» ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា » លោកស្លេះវឺតជនរងគ្រោះដែលត្រូវតុលាការខេត្តស្ទឹងត្រែងចាប់ឃុំ១ឆ្នាំឡើងមកភ្នំពេញយកយុត្តិធម៍! » ករណីយ៍មន្ត្រីរាប់លុយជម្រឹតពីឡានដឹកទំនិញនៅស្វាយរៀងរដ្ឋមន្ត្រីបញ្ឈរជើងមេក្លោង! » ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​តុលាការ​កំពូល​ពិនិត្យ​ឡើងវិញ​លើ​នីតិសម្បទានយោបាយ » កូរ៉េ សន្យាបន្តឲ្យលុយកម្ពុជាខ្ចី ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស » ទាហានអាមេរិក ចុះពីនាវាលុកលុយប៉ាតាយ៉ា តំបន់លំហែអារម្មណ៍ រួមទាំងសេវាបេស្យាចារ្យរបស់ថៃ បន្ទាប់ពីពួកគេធុញថប់តប់ប្រមល់លើលំហសាគរ២៨៦ថ្ងៃ » ឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមួយ គ្រឿងញៀនជាងកន្លះគីឡូក្រាមនៅអាកាសយានដ្ឋានអន្តរជាតិតេជោ » បណ្តេញចេញ នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិភ្នំដិនម្នាក់បន្ទាប់ពីបានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយសាស្រវឹង! » បង្កកលុយជាង៣០០លានដុល្លារពាក់ព័ន្ធការឆបោកតាមអនឡាញនៅកម្ពុជាបើតាម ច្បាប់គឺអនុញ្ញាតឱ្យរឹបអូសទុកជាទ្រព្យរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1805 នាក់

ម្សិលមិញ 7143 នាក់

សរុប 20262915 នាក់

ប្រទេសភាគច្រើន​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​អ៊ុយ​ក្រែ​ន បង្ហាញ​ការគាំទ្រ​លើ​សេចក្តីប្រកាស​រួមបញ្ហាសំខាន់គេយកចិត្តតុកដាក់រឿងនុយក្លេអែរ​

 

​ស្វី​ស​៖ កិច្ចប្រជុំ​កំពូល​ស្តីពី​សន្តិភាព​អ៊ុយ​ក្រែ​ន ក្នុង​រយៈពេល​ពីរ​ថ្ងៃ ស្ថិតនៅលើ​ទឹកដី​របស់​ប្រទេស​ស្វី​ស ទើបតែ​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ ដោយ​សម្រេចបាន​នូវ​សេចក្តីប្រកាស​រួមមួយ​ដែលមាន​ការចុះហត្ថលេខា​គាំទ្រ​ពី​បណ្តា​ប្រទេស​អ្នកចូលរួម​ភាគច្រើន ជាមួយនឹង​ការគាំទ្រ​ទៅលើ​ផែនការ​សន្តិភាព​របស់​រដ្ឋាភិបាល​ក្រុង​គី​វ រួមទាំង​កិច្ច​គាំពារ​ឯករាជ្យភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​។a peace uy meeting1 

​ថ្លែង​នៅក្នុង​សុន្ទរកថា​បិទ​អង្គប្រជុំ​កាលពី​ចុង​សប្តាហ៍ ប្រ​ធានា​ធីប​តី​ស្វី​ស លោកស្រី វី​អូ​ឡា អាម​ហឺ (Viola Amherd) បាន​បញ្ជាក់ថា ខ្លឹមសារ​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​កំពូល​សន្តិភាព​អ៊ុយ​ក្រែ​ន បានបង្ហាញ​ជំហរ​ប្រឆាំងនឹង​ការគំរាមកំហែង​ផ្នែក​អាវុធ​នុយក្លេអ៊ែរ និង​ជំរុញ​ទាមទារ​ឱ្យមាន​ការធានា​សុវត្ថិភាព​ឡើងវិញ សម្រាប់​នាវា​ដឹកជញ្ជូន​ទំនិញ​នៅតាម​តំបន់​ច្រក​សមុទ្រ​ខ្មៅ រួមទាំង​ច្រក​សមុទ្រ Azov និង​ទាមទារ​ឱ្យមាន​ការបញ្ជូន​កុមារ​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​រុស្ស៊ី​ចាប់យក​ដោយ​ខុសច្បាប់ ត្រឡប់មកវិញ ។

