» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2014 នាក់

ម្សិលមិញ 7143 នាក់

សរុប 20263124 នាក់

ក្រុមប្រឹក្សាសន្តិសុខ ស្តីបន្ទោស​អ៊ីស្រាអែល ជុំវិញ​ការហាម​មិនឱ្យ​ប្រមុខ​នៃ UN ចូល​ប្រទេស​ខ្លួន


​ញូវយ៉ក​៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UN) បាន​គូសបញ្ជាក់​នូវ​ការគាំទ្រ​ចំពោះ លោក​អង់​តូ​នី​ញ៉ូ​គុយ​តា​រ៉េ​ស​( Antonio Guterres) ប្រមុខ​នៃ UN ដែល​ត្រូវ​អ៊ីស្រាអែល ហាម​មិនឱ្យ​ចូលទៅក្នុង​ប្រទេសរ​បស់​ខ្លួន ក្រោយ​ការអត្ថាធិប្បាយ​ជុំវិញ​ជម្លោះ នៅ​តំបន់​មជ្ឈិមបូព៌ា​ដោយ​មិន​ថ្កោលទោស​ប្រទេស​អ៊ីរ៉ង់​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​៤ ខែតុលា ឆ្នាំ ២០២៤​។​a onu1 

​ក្រុមប្រឹក្សាសន្តិសុខ UN ដែលមាន​សមាជិក​ចំនួន ១៥ បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដូច្នេះ​ថា «​ការសម្រេចចិត្ត​ណាមួយ ដែល​មិន​សហការ​ជាមួយ​ប្រមុខ UN ឬ UN នោះ គឺ​វា​ផ្ទុយ​ពី​ផលចំណេញ ពិសេស​នៅក្នុង​បរិបទ​នៃ​ភាព​តានតឹង​កាន់តែខ្លាំង នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​»​។ ទោះជា​សេចក្តីថ្លែងការណ៍​រួម​នេះ មិនបាន​សរសេរ​ចំឈ្មោះ​អ៊ីស្រាអែល ប៉ុន្តែ​វា​បានបង្ហាញ​ពី​ការឯកភាព​គ្នា នៅក្នុង​ចំណោម​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ទាំងមូល​។​​គួរ​បញ្ជាក់ថា បន្ទាប់ពី​ការបាញ់​មី​ស៊ី​ល​ជាង ១៨០​គ្រាប់​របស់​អ៊ីរ៉ង់ ទៅលើ​អ៊ីស្រាអែល លោក Guterres បានចេញ​សេចក្តីថ្លែងការណ៍​ខ្លី​មួយ ដោយ​ថ្កោលទោស ចំពោះ​ការរីក​រាលដាល​នៃ​ជម្លោះ​មជ្ឈិមបូព៌ា​។

​រដ្ឋមន្ត្រីការបរទេស​អ៊ីស្រាអែល លោក Israel Katz បានប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​ថា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres ត្រូវបាន​ហាមឃាត់​មិន​ឱ្យចូល​ប្រទេស​អ៊ីស្រាអែល​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៤​។​​អ៊ីរ៉ង់​បាន​បាញ់​មី​ស៊ី​ល​ផ្លោង ២០០​គ្រាប់ ទៅកាន់​អ៊ីស្រាអែល ជាការ​ឆ្លើយតប​ទៅនឹង​ការប៉ះទង្គិច​គ្នា​រវាង​អ៊ីស្រាអែល និង​ក្រុម​ហេស​បូ​ឡា ដែលជា​ក្រុម​ប្រដាប់អាវុធ​នៅ​លី​បង់ ដែល​គាំទ្រ​ដោយ​ខ្លួន​។ មី​ស៊ី​ល​ភាគច្រើន​ត្រូវបាន​ស្ទាក់ចាប់ ប៉ុន្តែ​មួយចំនួន​បាន​ធ្លាយ​ផុត​ការការពារ និង​បាន​ធ្លាក់ចូល​ទឹកដី​អ៊ីស្រាអែល​។​

