» បុរស​ម្នាក់ បើករថយន្ត​មួយគ្រឿង បុក​រះ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ខូចខាត​រថយន្ត​ចំនួន​៣​គ្រឿង និង​សំយាបផ្ទះ​ទាំងស្រុង​ » រដ្ឋបាល​ជលផល​ខេត្តកំពង់ចាម​ចុះ​ទប់ស្កាត់​ហាមឃាត់​ការ​ឈូសឆាយ​ពង្រីក​យក​ដីព្រៃ​លិច​ទឹក​ » លោករ៉ុង​ឈុន​អនុប្រធាន​គណបក្ស​ភ្លើងទៀន​ព្រលយ​ពាក្យ​ដាក់​ពាក្យសុំ​ធ្វើបាតុកម្ម​តែ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បដិសេធ​មុន​ថា​មិន​ទទួល​ទេ​! » សម្ពោធ​អគារសិក្សា​ថ្មី នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​សម្តេច​តេ​ជោ ហ៊ុន សែន​ថែម​អគារ​ស្នាក់នៅ​១​ខ្នង​និង​ចាក់​បេតុង​ » ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​យុវជន​ផែន​សហគ្រិន​វ័យក្មេង នៃ​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ » សម្តេច​តេ​ជោ​ជួប​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​តាម​ទូរ​សព្ទ័​ពេល​ជិត​ផ្ទុះ​សង្គ្រាម​ធំ​ជាមួយរុស្ស៊ី » ជប៉ុន​ប្រកាស​ចាំ​បាញ់​ទំលាក់​កាំជ្រួច​កូរ៉េខាងជើង​បើ​ហោះចូល​ដី​ខ្លួន​ » តេជគុណ តាន់​សារ ព្រះចៅអធិការ​វត្ត​ព្រៃ​ផ្អេ​រ​សុំ​ឲ្យ​ជួយ​ផង​រឿង​គេ​បង្ខំ​ឲ្យ​លោក សឹក​យ៉ាង​តក់ក្រហល់​! » លោកតាយិបអេដូហ្កាន់ដែលកាន់អំណាច២០ឆ្នាំរួចមកហើយឈ្នះឆ្នោតបន្តអាណត្តិប្រធានាំថិបតីតួគី៥ឆ្នាំបន្តទៀត! » គ​.​ជ​.​ប​ចេញ​សេចក្តីប្រកាស​លេខ​រៀង​ឈ្មោះ​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត​និ​បកស្រាយ​រឿង​អវត្តមាន​ភ្លឿង​ទៀន » ប្រច​ណ្ឌ័​?​ស្ត្រី​ម្នាក់​បាន​យក​កាំភ្លើងខ្លី​របស់​ប្ដី មក​បាញ់​សម្លាប់ខ្លួន​ដូច​ឲ្យ​ប្តី​មាន​ប្រពន្ធ​ថ្មី​! » បោក​ទៀតហើយ​!​ម្តងនេះ​ចោទ​លើ​អគ្គនាយក​ក្រុមហ៊ុន​ជី​ស៊ី​ម៉​ល (GC Mall) ឈ្មោះ យី​វ តុលា ម្តង​! » ព្រោះតែ​គ្លីនិក​កែ​សម្ផស្ស បូ​រិន្ទ​កោះ​ពេជ្រ​ឃ្លាន​លុយ​បង្ក​ឲ្យ​ប្តី​ប្រពន្ធ​ចាប់ដៃគ្នា​ដើរ ១០​ឆ្នាំ បែក​គ្នា​រហូត » នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បញ្ជា​ឱ្យ​ស៊ើបអង្កេត​ចំពោះ​ការ​ចោទថា​រដ្ឋមន្ត្រី​២​នាក់​ជួល​ផ្ទះ​ថ្លៃ​ពេក​!? » បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គណបក្ស​សាមគ្គី​ជាតិខ្មែរ​និង​ភ្លើងទៀន​រលត់​ត្រឹម​ក្រុមប្រឹក្សា​ធម្ម​នុ​ញ្ញា​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 907 នាក់

ម្សិលមិញ 2951 នាក់

សរុប 12608462 នាក់

រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​ប្រកាស​ពី​ការ ខូចខាត បាត់បង់​សម្ភារ​សឹក​និង​កម្លាំង​ទាហាន​

