» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7097 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697268 នាក់

សភា​កូរ៉េខាងត្បូង​ជោគជ័យ​ក្នុង បោះឆ្នោត​អនុម័ត​សំណើ​ដកតំណែង​លោក​ប្រធានាធិបតី​យូ​ន​សុក​យ៉ឹ​ល


​កូរ៉េ​៖ នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែធ្នូ​នេះ​សភា​កូរ៉េខាងត្បូង បាន​បោះឆ្នោត​អនុម័ត​ហើយ​លើ​សំណើ​ដកតំណែង​របស់លោក​ប្រធានាធិបតី​យូ​ន​សុក​យ៉ឺល​( Yoon Suk Yeol )​ជុំវិញ​ការប្រកាស​ដាក់ឱ្យ​ប្រើ ច្បាប់អាជ្ញាសឹក​។​a korea pa 

​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​បាន​ឲ្យ​ដឹងថា​លោក​យូ​ន បានប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក កាលពី​ថ្ងៃទី​៣ ខែធ្នូ​កន្លងទៅ តែ​ច្បាប់​នេះ​ត្រូវបាន​លុបចោល​វិញ​ក្រោយពី​សភា​អាច​ប្រជុំបាន​និង​បាន​បោះឆ្នោត​ជំទាស់​។ ច្បាប់អាជ្ញាសឹក​ត្រូវបាន​លោក Yoon ប្រកាស​ដាក់ឱ្យ​ប្រើ​បាន ត្រឹម​រយៈពេល​ជាង ៦​ម៉ោង​ប៉ុណ្ណោះ​។ ប៉ុន្តែ​វា​បាន​បង្ក​ភាពចលាចល​នៅក្នុង​នយោបាយ​កូរ៉េខាងត្បូង និង​ជំរុញឱ្យមាន​ការអំពាវនាវ​ឱ្យ​រូបលោក​ចុះ​ចេញពី​តំណែង​។​

​សំណើ​ដកតំណែង​លោក​យូ​ន​( Yoon) ត្រូវបាន​បោះឆ្នោត​អនុម័ត​ដោយ​សមា​ជិ​សភា​ក្នុង​សំឡេង​ភាគច្រើន​។ ពោលគឺ​សមាជិកសភា​ចំនួន ២០៤​រូប​(​មាន​សមាជិកសភា​គណ​បក្ស​កាន់អំណាច​ចំនួន​១២​រូប​ចូលរួម​ផងដែរ​ព្រោះ​គណបក្សប្រឆាំង​មាន​តំណាង​តែ​១៩២​ប៉ុណ្ណោះ​) បាន​បោះឆ្នោត​គាំទ្រ និង​៨៥​រូប​ជំទាស់ ខណៈ​៣​រូប​អនុបវាទ និង​សន្លឹកឆ្នោត​ចំនួន​៨ ជា​សន្លឹកឆ្នោត​មិនបានការ​។ សន្លឹកឆ្នោត ២០៤​សំឡេង​នេះ គឺ​លើសពី​សំឡេង ២​ភាគ​៣ ឬ​២០០​សំឡេង នៅក្នុង​ចំណោម​សមាជិកសភា​សរុប​៣០០​រូប ដែល​ចាំបាច់​ដើម្បី​អនុម័ត សំណើ​ដកតំណែង​លោក Yoon ក្រោម​បទ​ចោទ​បះបោរ​។​

​គួរ​បញ្ជាក់ថា សំណើ​ដកតំណែង​ដែល​ត្រូវបាន​សភា​អនុម័ត នឹងត្រូវ​បញ្ជូន​បន្តទៅ​កាន់​តុលាការ​ធម្មនុញ្ញ​ដែលជា​អ្នកសម្រេចចិត្ត​ចុងក្រោយ​ថា​តើ​ត្រូវតែ​ដក​លោក Yoon ចេញពី​តំណែង​ដែរ​ឬក៏​យ៉ាង​។ ប្រសិនបើ តុលាការ​ទទួលស្គាល់​សំណើ​ដកតំណែង​នេះដែរ នោះ​លោក Yoon នឹង​ក្លាយជា​ប្រធានាធិបតី​ទី​២ របស់​កូរ៉េខាងត្បូង​ដែល​ត្រូវបាន​ទម្លាក់​ចេញពី​អំណាច​បន្ទាប់ពី​អតីត​ប្រធានាធិបតី​លោកស្រី​ប៉ាក​ហ្គឹ​ន​ហេ​( Park Geun-hye) កាលពី​ឆ្នាំ​២០១៧​ហើយ​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​ពីបទ​ព​ណ្តោ​យ​ឲ្យ​មិត្តភក្តិ​យកឈ្មោះ​ទៅយក​លុយ​ពី​ក្រុមហ៊ុន​ឯកជន​។​តែ​ក៏មានដែរ​ករណី សភា​បោះឆ្នោត​ទម្លាក់​ប្រធានាធិបតី​ហើយ​តែ​តុលាការ​ធម្មនុញ្ញ​មិន​អនុម័ត​នៅ​ពីរ​ខែក្រោយ​នោះ​។ នោះ​គឺ​ករណី​ប្រធានាធិបតី រ៉ូ ម៉ូ​យុន កាលពី​ឆ្នាំ​២០០៤​។​

