូវ​គ្រាប់​បែបនេះ ក៏ប៉ុន្ដែ​គាត់​មិនបាន​ធ្វើ​ទេ ដូច្នេះ​គ្រាប់បែក​ដែល​ជាប់​នៅ​នឹង​ខ្លួន​គាត់ ប្រហែលជា​មិនអាច​ដក​បាន​នោះទេ​»​។​


ស្ដ្រី​ម្នាក់​ដែល​រំលូត​គភ៌​ស្លាប់​កូន​ក្នុង​ផ្ទៃ ឈ្មោះ សឿន ស្រីអូន អាយុ​២២​ឆ្នាំ មាន​អាសយដ្ឋាន​ភូមិ​អន្លង់​រមៀត ឃុំ​អន្លង់​រមៀត ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល បាន​ចូលមក​សម្រាក​នៅ​គ្លីនិក​ដើម​អង្គ្រង​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​រោគវិនិច្ឆ័យ​មានកូន​ស្លាប់​ក្នុង​ស្បូន​អាយុ​១៨​សប្តាហ៍​។ ក្រុមគ្រូពេទ្យ​របស់​គ្លីនិក​បានធ្វើ​ការព្យាបាល​ដោយ រំលូត​យក​កូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ​ចេញ និង​បន្ត​សម្រាក​នៅ​គ្លីនិក រយៈពេល​មួយ​យប់ ហើយ​បាន​ចេញពី​គ្លីនិក​ដើម​អង្គ្រង​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២២​។ លុះ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២២ ស្ត្រី​អ្នកជំងឺ​បានមក​គ្លីនិក​ដដែល​ម្ដងទៀត ដោយ​រោគសញ្ញា​ឈឺពោះ​ខ្លាំង​នៅ​ផ្នែក​ខាងក្រោម បន្ទាប់មក​គ្រូពេទ្យ​ក៏បាន​ធ្វើការ​សម្អាត​ស្បូន​ឡើងវិញ តែ​ដោយ​អាកា​រៈ​ធ្ងន់ធ្ងរ គ្លីនិក​ក៏បាន​បញ្ជូន​ស្ត្រី​អ្នកជំងឺ​ទៅ​ព្យាបាល​បន្ត​នៅ​រាជធានី​ភ្នំពេញ​។​ប​ញ្ចុ​ប្បន្ន​គ្លីនិក​ដើម​អង្គ្រង​នេះ​ត្រូវបាន​ក្រសួងសុខាភិបាល​បិទ​ហើយ​តែ​គេ​មិនដឹងថា​តើ​ស្ត្រី​រងគ្រោះ​ទទួលបាន​សំណង​បែបណា​នោះទេ​?​។​a die girl a die girl1