» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7124 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697295 នាក់

វៀតណាម​និង​សហគមន៍​អឺរ៉ុប​ចុះហត្ថលេខា​ធ្វើ​ជំនួញ​ពាណិជ្ជកម្ម​សេរី​រួច​ពន្ធ


​វៀតណាម​៖​សហភាព​អឺរ៉ុប​នៅ​ថ្ងៃអាទិត្យ​ទី​៣០​មិថុនា​នេះ​បាន ហត្ថលេខា លើ​កិច្ចព្រមព្រៀង​ពា​ណិ​ជ្ចក​ម្មសេរី​ផ្តល់នូវ​ការ​រួច​ពន្ធគយ​លើ​មុខទំនិញ ស្ទើរតែ​ទាំងអស់ ជាមួយនឹង​ប្រទេស​វៀតណាម ។ a eu vietnam 


​កិច្ចព្រមព្រៀង​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ នៅ​ថ្ងៃអាទិត្យ ទី​៣០ មិថុនា នេះធ្វើ នៅក្នុង​ទីក្រុង​ហាណូយ​ក្រោម​អធិបតីភាព​នាយករដ្ឋមន្ត្រី​វៀតណាម​និង​មន្ត្រីជាន់ខ្ពស់​សហគមន៍​អឺរ៉ុប​។​គេ​រំពឹងថា​ក្រោយពី​កិច្ចព្រមព្រៀង​នេះ សភា​អឺរ៉ុប​នឹង​ផ្តល់​សច្ចាប័ន លើ​កិច្ច​ព្រម​ព្រម​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​វៀតណាម នា​ចុងឆ្នាំ ២០១៩ នេះ​ផងដែរ​។

​កិច្ចព្រមព្រៀង​ខាងលើ បាន​ដំណើរ​ការចរចា តាំងតែ​ពី​ខែធ្នូ ឆ្នាំ ២០១៥ មក​ម្ល៉ោះ ប៉ុន្តែ​សមាជិក​សហភាព​អឺរ៉ុប ទើបតែ​សម្រេច​យល់ព្រម​លើ​កិច្ចព្រមព្រៀង​នេះ នា​ថ្ងៃ​ពុធ​ទី ២៥ មិថុនា ឆ្នាំ​២០១៩​កន្លងមកនេះ​។​

​កិច្ចព្រមព្រៀង​ថ្មី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​៣​សំខាន់ៗ ដែល​ទី​១ នោះ​គឺ​ដើម្បី​បង្កើន​នូវ​ផលប្រយោជន៍​សេដ្ឋកិច្ច ទាំង​របស់​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប និង​ប្រទេស​វៀតណាម​។ ទី​២ ដើម្បី​បង្កើន​នូវ​ការគោរព​សិទ្ធិមនុស្ស និង​ទី​៣ ដើម្បី​ចូលរួម​ការពារ​បរិស្ថាន បូករួម​ទាំង​សិទ្ធិ​របស់​ពលករ​។

​លោកស្រី Cecilia Malmstrom ដែល​កំពុងមាន​វត្តមាន​នៅក្នុង​ទីក្រុង​ហាណូយ ធ្លាប់បាន​លើកឡើងថា លោកស្រី​ពិតជា​ត្រេកអរ​ខ្លាំងណាស់ ដែល​បណ្តា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប យល់ព្រម​បើកភ្លើង​ខៀវ ចំពោះ​កិច្ចព្រមព្រៀង​មួយ​នេះ​។ ​លោកស្រី​ថា វៀតណាម គឺជា​ប្រទេស​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​រស់​រវើក ដោយមាន​ចំនួន​ប្រជាជន​ច្រើនជាង ៩៥ លាន​នាក់​។ លោកស្រី​ថា ទាំង​សហភាព​អឺរ៉ុប និង​ទាំង​ប្រទេស​រៀ​ត​ណា​ម នឹង​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន ពី​កិច្ចព្រមព្រៀង​ដោះដូរ​ពាណិជ្ជកម្ម​សេរី​រវាង​គ្នា​។​

​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម​លោក Tran Tuan Anh បាន​លើកឡើងថា តាមរយៈ​កិច្ចព្រមព្រៀង​នេះ អ្នកវិនិយោគ​អឺរ៉ុប នឹង​ទទួល​មានគុណ​ប្រយោជន៍ ក្នុងការ​បណ្តាក់ទុន​នៅ​វៀតណាម​។ វៀតណាម ដែល​លោក​ថា ជា​ប្រទេស​កំពុងមាន​សេដ្ឋកិច្ច​រីកចម្រើន​។

​គួរ​រំឭក​ជូន​ថា វៀតណាម គឺជា​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ទី​២ បន្ទាប់ពី​ប្រទេស​សិង្ហ​បុរី​ដែលជា​ដៃគូ​សេដ្ឋកិច្ច​ធំ​បំផុត​របស់​អឺរ៉ុប ។ ការផ្តោះប្តូរ​ពាណិជ្ជកម្ម​មុខទំនិញ​រវាង​ប្រទេស​វៀតណាម និង​អឺរ៉ុប មានតម្លៃ​ទឹកប្រាក់​ប្រមាណ​ជា ៥៧ លាន​ដុល្លារ និង​មានតម្លៃ​ប្រមាណ​ជា ៤ លាន​ដុល្លារ សម្រាប់​សេវាកម្ម​៕a eu vietnam1 a eu vietnam1 

​