» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7223 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697394 នាក់

សង្គ្រាមរុស្ស៊ីអ៊ុក្រែននិងការប្រែប្រួលធាតុអាកាសធ្វើឲ្យពិភពលោកមានកង្វល់ពីកង្វះស្បៀងអាហារ

រុស្ស៊ី​៖ នៅក្នុង​ជំនួប​ជាមួយ​មេដឹកនាំ​របស់​ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​កញ្ញា លោក​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពុ​ទីន បាន​ធើ្វ​ការបញ្ជាក់​អំពី​លក្ខខណ្ឌ​របស់​រុស្ស៊ី​នៅក្នុង​ការវិលត្រឡប់​ទៅ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​ជាមួយ​អ៊ុយ​ក្រែ​ន ដោយ​លោក​បាន​លើកឡើងថា រុស្ស៊ី​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បន្ត​ពន្យា​កិច្ចព្រមព្រៀង​មួយ​នេះ​ឡើងវិញ ប្រសិនបើ​បណ្តា​ភាគី​ពាក់ព័ន្ធ​បាន​បំពេញ​នូវ​តម្រូវ​ការទាមទារ​របស់​រុស្ស៊ី​ដែលមាន​នៅក្នុង​កិច្ចសន្យា ។a turky russya 

​មូល​ហេតុដែល​ធ្វើឱ្យ​រុស្ស៊ី​សម្រេច​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​កាលពី​ខែកក្កដា ត្រូវបាន​លោកពូ​ទីន​ដាក់​ការស្តីបន្ទោស​ទៅលើ​ក្រុម​ប្រទេស​លោកខាងលិច​ដែល​មិនបាន​គោរព​ទៅតាម​ខ្លឹមសារ​នៃ​កិច្ចសន្យា​ជាមួយ​រុស្ស៊ី ជុំវិញ​ការជួយ​សម្រួល​នូវ​ដំណើរ​ការនាំចេញ​ផលិតផល​ជី​កសិកម្ម​និង​គ្រាប់​ធញ្ញជាតិ​របស់​រុស្ស៊ី ទៅលើ​ទីផ្សារ​ពិភពលោក​ដែល​ស្ថិតនៅក្រោម​ការបិទ​ខ្ទប់​ដោយសារតែ​ឥទ្ធិពល​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ជុំវិញ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

​លោកពូ​ទីន​ថា ប្រព័ន្ធ​បំពង់​បង្ហូរ​ប្រេង​របស់​រុស្ស៊ី​ទៅកាន់​ប្រទេស​តួ​ក​គី​បាន​កំពុង​ក្លាយជា​កម្មវត្ថុ​ថ្មី​មួយទៀត​របស់​ក្រុម​ប្រទេស​លោកខាងលិច​សម្រាប់​ការវាយប្រហារ​មកលើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី បន្ថែម​ពីនេះ​លោក​ក៏បាន​ធើ្វ​ការរិះគន់​ចំពោះ​សកម្មភាព​របស់​អ៊ុយ​ក្រែ​ន​ដែល​ព្យាយាម​កែប្រែ​តំបន់​ច្រករបៀង​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​ឱ្យទៅជា​ទីតាំង​បន្ទាយ​យោធា​ដើម្បី​ត្រៀម​ប្រឆាំងនឹង​វត្តមាន​របស់​កង​នាវាចម្បាំង​រុស្ស៊ី​នៅក្នុង​តំបន់​ដែនសមុទ្រ​មួយ​នេះ ។​សូមបញ្ជាក់ថា​សង្គ្រាមរ​វាង​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​បាន​បង្ក​ឲ្យ​មាន​វិបត្តិ​ស្បៀងអាហារ​នៅក្នុង​ពិភពលោក​ពិសេស​ប្រទេស​ក្នុង​តំបន់​ទ្វីបអាហ្វ្រិក​។

​ដោយឡែក​ក្រៅពី​រឿង​ស្រូវ​សាលីរ​សប់​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ការ​រឹតត្បិត​ការនាំចេញ​អង្ករ​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០២៣ ដើម្បី​គ្រប់គ្រង​ការកើនឡើង​តម្លៃ​អង្ករ​ក្នុងស្រុក និង​ការធានា​ការផ្គត់ផ្គង់​គ្រប់គ្រាន់​នៅក្នុង​ប្រទេស​ឥណ្ឌា ដែលជា​ប្រទេស​នាំចេញ​អង្ករ​ដ៏​ធំ​បំផុត​លើ​ពិភពលោក បាន​បង្កឱ្យមាន​ភ័យ​ស្លន់ស្លោ​នៅ​ទូទាំង​ទីផ្សារ​ពិភពលោក​ផងដែរ​។ នេះ​បើតាម​សារព័ត៌មាន Al Jazeera​។​អង្ករ​គឺជា​ស្បៀងអាហារ​ចម្បង​របស់​ប្រជាជន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន​ពិភពលោក ហើយ​អង្ករ​ជាង ៥០០​លាន​តោន​ត្រូវបាន​ប្រើប្រាស់​ជា​រៀងរាល់ឆ្នាំ​។ ឥណ្ឌា​មាន​ចំណែក​៤០​ភាគរយ​នៃ​ការនាំចេញ​អង្ករ​ពិភពលោក ដោយមាន​ប្រទេស​សំខាន់​ផ្សេងទៀត​គឺ​ថៃ វៀតណាម ប៉ា​គី​ស្ថាន និង​សហរដ្ឋអាមេរិក​។​