ប្រទេសរុស្ស៊ីអ៊ុយក្រែនៈ​កម្លាំង​ទាហាន​រុស្ស៊ី​បាន​សារភាព​ទទួលស្គាល់​ពី​ការស្លាប់ រងរបួស នៅក្នុង​សង្គ្រាម​វាយប្រហារ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​រយៈពេល​៣​ថ្ងៃ​បើ​គិត​ត្រឹម​ថ្ងៃទី​២៧​កុម្ភៈ ។​a russy die 

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា ចាប់តាំងពី​សង្គ្រាម​វាយប្រហារ​អុ​យ​ក្រែ​ន​មកទល់ពេលនេះ រុស្ស៊ី​បាន​បំផ្លាញ​គោលដៅ​នៅក្នុង​ទឹកដី​អ៊ុយ​ក្រែ​ន​រហូតដល់​ទៅ​១.០៦៧​កន្លែង ក្នុងនោះ​មាន​ទីបញ្ជាការ និង​ទំនាក់ទំនង​២៧​កន្លែង ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​៣៨​ប្រព័ន្ធ ប្រភេទ S-300 , Buk M-1 និង Osa ព្រមទាំង​ស្ថានីយ​រ៉ា​ដា ៥៦​គ្រឿង​ផងដែរ​។​​នៅក្នុង​ថ្ងៃទី​២៧​ខែកុម្ភៈ ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស ៧​ប្រព័ន្ធ​រង​ការបំផ្លាញ​ជិត​ទីក្រុង Kramotorsk ។​​កន្លងមក មាន​រថក្រោះ រថពាសដែក និង​រថយន្ត​ធ្វើសង្គ្រាម​ផ្សេងទៀត​២៥៤​គ្រឿង យន្តហោះ​ចម្បាំង​៣១​គ្រឿង …​។​

​ឯ​លោក​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​វិញ​លោក Hanna Malyar បានប្រកាសថា ចាប់តាំងពី​រុស្ស៊ី​វាយប្រហារ​អ៊ុយ​ក្រែ​ន​មក មាន​កម្លាំង​ទាហាន​រុស្ស៊ី ៤.៣០០​នាក់​ស្លាប់ រថក្រោះ​១៤៦​គ្រឿង​រង​ការបំផ្លាញ យន្តហោះ​ចម្បាំង ២៧​គ្រឿង និង​ឧទ្ធម្ភាគចក្រ​២៦​គ្រឿង​ត្រូវបាន​កម្លាំង​ទាហាន​អ៊ុយ​ក្រែ​ន​កម្ទេច​។​មិនទាន់មាន​ប្រភព​បញ្ជាក់ថា​សេចក្តីរាយការណ៍​របស់​ភាគី​ទាំងពីរ​ត្រឹ​ត្រូវ​ក​ម្រឹត​ណា​នោះទេ​តែរ​បើតាម​រូបភាព​សង្គ្រាម​ប្រាកដ​ជាមាន​មនុស្ស​ស្លាប់​ហើយ​!​។

​តាម​របាយការណ៍​រប​ស់​អង្គការ OHCHR (​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​) បាន​បញ្ជាក់ថាសង្គ្រាមនេះថ្វើឲ្យមាន មាន​ពលរដ្ឋ​ប្រមាណ​៤​សែន​នាក់​បាន​ចាក​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​ន​ទៅកាន់​ប្រទេសជិតខាង​នៅក្នុង​តំបន់​អឺរ៉ុប ។​​ទោះបីយ៉ាងណា​ក្រោយពី​វាយលុក​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​បាន​បី​ថ្ងៃ​ហើយ​មិនទាន់​ទទួលបាន​ជោគជ័យ​ដូច​ការគ្រោងទុក​ហើយ​ប្រទេស​អ៊ុយ​ក្រែ​ន​បែ​ជា​ទទួល​បានការ​ផ្តល់ជំនួយ​ពី​ប្រទេស​នានា​នៅ​អឺរ៉ុប​ខាងលិច​ភាគី​រុស្ស៊ី​បានប្រកាស​ចរចារ​។​មុនដំបូង​ភាគី​អ៊ុយ​ក្រែ​ន​មិនទាន់​ព្រម​ទេ​តែ​ក្រោយមក​បាន​ដូរ​ចិត្ត​វិញ​។​