​បន្ថែម​ពីនេះ លោកស្រី​ក៏បាន​ថ្លែង​ទទួលស្គាល់​អំពី​សារៈសំខាន់​នៃ​ការចូលរួម​របស់​ប្រទេស​រុស្ស៊ី នៅក្នុង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដទៃទៀត​នៅ​ថ្ងៃ​អនាគត និង​អំពាវនាវ​ឱ្យ​ពិភពលោក​ចូលរួម​គោរព​តាម​គោលការណ៍​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ដើម្បី​ជា​កិច្ច​គាំពារ​ដល់​ស្ថិរភាព​និង​សន្តិសុខ​សកល​។

​ដោយឡែក សម្រាប់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskiy ឯណោះ​វិញ បានបង្ហាញ​ការដឹងគុណ​និង​កោតសរសើរ​ចំពោះ​ការចូលរួម​គាំទ្រ​របស់​សហគមន៍​អន្តរជាតិ មកលើ​អ៊ុយ​ក្រែ​ន ដោយ​លោក​បានចាត់ទុក​សកម្ម​ភាព​នេះ ថា​ជាការ​ចូលរួម​ពង្រឹង​និង​ស្តារឡើងវិញ​នូវ​គោលការណ៍​ច្បាប់​អន្តរជាតិ​។

​នៅ​ក្នុងឱកាស​កិច្ចប្រជុំ​កំពូល​នេះ ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​លោកខាងលិច​សំខាន់ៗ ដូចជា អ៊ីតាលី​និង​អាឡឺម៉ង់ បាននាំគ្នា​រិះគន់​ទៅលើ​លក្ខខណ្ឌ​សន្តិភាព​របស់​មេដឹកនាំ​រុស្ស៊ី គឺ​លោក​ពុ​ទីន ដែល​បានដាក់​ការទាមទារ​ឱ្យ​អ៊ុយ​ក្រែ​ន ដកទ័ព​ចេញពី​តំបន់​ចំនួន​៤ ស្ថិតនៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​បាន​កាត់​យក​កាលពី​ចុងឆ្នាំ ២០២២ ដោយ​រួមមាន​តំបន់ Donetsk, Kherson, Luhansk និង Zaporizhzhia ជា​ថ្នូរ​នឹង​ការបញ្ចប់​ប្រតិបត្តិការ​សឹក​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ។

 ក្រុម​ប្រទេស​មហាអំណាច​លោកខាងលិច និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ នៅឯ​កិច្ចប្រជុំ​កំពូល​មួយ ស្តីពី​សន្តិភាព​អ៊ុយ​ក្រែ​ន ដែល​ប្រារព្ធ​ឡើង​នៅ​ប្រទេស​ស្វី​ស បាន​ថ្កោ​ស​ទោស​ការឈ្លានពាន​របស់​រុ​ស្ស៉ី​លើ​អ៊ុយ​ក្រែ​ន ក៏ប៉ុន្តែ​ពួកគេ​មិនអាច​បញ្ចុះបញ្ចូល ប្រទេស​ធំៗ​ដែល​មិន​ចូលបក្ស​សម្ព័ន្ធ ឱ្យ​ចូលរួម​ផ្តល់​ហត្ថលេខា លើ​សេចក្តីថ្លែងការណ៍​រួម​ចុងក្រោយ នៃ​កិច្ចប្រជុំ​នោះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ឆ្នាំ​២០២៤​។​

សូមបញ្ជាក់ថាមានប្រទេស​ប្រមាណ​ជា​៩០ បានមក​ចូលរួម​ក្នុង​កិច្ចពិភាក្សា​រយៈពេល​២​ថ្ងៃ​ខាងលើ ក្រោម​ការអញ្ជើញ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​។ ស្រប​ពេលដែល​កិច្ចប្រជុំ​នោះ ត្រូវបាន​ហៅថា «​កិច្ចប្រជុំ​កំពូល​សន្តិភាព​» ប្រទេស​រុ​ស្ស៉ី ដែលជា​ភាគី​ជម្លោះ​ផ្ទាល់​ក្នុង​សង្គ្រាម មិនត្រូវ​បាន​គេ​អញ្ជើញ​ឱ្យចូល​រួម​ឡើយ​។ រុ​ស្ស៉ី​ដែលមិនត្រូវបានអញ្ជើញឲ្យចូលរួមបាន​រិះគន់​កិច្ចប្រជុំ​សន្តិភាព​នេះ​ពី​ចម្ងាយ​ថា ជាការ​ខ្ជះខ្ជាយ​ពេលវេលា​ឥតប្រយោជន៍ ដែល​នឹងមិន​ទទួលបាន​លទ្ធផល​ជា​សាច់​ការ​អ្វី​នោះទេ​។​

