
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10555 នាក់
ម្សិលមិញ 9639 នាក់
សរុប 20700726 នាក់
សហរដ្ឋអាម៉េរិក៖ តាមរយៈសំណេរនៅលើបណ្ដាញសង្គម Truth Social ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជាក់ថា ជំនួបជាមួយប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពុទីន បានប្រព្រឹត្តទៅជាវិជ្ជមាន បន្ទាប់មកមានការសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន វ្លូឌីមៀរ ហ្សេលែនស្គី និងមេដឹកនាំអឺរ៉ុបមួយចំនួន រួមទាំងអគ្គលេខាធិការអង្គការណាតូផងដែរ ។
គ្រប់គ្នាបានយល់ស្របថា ដំណោះស្រាយដ៏ល្អបំផុតដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន គឺការឈានដល់កិច្ចព្រមព្រៀងសន្តិភាព ជាជាងការគ្រាន់តែជាបទឈប់បាញ់ ចាប់តាំងពីបទឈប់បាញ់ជាញឹកញាប់នាពេលកន្លងមកមិនអាចដំណើរការស្ថិតស្ថេរ ។សូមបញ្ជាក់ថាជំនួបកំពូលទ្វេភាគី អាមេរិក រុស្ស៊ីនៅមូលដ្ឋានទ័ពក្នុងទឹកដីអាឡាស្កាបានបិទបញ្ចប់ទៅដោយគ្មានសេចក្តីថ្លែងការណ៍រួមទាក់ទងនឹងកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន។ ប៉ុន្តែ នៅក្នុងជំនួបជិត ៣ម៉ោងជាមួយមេដឹកនាំរុស្ស៊ី ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានទទួលនាំព័ត៌មានជាច្រើនមកប្រាប់លោកហ្សេឡេនស្គី និងថ្នាក់ដឹកនាំអឺរ៉ុប។
បើតាមមន្ត្រីទូតម្នាក់ដែលស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានបារាំងAFP នៅក្នុងជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃសៅរ៍ លោកដូណាល់ ត្រាំ បានលើកសំណើស្តីពីការធានាសន្តិសុខឲ្យអ៊ុយក្រែន ដោយយកលំនាំតាមមាត្រាទី៥របស់អង្គការអូតង់។មាត្រាទី៥ដែលជាសរសរគ្រឹះនៃបក្សសម្ព័ន្ធប្រទេសអាត្លង់ទិកអូតង់ចែងថា បើប្រទេសសមាជិកមួយរងការវាយប្រហារ នោះ សមាជិកផ្សេងទៀតរបស់អូតង់នឹងចេញជួយការពារ។ ចំពោះមេដឹកនាំអាមេរិក អ៊ុយក្រែននឹងអាចទទួលបានការធានាសន្តិសុខ ដោយមិនចាំបាច់ចូលជាសមាជិកពេញសិទ្ធិរបស់អូតង់ ហើយបើសិនជាមានការយល់ព្រមពីលោកពូទីន។ នេះបើតាមការលើកឡើងរបស់ប្រភពមន្ត្រីទូតខាងលើ។
ប្រធានាធិបតីរុស្ស៊ីប្រឆាំងដាច់ខាតមិនឲ្យអ៊ុយក្រែនចូលជាសមាជិកពេញសិទ្ធរបស់អូតង់ ដែលរុស្ស៊ីចាត់ទុកជាការគំរាមកំហែងដល់សន្តិសុខជាតិរុស្ស៊ី។
នាយករដ្ឋមន្ត្រីអ៊ីតាលីនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសៅរ៍ ទី១៦សីហាបានបញ្ជាក់ដែរថា លោកដូណាល់ត្រាំនឹងលើកសំណើនេះទៅដាក់លើតុចរចាស្តីពីសន្តិភាពនៅអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីអ៊ីតាលីសង្កត់ធ្ងន់ដែរថា លោកស្រីគាំទ្រគំនិតរបស់លោកដូណាល់ត្រាំ ព្រោះវាបើកផ្លូវឲ្យគេកំណត់បាននូវកិច្ចព្រមព្រៀងរួមមួយដែលអនុញ្ញាតឲ្យអ៊ុយក្រែនទទួលបានការការពារសន្តិសុខពីប្រទេសដៃគូ ក្នុងនោះមានអាមេរិក ក្នុងករណីមានការវាយប្រហារសាជាថ្មី។ បារាំង និងអង់គ្លេសផ្ទាល់ធ្លាប់បានបង្ហាញជំហរបញ្ជូនកងទ័ពទៅប្រចាំការនៅអ៊ុយក្រែន ដើម្បីតាមដានបទឈប់បាញ់ នៅក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាពណាមួយ ប៉ុន្តែ បដិសេធមិនបញ្ជូនទ័ពទៅសមរភូមិមុខ។
ប្រធានាធិបតីអាមេរិកបាននិយាយ(ដោយមិនលាក់) ប្រាប់ប្រធានាធិបតីអ៊ុយក្រែនឲ្យពិចារណាសំណើរបស់មេដឹកនាំរុស្ស៊ី ដែលផ្តាំផ្ញើតាមលោកថា អ៊ុយក្រែនត្រូវតែដាច់ចិត្តបោះបង់ចោលតំបន់ដូនបាស់ ដែលមានដូនែតស្ក៍ និងលូហ្កង់ទៅឲ្យរុស្ស៊ី។ ជាថ្នូរមកវិញ កងទ័ពរុស្ស៊ីនឹងឈប់វាយប្រហារដណ្តើមដែនដីនៅតំបន់ពីរទៀត គឺ Kherson និងZhaporizhzhia និងនៅសមុទ្រខ្មៅ។ លោកដូណាល់ត្រាំ ផ្ទាល់និយាយថា លោកយល់ស្របតាមគំនិតរបស់លោកពូទីន។ គេរំពឹងថា ប្រធានាធិបតីហ្សេលែនស្គី នឹងចូលរួមនៅការិយាល័យ Oval ក្នុងរដ្ឋធានី Washington, D.C. នៅរសៀលថ្ងៃចន្ទ។ ប្រសិនបើអ្វីៗដំណើរការល្អ យើងនឹងកំណត់ពេលរៀបចំជំនួបជាមួយប្រធានាធិបតី ពុទីន។ កិច្ចខិតខំប្រឹងប្រែងនេះ អាចជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកចំពោះរឿងនេះ ។
គួរបញ្ជាក់ថា ដូច តំបន់ដូនែតស្ក៍ និងលូហ្កង់ តំបន់Kherson Zhaporizhzhia ត្រូវបានរុស្ស៊ីកាត់យកជាដែនដីរបស់ខ្លួន នៅប៉ុន្មានខែក្រោយវាយឈ្លានពានទឹកដីអ៊ុយក្រែន។ ប៉ុន្តែ បញ្ហានៅត្រង់ថា កងទ័ពរុស្ស៊ីវាយចូលគ្រប់គ្រងបានតែមួយផ្នែក ដោយទីក្រុងធំរបស់តំបន់ពីរនេះ នៅស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពអ៊ុយក្រែននៅឡើយ៕