​ក្រសួងការបរទេស​រុស្ស៊ី​និង​អ៊ុយ​ក្រែ​ន​បានប្រកាសថា ជំនួប​ពិភាក្សា​រវាង​ប្រទេស​ទាំងពីរ​បានចាប់ផ្តើម​ឡើង​ហើយ​នៅ​តំបន់​ព្រំដែន​ប្រទេស​អ៊ុយ​ក្រែ​ន និង​បេឡា​រូស ប៉ុន្តែ​ទីតាំង​ត្រូវបាន​រក្សា​ការសម្ងាត់​ដោយ​បារម្ភ​ពី​សន្តិសុខ​។​​ប្រធាន​គណៈប្រតិភូ​ពិភាក្សា​របស់​អ៊ុយ​ក្រែ​ន​រួមមាន​រដ្ឋមន្ត្រី​ការពារជាតិ លោក អូ​ឡិច​ស៊ៀ​រី​និ​សកូវ​(Oleksiy Reznikov) រដ្ឋលេខាធិការ​ក្រសួងការបរទេស លោក Mykola Tochytskyi ។ ចំណែក​ភាគី​រុស្ស៊ី​វិញ​មាន​ជំនួយការ​ផ្ទាល់​របស់​ប្រធានាធិបតី គឺ​លោក Vladimir Medinsky សមាជិក​រដ្ឋសភា​រុស្ស៊ី លោក Leonid Slutsky ។ រដ្ឋមន្ត្រីការបរទេស​បេឡា​រូស លោក Vladimir Makei បាន​អបអរសាទរ​ដល់​គណៈ​ប្រតិភូ​ប្រទេស​ទាំងពីរ​ដែល​បាន​ចូលរួម​តុ​ចរចា​។ ភាគី​បេឡា​រូស​បាន​សន្យាថា ភាគី​ទាំងពីរ​នឹងមាន​សុវត្ថិភាព​ក្នុងការ​ចូលរួម​កិច្ចពិភាក្សា​នេះ​។​​ទីតាំង​នៃ​ជំនួប​ពិភាក្សា​ត្រូវបាន​រក្សា​ជាសម្ងាត់ ។ កន្លងមក​មាន​ព័ត៌មាន​ថា ភាគី​ទាំងពីរ​នឹង​ពិភាក្សា​នៅ​តំបន់​ព្រំដែន​ជិត​ដង​ទន្លេ Pripyat តំបន់ Gomel ប្រទេស​បេឡា​រូស​។​

សម្រាប់​ការឈ្លានពាន​ពីរុស្ស៊ី​ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​នេះ​ប្រទេស​អាមេរិក​និង​សហគមន៍​អឺរ៉ុប​បានប្រកាស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​។​​ការពិត​ការដាក់ទណ្ឌកម្ម​មិនទាន់មាន​ប្រសិទ្ធភាព​ភ្លាមៗ​ទេ ប៉ុន្តែ​រឿងនេះ​អាច​នឹងមាន​ឥទ្ធិពល​រយៈពេល​វែង​ជាពិសេស​ទៅលើ​ដំណើរ​ចរន្ត​លំហូរ​សេដ្ឋកិច្ចជាតិ​របស់​រុស្ស៊ី ។​ជាក់ស្តែង​ជំហាន​ដំបូង​ដែល​ប្រទេស​អាឡឺម៉ង់​ចាប់ផ្តើម​បិទ​បំពង់​បង្ហូរ​ប្រេងឥន្ធនៈ​ដែល​ប្រទេស​រុស្ស៊ី​ត​ភ្ជាប់​ទៅកាន់​តំបន់​អឺរ៉ុប បូករួម​ទាំង​ការ​បង្កក​ចរន្ត​សាច់ប្រាក់​តាម​ប្រព​ន្ធ័​ចរន្ត​ផ្ទេរ​លុយ​ជុំវិញ​ពិភពលោក​ឬ​ហៅ​កាត់​ថា​(SWIFT)​ដែលមាន​ជាង​១​ម៉ឺន​១​ពាន់​ស្ថាប័នហិរញ្ញវត្ថុ​នៅក្នុង​ចំណោម​ប្រទេស​ចំនួន​២០០ ។

ការបង្ក​កបាន​ធ្វើឡើង​នៅតាម​ប្រព​ន្ធ័​ធនាគារ​ខាងក្រៅ​ស្រុក​មានដូចជា​នៅ​សហរដ្ឋ​អាម៉េរិក អង់គ្លេស ជប៉ុន កាណាដា អូស្ត្រាលី និង​សហគមន៍​អឺរ៉ុប បានធ្វើឱ្យ​ប្រទេស​រុស្ស៊ី​ខាតបង់​ថវិកា​អស់​ប្រមាណ​ជា​១១​ពាន់​លាន​ដុល្លារ​អាម៉េរិក​រួចទៅហើយ នេះ​មិនទាន់​គិតដល់​រឿង​ផ្សេងទៀត​នៅឡើយ​។​ការ​បង្កក​នេះ​ធ្វើ​ឲ្យ​លុយ​រូ​ប្ល​រុស្ស៊ី​ចុះថោក​ប្រៀប​ជាមួយ​ប្រាក់​ដុល្លារ​។​

