» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11133 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701304 នាក់

បន្ទាប់ពី​អង្គការសហប្រជាជាតិ​ប​ថ្កោលទោស​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបិទ​អា​ខោ​ន​មេ​យោធា​មី​យ៉ាន​ម៉ា​!

 

​មី​យ៉ាន់​ម៉ា​៖ គណនី Facebook និង Instagram របស់​ក្រុមមន្ត្រី​យោ​ជាន់ខ្ពស់​ធា​មី​យ៉ាន់​ម៉ា មួយចំនួន​ត្រូវបាន​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​កបិទ​ចោល​នៅ ក្នុង​គោលបំណង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ព័ត៌មាន​មិន​ពិត និង​ការ​ស្អប់ខ្ពើម បន្ទាប់ពី ការត្រួតពិនិត្យ​ឡើងវិញ​នូវ​ខ្លឹមសារ ដែល​មន្ត្រី​យោធា​ទាំង​នោះបាន​បង្ហោះ​នាពេល​កន្លងមក​។a miyanmar2  

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែសីហា ឆ្នាំ​២០១៨​បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ក្រុមហ៊ុន Facebook លោកស្រី រ៉ា​ក់​ហ៊ី​កា ប៊ូ​ដ​រ៉ា​ចា (Ruchika Budhraja) មក​ផ្សាយ​ថា នេះ​គឺជា​ការហាម ឃាត់​ជា​លើកដំបូង​បំផុត​លើ​មេដឹកនាំ​មន្ត្រី​យោធា ឬ​អ្នកនយោបាយ​នៅក្នុង​ប្រទេសមួយ​។ Facebook ក៏បាន​លុបចោល​គណនី​ជាច្រើន​ផ្សេងទៀត​ផងដែរ ដែល​ត្រូវបាន​ប្រើប្រាស់​ក្រោមរូបភាព​ព័ត៌មាន​ឯករាជ្យ និង​ការបញ្ចេញមតិ ដើម្បី​បង្ហោះ​បន្ត​នូវ​សារ​ទាំងឡាយ​របស់​យោធា​មី​យ៉ាន់​ម៉ា​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន Facebook បាន​លុបចោល​គណនី​សរុប​ចំនួន ១៨, Instagram មួយ និង Facebook Page ចំនួន ៥២ ដែលមាន​អ្នក Follow ជិត ១២​លាន​នាក់​។ មិនតែប៉ុណ្ណោះ​ក្នុងចំណោម​គណនី​ទាំងនេះ ក៏មាន​ទាំង​គណនី Facebook របស់ ​ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា លោក មីន​អ៊ុង ហ្លេ​ង (Min Aung Hlaing) ផងដែរ​។​

​ការសម្រេច​លុបចោល​នេះ​បាន ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ក្រុម​អ្នកស្រាវជ្រាវ​របស់​អង្គការសហប្រជាជាតិ​បាន​ចោទប្រកាន់ថា ប្រមុខ​យោធា​មី​យ៉ាន់​ម៉ា និង​មន្ត្រី​យោធា​មួយចំនួនទៀត​រួមទាំង​រដ្ឋាភិបាល​ផងដែរ គឺជា​អ្នកទទួលខុសត្រូវ​លើ​ការកាប់សម្លាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​គួរតែ​ត្រូវបាន​ចោទប្រកាន់​ពី​តុលាការ​ព្រហ្ម​ទ​ណ្ឌ័​អន្តរា​ជាតិ​ពីបទ​ប្រល័យពូជសាសន៍ និង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​៕a miyanmar a miyanmar1 

​