​ចាប់ពី​នាទី​នេះ​ទៅ តំណែង​ប្រធានាធិបតី​របស់លោក​យូ​ន​សុក​យោល​ត្រូវ​ព្យួរ​។ ក្នុងពេល​រង់ចាំ​ការអនុម័ត​សម្រេច​ពី​តុលាការ​ធម្មនុញ្ញ​ដែល​អាច​ប្រើពេល​ដល់​ទៅ​១៨០​ថ្ងៃ នាយករដ្ឋមន្ត្រី ជា​អ្នកទទួលបន្ទុក​ដឹកនាំ​ប្រទេស​ជំនួស​ក្នុងនាម​ជា​ប្រធានាធិបតី​ស្តីទី​។ លោក​ប្រមុខ​រដ្ឋាភិបាល ហាន ដុក​សូ បានប្រកាស​សន្យា​ភ្លាម​ថា​នឹង​គ្រប់គ្រង​ប្រទេស​ឱ្យ​លំនឹង​ស្ថិរភាព​។ ចំណែក​បក្សប្រឆាំង និង​បាតុករ​ដែល​មក​ប្រមូលផ្តុំ​គ្នា​យ៉ាង​កកកុញ​នៅមុខ​សភា​វិញ​បាន​អបអរ​ជ័យជំនះ ដោយ​ចាត់ទុក​សេចក្តីសម្រេច​របស់​សភា​ថា​ជា​ជោគជ័យ​របស់​ប្រជាពលរដ្ឋ របស់​លទ្ធិប្រជាធិបតេយ្យ​។​

​លោក​យូ​ន​សុក​យ៉ឺល​មាន​អាយុ​៦៣​ឆ្នាំ ឡើង​តំណែង​យ៉ាង​លឿន​ពី​រដ្ឋអាជ្ញា​ទៅជា​ប្រមុខរដ្ឋ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ ប៉ុណ្ណោះ​។​លោក​ប្រធានាធិបតី យូ​ន​សុក​យ៉ឺល បាន​របូត​អំណាច​ពី​ដៃ ដោយហេតុតែ​រួមគ្នា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប្រកាស​ប្រើ​ច្បាប់អាជ្ញាសឹក​កាលពី​យប់​ថ្ងៃទី​៣​ឆ្លង​ចូល​ថ្ងៃទី​៤​ធ្នូ ដោយបាន​បញ្ជូន​កម្លាំង​យោធា​ពិសេស​ទៅកាន់​សភា ដើម្បី​រារាំង​មិនឱ្យ​តំណាងរាស្ត្រ​អាច​ជួបប្រជុំគ្នា​បោះឆ្នោត​ប្រឆាំង​លោក​បាន​។ តែ​មិនបាន​សម្រេច​។

​មូលហេតុ​នៃ​ការប្រកាស​ច្បាប់អាជ្ញាសឹក​របស់លោក Yoon Suk Yeol បាន​កើតឡើង​ភ្លាមៗ ក្រោយ​រដ្ឋសភា​បាន​ច្រានចោល​សំណើរ​ច្បាប់​ថវិកាជាតិ​សម្រាប់​ការចំណាយ​នៅ​ឆ្នាំ​២០២៥ ដោយ​កាត់បន្ថយ​ការចំណាយ​ពី​ផែនការ​របស់​រដ្ឋ​រហូត​ដល់​ទៅជិត​៣​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ លោក Yoon ខឹងសម្បារ​ចោទ​សភា​មើលងាយ​សំណើរ​ខ្លួន​។​សម្រាប់​ករណី​យ៍​នេះដែរ លោក​យូ​ន​សុក​យ៉ឺល ក៏​កំពុង​ជាប់​អង្កេត​ព្រហ្មទណ្ឌ​ពីបទ​បះបោរ និង​ជាប់​បម្រាម​មិនឱ្យ​ធ្វើដំណើរ​ចាកចេញ​ពី​ប្រទេស​ទៀត​ក្នុងពេល​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​និង​មេ​ប៉ូលិស​ត្រូវបាន​ចាប់ឃុំខ្លួន​។​

​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk Yeol ប្រកាស​ភ្លាមៗ​តាម​កញ្ចក់​ទូរទស្សន៍​ថា លោក​នឹង​ចាក​ចេញពី​អំណាច បន្ទាប់ពី​សភា​បាន​បោះឆ្នោត​ដក​រូបលោក​ចេញពី​អំណាច ប៉ុន្តែ​លោក បាន​ជំរុញ​ឱ្យ​បញ្ចប់ «​នយោបាយ​ជ្រុល​ហួសហេតុ​និង​ការប្រឈមមុខគ្នា​»​។​​លោក​បាន​និយាយ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា​៖«​ទោះបី​ពេលនេះ​ខ្ញុំ​ត្រូវ​ដើរចេញ​មួយរយៈ​ក៏ដោយ ប៉ុន្តែ​ដំណើរ​ឆ្ពោះទៅ​អនាគត​»​។​
​កាល​ថ្ងៃ​ព្រហស្បតិ៍ ពេលចេញ​ថ្លែង​តាម​ទូរទស្សន៍​ជា​លើក​ទី​២ លោក Yoon Suk Yeol បាន​ប្តេជ្ញា​ប្រយុទ្ធ​ដល់ទី​បញ្ចប់ និង​បាន​ចោទប្រកាន់​សភា​ដែល​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​ជាតិ​។​

សភា​កូរ៉េខាងត្បូង​ដែល​ដឹកនាំ​ដោយ​គណបក្សប្រឆាំង បាន​គ្រប់​ដណ្តប់​សភា​ស្ទើរ​ទាំងស្រុង​ក្រោយ​ឈ្នះឆ្នោត​យ៉ាងច្រើន​លើសលប់​រហូតដល់​ទៅ​១៩២ ទល់នឹង​បក្ស​កាន់អំណាច​ដែល​ទទួលបាន​សំឡេង​ត្រឹមតែ​១០៨​ប៉ុណ្ណោះ​។​a korea pa1 a korea pa2 

 

​