​យោងតាម Asian Lessee BOC Aviation នៅ​ថ្ងៃ​ចន្ទ​ទី​២៨​កុម្ភៈ​ឲ្យ​ដឹងថា​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​បិទផ្លូវ​អាកាស​មិនឲ្យយន្តហោះរុស្ស៊ីហោះឆ្លងកាត់​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការជួល​យន្តហោះ​រុស្ស៊ី​ភាគច្រើន​។ ការជួល​ត្រូវតែ​បញ្ចប់​មិន​លើសពី​ថ្ងៃទី ២៨​ខែមីនា​ឡើយ​។​​យោងតាម Cirium ក្រុមហ៊ុនអាកាសចរណ៍​រុស្ស៊ី​មាន​យន្តហោះ​ដឹក​អ្នកដំណើរ​ចំនួន ៩៨០​គ្រឿង កំពុង​ប្រើប្រាស់ ខណៈដែល​ចំនួន ៧៧៧​គ្រឿង​ត្រូវបាន​ជួល​។ ជាមួយនឹង​តម្លៃ​ប៉ាន់ស្មាន ១០​ពាន់​លាន​ដុល្លារ ក្នុងនោះ​យន្តហោះ​ចំនួន ៥១៥​គ្រឿង​នៃ​យន្តហោះ ៩៨០​គ្រឿង​ត្រូវបាន​ជួល​ទៅឱ្យ​ក្រុមហ៊ុន​បរទេស​នៅក្នុង​ឧស្សាហ​កម្មនេះ​។​
​យោងតាម IBA ក្រុមហ៊ុន AerCap Holdings គឺជា​ក្រុមហ៊ុន​ជួល​ពិភពលោក​ដ៏​ធំ​បំផុត​ដែលមាន​យន្តហោះ​ចំនួន ១៥២​គ្រឿង​។​

​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​វិញ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​បាន​រង​ការខូចខាត​ដោយសារតែ​ការទម្លាក់​គ្រាប់បែក​ពី​សំណាក់​កង​យោធា​រុស្ស៊ី​។ ពលរដ្ឋ​របស់ខ្លួន​បានធ្វើ​ចំណាកស្រុក​ទៅកាន់​ប្រទេស​នានា​ដែល​ស្ថិត​នៅក្បែរ​ខាង​ខ្លួន ។ ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន​សហប្រជាជាតិ​បាន​ឲ្យ​ដឹងថា រហូតមក​ទល់នឹង​ម៉ោង​នេះ​មាន​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ជា​ជនភៀសខ្លួន​បាន​កើនឡើង​ដល់​៣៧០,០០០​នាក់​ឯណោះ ក្នុងនោះ​ភាគច្រើន​ជា​ស្ត្រី និង​កុមារ ខណៈដែល​តួលេខ​ហាក់​នៅតែ​បន្ត​កើន​ឡើងជា​លំដាប់​។​

សម្រាប់សង្គ្រាមនេះ​សហប្រជាជាតិ​ក៏បាន​ព្យាយាម​រក​ដំណោះស្រាយ​ដែរ ក្នុងនោះ​រួមមាន​ការ​បើ​កិច្ចប្រជុំ​បន្ទាន់​ដែលមាន​សមាជិក​ប្រមាណ​ជា ១៩៣​ប្រជាជាតិ ដោយមាន​អ្នកតំណាង​ប្រចាំ​នៅ​ទីនោះ រួមទាំង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ប្រជាជាតិ​កាលពី​សប្តាហ៍​កន្លងទៅ តែ​លទ្ធផល​មិនសូវ​ឃើញ​មាន​សាច់​ការ​ទេ ក្រៅពី​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត សូម​គ្រប់ភាគី​ពាក់​ព​ន្ធ័​បន្ត​អត់ធ្មត់ និង​សូមឱ្យ​កង​យោធា​រុស្ស៊ី​ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​។