ចិន ដែលជា​កំពូល​មហាអំណាច​មួយរ​បស់​ពិភពលោក ក្នុង​ការមិន​ចូលរួម ត្រូវបាន​គេ​មើលឃើញ​រួចទៅហើយ​ថា គឺជា​សញ្ញា​មួយ​ដែល​ឱ្យ​តំរុយ​ថា កិច្ចប្រជុំ​កំពូល​នោះ មុខជា​នឹង​បរាជ័យ​មិន​ខាន ក្នុងការ​សម្រេច​គោលបំណង​របស់​អ៊ុយ​ក្រែ​ន ដែល​ចង់​បញ្ចុះបញ្ចូល​ប្រទេស​ធំៗ​មកពី «​ក្រុម​លោក​ខាងត្បូង​» ឱ្យចូល​រួម ក្នុង​កិច្ចប្រឹងប្រែង​ធ្វើឱ្យ​រុ​ស្ស៉ី​នៅឯ​កោ​។​​ប្រេ​ស៉ី​ល​ដែលជា​ប្រទេស​ធំ​មួយ ប្រចាំ​តំបន់​អាមេរិក​ឡាទីន បាន​ចូលរួម​ក្នុងនាម​ត្រឹម​ជា «​អ្នកសង្កេតការណ៍​» ប៉ុណ្ណោះ ហើយ​នៅ​ទីបំផុត ប្រទេស​ដូចជា ឥណ្ឌា ឥណ្ឌូ​ណេ​ស៉ី ម៉ិ​ក​ស៉ិ​ក អា​រ៉ា​ប៊ី​សា​អូឌីត អាហ្វ្រិក​ខាងត្បូង ថៃ និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជាដើម សុទ្ធតែ​បានសម្រេច​ចិត្ត​មិន​ចុះហត្ថលេខា លើ​សេចក្តីថ្លែងការណ៍​រួម​ឡើយ ទោះបី​ពួកគេ​បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​ក៏ដោយ​។​

​គួរ​បញ្ជាក់ថា សេចក្តីថ្លែងការណ៍​រួម នៃ​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​ស្វី​ស អំពាវនាវ​ឱ្យមាន​រុ​ស្ស៉ី​ប្រគល់ រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia មកឱ្យ​អ៊ុយ​ក្រែ​ន គ្រប់គ្រង​វិញ​, ធានា​ការផលិត​និង​ផ្គត់ផ្គង់​ដោយ​គ្មាន​ការរំខាន នៃ​ផលិតផល​កសិកម្ម​នៅ​អ៊ុយ​ក្រែ​ន​, ធានា​ការចេញ​-​ចូល​ពេញលេញ នៅតាម​កំពង់ផែ​ជាប់​សមុទ្រ​ខ្មៅ និង​សមុទ្រ Azov, ដោះលែង​អ្នកទោស​សង្គ្រាម​ទាំងអស់ ហើយ​បញ្ជូន​កុមារ​អ៊ុយ​ក្រែ​ន​ទាំងអស់ ត្រឡប់មក​ប្រទេស​ពួកគេ​វិញ ក្នុងចំណោម​ចំណុច​ផ្សេងៗ​ទៀត​។​សេចក្តីថ្លែងការណ៍​ខាងលើ បាន​កំណត់ថា បូរណភាព​ទឹកដី​និង​អធិបតេយ្យ​របស់​អ៊ុយ​ក្រែ​ន ចាំបាច់​ត្រូវតែ​ជា​មូលដ្ឋានគ្រឹះ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព ណាមួយ​។ សេចក្តីថ្លែងការណ៍​នោះ ក៏បាន​ប្រកាស​ដែរ​ថា គំរាមកំហែង ឬ​ការប្រើប្រាស់​ណាមួយ នៃ​អាវុធ​នុយក្លេអ៊ែរ ក្នុង​បរិបទ​នៃ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ប្រឆាំង​អ៊ុយ​ក្រែ​ន គឺជា​រឿង​មិនអាច​អត់ឱន​ឱ្យបាន ហើយ​ការវាយប្រហារ​លើក​ប៉ាល់ និង​កំពង់ផែ​ស៉ី​វិល គឺជា​ទង្វើ​មិនអាច​ទទួលយកបាន​៕a peace uy meeting a peace uy meeting2