» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7219 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697390 នាក់

តំណាងរាស្ត្រ​វៀតណាម​ដែល​ចូលចិត្ត​រិះគន់​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​រឿង​ជម្រឹត​ទា​ប្រាក់​?

​វៀតណាម​៖ អាជ្ញាធរ​វៀតណាម​បាន​ចាប់ខ្លួន​មន្ត្រីសភា​ដ៏​លេចធ្លោ​ម្នាក់ ដោយ​សង្ស័យថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ទារប្រាក់​។​​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​ថា លោក លូ ប៊ី​ញ ញឿ​ង (Luu Binh Nhuong) អតីត​សមាជិកសភា​វៀតណាម​រហូតដល់​ឆ្នាំ ២០២១ និង​ជា​អនុប្រធាន​បច្ចុប្បន្ន​នៃ​គណៈកម្មាធិការ​សភា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​អង្គារ ។​a vn catch 

​សូមជម្រាបថា ជនសង្ស័យ​ត្រូវគេ​ដឹងថា លោក​បាន​បញ្ចេញមតិ​រិះគន់​ម្តងម្កាល​អំពី​បក្សពួក​មន្ត្រី​រដ្ឋាភិបាល និង​កងកម្លាំង​សន្តិសុខ​ជាតិ​។ ចំណាត់ការ​ឃុំខ្លួន​លោក​ញឿ​ង (Nhuong) បាន​ធ្វើឡើង​ស្របពេល​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​វៀតណាម របស់លោក សុរិយា ដេ​វ៉ា (Surya Deva)​ដែលជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​សម្រាប់​ការអភិវឌ្ឍន៍ ។​

​ស្ថិតនៅក្នុង​ស​ន្និសិទ​កាសែត​កាលពី​ថ្ងៃ​ពុធ អំឡុង​ចុងបញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០ ថ្ងៃ​នៅ​វៀតណាម លោក ដេ​វ៉ា (Deva) បាន​ព្រមាន​អំពី​ការប្រើប្រាស់​ច្បាប់​ដោយ​អាជ្ញាធរ​នៅក្នុង​ប្រទេស​វៀតណាម គ្រាន់តែ​ដើម្បី​កំណត់​គោលដៅ​លើ​អ្នកការពារ​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​មួយចំនួន​តែប៉ុណ្ណោះ ។​

​លោក​បាន​បញ្ជាក់ដែរថា មិនមាន​នរណា​ផ្តល់ដំណឹង​មកកាន់​លោក​អំពី​ការចាប់ខ្លួន​លោក​ញឿ​ង (Nhuong) ឡើយ ហើយ​លោក​បាន​បន្ថែមទៀតថា "​រដ្ឋាភិបាល​មិនគួរ​ប្រើប្រាស់​ច្បាប់ មក​ធ្វើជា​ឧបករណ៍​ដើម្បី​កំណត់​គោលដៅ​លើ​មនុស្ស​មួយចំនួន ក៏​ព្រោះតែ​ទស្សនៈ​នយោបាយ​ឬ​សាសនា​របស់​ពួកគេ​នោះដែរ​" ។​ទោះបីយ៉ាងណា ក្រសួងការបរទេស​វៀ​ត​ណា​ម ដែល​ទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណួរ​អំពី​ពេលវេលា​ពិតប្រាកដ​នៃ​ការចាប់ខ្លួន​លោក​ញឿ​ង (Nhuong) នោះទេ ហើយ​ភ្នាក់ងារ​សារព័ត៌មាន Reuters ក៏​នៅ​មិនទាន់​អាចទាក់ទង​មនុស្ស​ជិតស្និទ្ធ​នឹង​លោក​ញឿ​ង (Nhuong) បាន​ភ្លាមៗ​ដូចគ្នា ។​​ Reuters Conneca vn catch1 t

​