​សម្រាប់​អង្គការ​ណា​តូ (​អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង​) ឬ​កាត់​ភាសា​របស់គេ​ថា​(NATO) ជា​សម្ព័ន្ធភាព​យោធា និង​នយោបាយ ហើយ​ស្ថាប័ន​មួយ​នេះ​បាន​កើតមានឡើង​ក្រោយ​សង្គ្រាមលោក​ទី​២ ពោលគឺ​នៅ​ឆ្នាំ​១៩៤៩ ដែលមាន​សមាជិក​ស្ថាបនិក​រហូតដល់​ទៅ​១២​ប្រទេស​ក្នុងនោះ​រួមមាន​៖ ប៊ែ​ល​ហ្ស៊ិ​ក កាណាដា ដា​ណឺ​ម៉ាក បារាំង អ៊ី​ស្លង់ អ៊ីតាលី លុច​ហ្សាំ​ប៊ួ​រ ហូឡងដ៍ ណ័​រវេ​យ៍ ព័រ​ទុយ​ហ្គា​ល់ ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាម៉េរិក​។ រហូតមកដល់​បច្ចុប្បន្ន​នេះ មាន​សមាជិក​កើនឡើង​ដល់​៣០​ប្រជាជាតិ​ហើយដោយ​បូក​បន្ថែម​ប្រទេស ក្រិច តួ​គី អាឡឺម៉ង់ អេ​ស្ប៉ា​ញ សាធារណរដ្ឋ​ឆែក ហុង​ហ្គា​រី ប៉ូឡូញ ប៊ុលហ្គារី អ៊ី​ស្តូ​នី ឡា​ត​វី​យ៉ា លី​ទុយ​អា​នី រ៉ូ​ម៉ា​នី ស្លូ​វ៉ា​គី​និង​ស្លូ​វី​នៀរ អាល់​បា​នី ក្រូ​អាត និង​ម៉ា​សេ​ដូ​ណា​ភាគ​ខាងជើង​។​ក្រោយពីតំបន់គ្រីមៀត្រូវបានប្រទេសរុស្ស៊ីចាប់យកបានធ្វើឲ្យប្រទេសអ៊ុក្រែនស្វែងរកការគាំទ្រពីអង្គការណាតូដែលប្រការនេះធ្វើឲ្យរុស្ស៊ីក្តៅក្រហាយនិងភ័យខ្លួនរហូតដល់ដាក់ពង្រាយកងទព័តាមព្រុំដែនធ្វើសមយុទ្ធគម្រាមនិងចុងក្រោយប្រកាសទទូលស្គាលតំបន់ផ្តាច់ខ្លួនពីរនៅដុនបាស់នៅភាគខាងកើតប្រទេសអ៊ុយក្រែននិងចុងក្រោយឈានចូលឈ្លានពានប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤កុម្ភៈដោយមិនបានប្រកាសសង្គ្រាមតាមច្បាប់អន្តរជាតិ។

មាត្រា​៥​នៃ​ច្បាប់​របស់​ក្រុម​សម្ព​ន្ធ័​មិត្ត​ណា​តូ​បាន​ចែងថា គោលបំណង​របស់​ណា​តូ គឺ​ដើម្បី​ធានា​សេរីភាព សន្តិសុខ​ដល់​សមាជិក​ផង​គ្នា​តាមរយៈ​យោធា​និង​នយោបាយ​។ ក្នុង​មាត្រា​ដដែល​បាន​គូស​បញ្ជាក់ទៀតថា ស្ថិតនៅក្រោម​កិច្ចព្រមព្រៀង​ប្រទេស​ជា​សមាជិក​ទាំងឡាយ​ត្រូវបាន​អនុញ្ញាតិ​ឱ្យប្រើ​ប្រាស់​មធ្យោបាយ​ណាក៏ដោយ​រាប់បញ្ចូល​ទាំង​កម្លាំងយោធា​ដែល​ចំ​បាច់​ដើម្បី​ធានា​ដល់​សន្តិសុខ​នៃ​រដ្ឋ​ជា​សមាជិក​ណា​តូ​ដទៃទៀត​បាន​។ ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​កន្ល​មកនេះ​អង្គការ​ណា​តូ​បាន​សម្រេចចិត្ត​ផ្តល់ជំនួយ​យោធា​ដល​ប្រទេស​អ៊ុយ​ក្រែ​ន​ដែល​អាចធ្វើ​ឲ្យ​សហ​ព​ន្ធ័​រុស្ស៊ី​ក្តៅក្រហាយ​ហើយ​ប្រកាស​ពី​ការត្រៀម​​អាវុធ​នុយ​ក្លេ​អែរ​សម្រាប់ប្រើ។តែរុស្ស៊ីភ្លេចគិតថាប្រទេសសមាជីកណាតូផ្សេងទៀតមានអាវុធនុយក្លេអែរដែរនោះឡើយ៕a russy die1 a russy die3 a russy misil2