» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 32043 នាក់

ម្សិលមិញ 11636 នាក់

សរុប 20599462 នាក់

សន្ទរកថាអានុទីន​ នៅ UN ​ខំព្យាយាម​ឲ្យ​អ​ន្តរជាតិយល់​ថា​ថៃ​ល្អជាជនរងគ្រោះមិនមែនជាអ្នកឈ្លានពានកម្ពុជា!

 

នាយករដ្ឋ​មន្ត្រី​ថៃ អានុទីន ឆាន់វីរៈគុល បានថ្លែង​នៅ​អង្គការ​សប្រជាជាតិ​ នៅថ្ងៃទី២៤ ខែកញ្ញា ថា លោក​បាន​និយាយ​ជាមួយ​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ខែឧសភា​ថា បញ្ហា​ព្រំដែន​ត្រូវ​ដោះស្រាយ​ដោយ​យន្តការ​ទ្វេភាគី ប៉ុន្តែ​កម្ពុជា បែរ​ជា​ចាប់​ផ្ដើម​​នីតិវិធី​ផ្សះផ្សារ​ដោយ​បង្ខំ​ក្រោម​ UNCLOS ទៅ​វិញ?។a anutin un 

លោក អានុទីន បានអះអាងទៀតថា៖ «យ៉ាង​ណា​ក៏ដោយ ថៃ​បាន​ធ្វើ​ទំនាក់​ទំនង​ដោយ​សុឆន្ទៈ ប៉ុន្តែ ជំហរ​របស់​យើង​គឺ​ច្បាស់​លាស់ នោះ​គឺ​ នីតិវិធី​នេះ​ពាក់​ព័ន្ធ​នឹង​តែ​នឹង​ព្រំដែន​សមុទ្រ​ប៉ុណ្ណោះ។ ទន្ទឹម​នឹង​នេះ កម្ពុជា​ត្រូវ​តែ​ធ្វើការ​ជាមួយ​យើង ដើម្បី​ពង្រឹង​សន្តិសុខ​នៅ​តាម​ព្រំដេនរបស់​យើង​ រួម​មាន​ទាំង​តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ច្បាស់​លាស់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​អនឡាញ និង​ការ​បោស​សម្អាត​មីន»។

លោកបន្ត​ថា៖ «សហគមន៍របស់​យើង​នឹង​មិន​មាន​សុវត្ថិភាព​ទេ​ ប្រសិន​បើ​យើង​មិន​ចាត់​វិធានការ​ច្បាស់​លាស់​លើ​បញ្ហា​ទាំង​នេះ។ នៅទីបញ្ចប់ ព្រំដែនរួម​របស់​យើង​ត្រូវ​តែ​ជា​កន្លែង​ដែល​មាន​វិបុលភាព​រួមគ្នា មិន​មែន​ជា​កន្លែង​ដែល​ត្រូវ​ចងចាំ​នូវ​ស្លាកស្នាម​នៃ​ជម្លោះ​នោះ​ទេ។ ខ្ញុំ​បញ្ជាក់​ថា ថៃ​មិន​ដែល​ស្វែង​រក​ជម្លោះ​ទេ ប៉ុន្តែ​សន្តិភាព អាច​កើត​មាន​បាន​ដរាប​ណា​យើង​ធ្វើ​ការ​ជាមួយ​គ្នា​ដោយស្មោះ​ត្រង់ ហើយ​វា​ត្រូវ​ការ​កិច្ច​ប្រឹងប្រែង​ស្មោះត្រង់​ពី​អ្នកជិតខាង​របស់​យើង គឺ​កម្ពុជា»។