​លោក Guterres បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​គ្រាន់តែ​ថ្កោលទោស «​ការវាយប្រហារ​ចុងក្រោយ​បំផុត​នៅ​មជ្ឈិមបូព៌ា​» ដោយ​មិនបាន​បញ្ជាក់​ច្បាស់​ថា អ៊ីរ៉ង់​ជា​អ្នកទទួលខុសត្រូវ​នោះទេ​។ លោក Katz បាន​រិះគន់​លោក Guterres ចំពោះ​ការមិន​ហ៊ាន​ថ្កោលទោស​អ៊ីរ៉ង់ ហើយ​បាន​និយាយថា អ៊ីស្រាអែល​នឹង​បន្ត​ការពារ​ខ្លួន ដោយ​មិន​គិតពី​ជំហរ​របស់​អង្គការសហប្រជាជាតិ​ឡើយ​។​
«​អ្នកណា​ក៏ដោយ​ដែល​មិនអាច​ថ្កោលទោស​យ៉ាងច្បាស់​លាស់ ចំពោះ​ការវាយប្រហារ​ដ៏​ឃោរឃៅ​របស់​អ៊ីរ៉ង់​លើ​អ៊ីស្រាអែល ដូចដែល​ប្រទេស​ស្ទើរតែ​ទាំង​អស់នៃ​ពិភពលោក​បានធ្វើ​នោះ​មិន​សម​នឹងដាក់​ជើង​នៅលើ​ទឹកដី​អ៊ីស្រាអែល​ទេ​» លោក Katz បានបញ្ជាក់​។​​លោក Stephane Dujarric អ្នកនាំពាក្យ​លោក​អង់​តូ​នី​ញ៉ូ ហ្គូ​ត​ទែ​រស៍ បាន​លើកឡើងថា ជាថ្មី​ម្តងទៀត​រដ្ឋាភិបាល​អ៊ីស្រាអែល បាន​ប្រើ​វិធានការ​វាយប្រហារ​មក​លើ​មន្ត្រី​របស់​អង្គការសហប្រជាជាតិ​។​

​ដោយឡែក​ប្រទេស​អ៊ីរ៉ង់​វិញ​ថ្កោលទោស​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ប្រទេស G7 ថា «​លំអៀង​» និង «​គ្មាន​ការទទួលខុសត្រូវ​» ។​​អ៊ីរ៉ង់​បាន​ច្រាន​ចោលការ​ថ្កោលទោស​របស់​ក្រុម​ប្រទេស G7 ចំពោះ​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់ខ្លួន​លើ​អ៊ីស្រាអែល ដោយ​ចាត់ទុកថា​វា «​មាន​ភាពលំអៀង និង​គ្មាន​ការទទួលខុសត្រូវ​»​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០២៤​។​​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ លោក Esmaeil Baghaei បាន​និយាយថា ប្រទេស G7 ជាពិសេស​សហរដ្ឋអាមេរិក គឺជា​អ្នកទទួលខុសត្រូវ​ចំពោះ​អសន្តិសុខ និង​អស្ថិរភាព​នៅ​មជ្ឈិមបូព៌ា ដោយសារតែ​ការផ្គត់ផ្គង់​អាវុធ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​នយោបាយ​របស់​ពួកគេ​។​​អ៊ីរ៉ង់​ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ និង​អូទ្រីស បន្ទាប់ពី​ប្រទេស​ទាំងពីរ​នេះ​បាន​កោះហៅ​តំណាង​របស់​អ៊ីរ៉ង់ ដើម្បី​ថ្កោលទោស​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​។​

​អ៊ីរ៉ង់​បាន​អះអាងថា ប្រសិនបើ​ប្រទេស​នៅ​អឺរ៉ុប​បាន​ចាត់វិធានការ​ទាន់ពេល​វេលា ដើម្បី​កាត់​ផ្តាច់ជំនួយ​ដល់​អ៊ីស្រាអែល នោះ​វា​នឹង​កាត់បន្ថយ​អំពើហិង្សា និង​ការស្លាប់​នៅក្នុង​តំបន់​។ អ៊ីរ៉ង់​បាន​ចោទប្រកាន់​អ៊ីស្រាអែល​ថា បាន​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ និង​បាន​បង្កឱ្យមាន​សោកនាដកម្ម​នៅ​មជ្ឈិមបូព៌ា​។​​ក្រុម​ប្រទេស G7 បានបង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​វិបត្តិ​នៅ​មជ្ឈិមបូព៌ា ប៉ុន្តែ​បាន​និយាយថា ដំណោះស្រាយ​ការទូត​នៅតែ​អាច​ដំណើរការបាន​។ ទោះជា​យ៉ាងណាក៏ដោយ អ៊ីរ៉ង់​បាន​ច្រានចោល​សេចក្តីថ្លែងការណ៍​នេះ ដោយ​ចាត់ទុកថា​វា​ជាការ​លំអៀង និង​មិន​ទទួលខុស​ត្​