​យោងតាម​លោក Shirley Mustafa នៅ​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ (FAO) ការ​រឹតបន្តឹង​ការនាំចេញ​បែបនេះ​ធ្វើឱ្យ​ទីផ្សារ​មាន​អស្ថិរភាព ហើយ​វា​នាំឱ្យ​តម្លៃ​ស្បៀង​កើនឡើង​នៅ​ទូទាំង​ពិភពលោក ជាពិសេស​វា​នឹង​ប៉ះពាល់​ដល់​ប្រទេស​ក្រីក្រ​ដែល​ស្វែងរក​ទិញ​អង្ករ​បន្ថែមទៀត ដោយ​ខ្លាច​ថា​មាន​វិបត្តិ​ការផ្គត់ផ្គង់​ស្បៀងអាហារ​។​​នៅ​ខែកញ្ញា ឆ្នាំ​២០២២ ដើម្បី​ធានា​ការផ្គត់ផ្គង់​ក្នុងស្រុក​ឱ្យបាន​គ្រប់គ្រាន់ ឥណ្ឌា​បាន​ព្យាយាម​រឹតត្បិត​ការនាំចេញ​អង្ករ​ចេញពី​ឥណ្ឌា តាមរយៈ​ការតំឡើង​ពន្ធគយ​។ ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​បរាជ័យ ព្រោះថា ទោះបីជា​មានការ​តំឡើង​ពន្ធ​ក៏ដោយ ក៏​ការនាំចេញ​អង្ករ​ពី​ប្រទេស​ឥណ្ឌា​បាន​កើនឡើង ២៥​ភាគរយ​នៅ​ចន្លោះ​ខែកញ្ញា និង​ខែមីនា បើ​ធៀប​នឹង​ឆ្នាំមុន​។ ជា​លទ្ធផល ដោយសារ​ឥណ្ឌា​បាន​ហាមឃាត់​ការនាំចេញ​អង្ករ​មួយចំនួន នោះ​តម្លៃ​អង្ករ​ពិភពលោក​បាន​កើនឡើង​បន្ថែមទៀត​។ តម្លៃ​អង្ករ​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ក្នុង​ខែកក្កដា ឆ្នាំ​២០២៣​។ វា​ជា​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន​រាប់​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១១ នេះ​បើ​យោងតាម​អង្គការ FAO​។​

​រដ្ឋាភិបាល​ឥណ្ឌា ប្រទេស​ឥណ្ឌា​ត្រូវ​បង្ខំចិត្ត​ធ្វើបែបនេះ ដោយសារតែ​សេណា​រី​យ៉ូ​មិនល្អ​នៃ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ និង​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល​នៅក្នុង​ប្រទេស​ខ្លួន ដើម្បី​ផលិត​អង្ករ​។ ស្ថិតិ​បង្ហាញថា ការហាមឃាត់​ការនាំចេញ​អង្ករ​ថ្មីៗ​នេះ​ទំនង​ប៉ះពាល់​ដល់​មួយ​ភាគ​បួន​នៃ​ការនាំចេញ​អង្ករ​របស់​ប្រទេស​នេះ​។​​ទោះបីយ៉ាងណាបើ មើល​ជារួម ការប្រែប្រួល​អាកាសធាតុ ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ និង​ការទទួលបាន​ទិន្នផល​ទាប​ពី​ការផលិត​ស្បៀង កំពុង​ធ្វើឱ្យ​តម្លៃ​ស្បៀងអាហារ​សកល​កើនឡើង និង​ការរំពឹងទុក​នៃ​ភាពអត់ឃ្លាន​ក៏​កើនឡើង​ផងដែរ​។​

​ឧទាហរណ៍​ប្រទេស​អា​ហ្ស​ង់​ទីន​ដែលជា​ប្រទេស​នាំចេញ​សណ្តែកសៀង​ដ៏​ធំ​បំផុត​របស់​ពិភពលោក និង​ជា​ប្រទេស​ផលិត​ពោត​កំពូល បានទទួល​រង​នូវ​គ្រោះរាំងស្ងួត​ដ៏​អាក្រក់​បំផុត​របស់ខ្លួន​ក្នុង​រយៈពេល ៦០​ឆ្នាំ​។ ឥណ្ឌូណេស៊ី ដែលជា​ប្រទេស​នាំចេញ​ប្រេងដូង​ធំជាងគេ​លើ​ពិភពលោក បាន​ហាមឃាត់​ការនាំចេញ​របស់ខ្លួន​ក្នុង​រយៈពេល​ខ្លី​កាលពី​ឆ្នាំមុន​។​​សរុបមក​ក្រៅពី​ប្រទេស​ឥណ្ឌា​មាន ប្រទេស​ចំនួន​២០​បានដាក់​កំហិត​លើ​ការនាំចេញ​ទំនិញ​ស្បៀងអាហារ​សំខាន់ៗ​របស់​ពួកគេ នេះ​បើ​យោងតាម​ការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​បំផុត​របស់​ធនាគារពិភពលោក​នៅក្នុង​ខែកក្កដា ឆ្នាំ​២០២៣​នេះ​។​a turky russy 
​