ការ​លើក​ឡើង​របស់​លោក អានុទីនត្រូវបានមើលឃើញថាមិនស៊ីសង្វាក់និងមាន​ភាព​ផ្ទុយ​គ្នា​ ដោយហេតុ​ថា កម្ពុជា​បាន​ស្វែង​រក​ការ​ចរចា​ជាមួយ​ភាគី​ថៃ​ដើម្បី​រក​ដំណោះស្រាយ​ព្រំដែន​គោក តាំង​ពី​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​លើក​ទី២ នៅ​ថ្ងៃទី២៧ ធ្នូ២០២៥តែថៃតែងគេចវេសនិងបន្តរំលោភបំពាន។

​លោក ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា វិញបាន​យក​ការចរចា​ជា​អាទិភាព ដោយ​អះអាង​ថា សូម្បី​ផ្លូវ​ទៅរក​ការ​ចរចា មានតែ ១ភាគរយ​ក៏​លោក​នៅ​តែ​ដើរ​លើ​ផ្លូវ​នេះ។​​ រហូត​មក​ទល់​ពេល​នេះ កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ភាគី​ថៃ​បញ្ជូន​ក្រុមការងារ​ JBC មក​ធ្វើការ​ជាមួយ​គ្នា​ជាច្រើនលើក ប៉ុន្តែមិន​មាន​អ្វី​កើត​ឡើង។

លោក ញិល រដ្ឋា អ្នកវិភាគ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ បាន​ថ្លែង​ថា ការ​លើក​ឡើង​របស់​លោក អានុទីន ឆាន់វីរៈគុល​ លើវេទិកា អសប នៅទីក្រុងញូវយ៉ក គឺ​ជា «ល្បិចការទូត និងការបង្កើតនិទានកថានយោបាយដើម្បីគ្រប់គ្រងស្ថានការណ៍ និងទាញចំណេញផ្នែកនយោបាយទាំងក្នុង និងក្រៅប្រទេសសម្រាប់ខ្លួន»។

លោក​ថា ការ​លើក​ឡើង​នេះ​ គឺ​ជា​ការ​ បោះបាល់ទៅខាងកម្ពុជា​ (Ball in Your Court) ដែល​ជា​ល្បិចបង្វែរការចាប់អារម្មណ៍ ដើម្បីបង្កើតរូបភាពថា កម្ពុជាជាភាគីដែលមិនទាន់រៀបចំខ្លួន ឬជាអ្នកបង្កឱ្យមានការយឺតយ៉ាវ ឯថៃវិញឈរក្នុងជំហរត្រៀមខ្លួនជានិច្ច។

លោក ញិល រដ្ឋា៖ «ការថ្លែងទៅកាន់ប្រជាជនថៃនៅក្រៅប្រទេស គឺជាការផ្ញើសារបង្កើនប្រជាប្រិយភាពនយោបាយផ្ទៃក្នុងថៃ ដើម្បី​ទាក់ទាញអ្នកជាតិនិយម និងយោធា និង ដើម្បីបង្ហាញថា រដ្ឋាភិបាលថៃមានជំហររឹងមាំ និងមិនទន់ជ្រាយលើបញ្ហាព្រំដែន ឬធនធានសមុទ្រជាមួយកម្ពុជាឡើយ»។

លោក​បន្ត​ថា៖ «នេះជាវោហារសាស្ត្រការទូតដើម្បីយកចិត្តអ្នកជាតិនិយមថៃប៉ុណ្ណោះ!»។

ស្រដៀងគ្នា​នេះ លោក គិន ភា​ ប្រធាន​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែង​ថា​ ៖ «បើ​ថៃ​ពិត​ជា​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហាព្រំដែន​ដោយ​សន្តិវិធី​មែននោះ គឺ​ថៃ​ច្បាស់​ជា​បញ្ជូន​ក្រុម​ការងារ JBC មក​ដោយ​គ្មាន​បង្អែរ​បង្អង់ ដើម្បី​ឲ្យ​ក្រុមការងារ​បច្ចេកទេស​ធ្វើការងារ​របស​ពួក​គេ មិន​មែន​ជា​ការ​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុស​ច្បាប់​ដោយ​យោធាថៃ​នោះ ទេ»។