​ទាក់ទង​បញ្ហា​នេះដែរ​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​លី​បង់ នឹងមិន​ចាកចេញ​ទៅណា​នោះទេ បើទោះជា​អ៊ីស្រាអែល​បានស្នើ​ឱ្យ​ពួកគេ ជម្លៀស​ខ្លួន​ចេញ​ជាបន្ទាន់​ក៏ដោយ​។ នេះ​បើតាម​ប្រមុខ​កងកម្លាំង​រក្សា​សន្តិភាព UN ដកស្រង់​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​​ប្រមុខ​កងកម្លាំង​រក្សា​សន្តិភាព UN លោក ហ្ស​ង់ ព្យែ​រ ឡា​គ្រ័​រ (Jean-Pierre Lacroix) បាន​គូស​បញ្ជាក់ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែតុលា ដូច្នេះ​ថា «​កងកម្លាំង​រក្សា​សន្តិភាព​នឹង​បន្តធ្វើ​ការងារ​របស់​ពួកគេ ដើម្បី​អនុវត្តតាម​សេចក្ដី​បង្គាប់​របស់​ក្រុមប្រឹក្សាសន្តិសុខ UN នៅក្នុង​ស្ថានការណ៍​ដ៏​លំបាក​នេះ​ជាមួយ​ការត្រៀម​ផែនការ សម្រាប់​គ្រាអាសន្ន​រួចជាស្រេច ដើម្បី​ប្រឈមមុខ​នឹង​ទាំង​លទ្ធផល​ល្អ និង​មិនល្អ​»​។​

​បេសកកម្ម​អង្គការសហប្រជាជាតិ​ប្រចាំ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​លី​បង់ ឬ​ហៅ​កាត់​ថា UNIFIL ទទួលបាន​អាណត្តិ​បញ្ជា​ពី​ក្រុមប្រឹក្សាសន្តិសុខ UN ដើម្បី​ជួយ​ដល់​កងទ័ព លី​បង់ ក្នុងការ​ថែរក្សា​តំបន់​មួយ​នេះ​មិន​ឱ្យមាន​អាវុធ និង​កងកម្លាំងប្រដាប់អាវុធ​។ ប៉ុន្តែ​បានធ្វើ​ឱ្យមាន​ភាព​តានតឹង​ជាមួយ​ក្រុម​ហេស​បូ​ឡា​គាំទ្រ​ដោយ​អ៉ី​រ៉ង់ ដែល​កំពុង​គ្រប់គ្រង តំបន់​ភាគខាងត្បូង​លី​បង់​។​​អ៊ីស្រាអែល កាលពីដើម​សប្ដាហ៍​នេះ​បាន​ស្នើឱ្យ​កងកម្លាំង​រក្សា​សន្តិភាព UN ជម្លៀស​ខ្លួន​ចេញពី​ទីតាំង​របស់​ពួកគេ​ឱ្យបាន​ចម្ងាយ ៥​គីឡូម៉ែត្រ​ពី​ព្រំដែន​រវាង​លី​បង់ និង​អ៉ី​ស្រា​អែល ដែល​គេ​ហៅថា «Blue Line» ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​ដើម្បី​សុវត្ថិភាព ខណៈ​កងទ័ព​អ៊ីស្រាអែល​កំពុងបើក​ការវាយលុក​ថ្មើរជើង​ទ្រង់ទ្រាយ​តូច នៅ​ភាគខាងត្បូង​លី​បង់​៕a iran us a israel for un a israel for a onu