» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11098 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701269 នាក់

នាង​គីម យ៉ូ​ជុង​ប្អូនស្រី​លោក​គីម​ជុង​អ៊ុន​ត្រូវបាន​គេ​វាយតម្លៃថា​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​នឹង​បន្ត​តំណែង​ពី​បងប្រុស​!


​កូរ៉េខាងជើង​៖​អវត្តមាន​មេដឹកនាំ​កូរ៉េ​លោក​គីម​ជុង​អ៊ុន ក្នុង​ខួប​គម្រប់​ទី ១០៨ នៃ​ថ្ងៃកំណើត​របស់​ជីតា​រប​ស់លោក គឺ លោក​គីម អ៊ី​ល​ស៊ុ​ង បិតា​ស្ថាបនិក​កូរ៉េ​ខាង​ជើ​ងា​ន​ថ្វើ​ឲ្យ​មាន​សំណួរ​ជាច្រើន​ស្តីពី​សុខភាព​លោក​។​ព្រោះ​ធម្មតា​​ពិធី​រំលឹក​ខួប​ប្រចាំឆ្នាំ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់បំផុត​របស់​កូរ៉េខាងជើង​ហើយ​លោក​គីម​អាយុ ៣៦ ឆ្នាំ​មិនដែល​ខកខាន​ម្តងណា​ឡើយ​តាំងពី​ទទួល​អំណាច​ពី​ឪពុក​របស់គាត់​កាលពី​ចុងឆ្នាំ ២០១១​។​a kim jo 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ពុធ​បាន​និយាយថា​លោក​គីម​បាន​ផ្ញើ​សារ​ថ្លែងអំណរគុណ​ដល់​ប្រធានាធិបតី​ស៊ី​រី​ចំពោះ​ការ​ជូនពរ​នៅ​ថ្ងៃកំណើត​ជីតា​របស់គាត់​ប៉ុន្តែ​មិនបាន​រាយការណ៍​អំពី​សកម្មភាព​ផ្សេងទៀត​ទេ​។​​តែ​បណ្តាញឃោសនា​កូរ៉េខាងត្បូង​បានបញ្ជាក់​ម្តង​ទៀតថា​គ្មាន​ការវិវត្ត​ខុស​ប្រក្រតី​ណាមួយ​ត្រូវបាន​រកឃើញ​នៅ​កូរ៉េខាងជើង​ទេ​។​

​លោក​គីម​ធ្លាប់​បាត់​មុខជា​សាធារណៈ​យ៉ាងយូរ​នាពេល​កន្លងមក ហើយ​ចរិត​នៃ​ភាព​សម្ងាត់​របស់​កូរ៉េខាងជើង​អនុញ្ញាតឱ្យ​អ្នក​ខាងក្រៅ​តិចតួច​ណាស់​ហ៊ាន​អះអាង​យ៉ាង​មាន​ទំនុកចិត្ត​ថា​តើ​គាត់​មិន​ស្រួលខ្លួន​ឬ​យ៉ាងណា​។​​លោក​គីម​គឺជា​ជំនា​ន់ទី ៣ នៃ​គ្រួសារ​របស់គាត់​ដែល​បាន​គ្រប់គ្រង​ប្រទេស​កូរ៉េខាងជើង ហើយ​ការគោរព​បុគ្គល​យ៉ាង​មុតមាំ​ត្រូវបាន​កសាងឡើង​នៅ​ជុំវិញខ្លួន​គាត់ ឪពុក​គាត់ និង​ជីតា​គាត់​។​​សាច់ឈាម​នៃ​គ្រួសារ “​ផែ​ក​ទូ​” (Paektu) ដែល​ដាក់ឈ្មោះ​តាម​ភ្នំ​ខ្ពស់បំផុត​នៅ​ឧបទ្វីប​កូរ៉េ ត្រូវគេ​និយាយថា​ផ្តល់​សិទ្ធិ​ឱ្យតែ​សមាជិកគ្រួសារ​នេះ​ផ្ទាល់​ប៉ុណ្ណោះ​ដើម្បី​គ្រប់គ្រង​ប្រទេស​។​

​ប្រការ​នោះ​ធ្វើឱ្យ​ប្អូនស្រី​របស់លោក​គីម​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​កាន់អំណាច នាង​គីម យ៉ូ​ជុង ក្លាយជា​បេក្ខជន​ទំនង​ជាងគេ​បំផុត​ដើម្បី​ដឹកនាំ​ប្រទេស ប្រសិនបើ​បងប្រុស​របស់​នាង​មាន​ជំងឺ​ធ្ងន់ធ្ងរ ពិការ​កាយសម្បទា ឬ​ស្លាប់​។​​ប៉ុន្តែ​អ្នកជំនាញ​ខ្លះ​និយាយថា ការដឹកនាំ​ជា​សមូហភាព ដែល​អាច​នឹង​បញ្ចប់​ការគ្រប់គ្រង​វង្ស​ត្រកូល​គ្រួសារ​គីម ក៏​អាចទៅរួច​បានដែរ​។​

​អ្នកវិភាគ​ឈ្មោះ ចឹ​ង សឹង​ចាង នៅ​វិទ្យាស្ថាន​ឯកជន​សេ​ជុង​ក្នុងប្រទេស​កូរ៉េខាងត្បូង​និយាយថា “​ក្នុងចំណោម​ឥស្សរជន​មានអំណាច​នៅ​កូរ៉េខាងជើង នាង​គីម យ៉ូ​ជុង មានឱកាស​ខ្ពស់បំផុត​ក្នុងការ​ទទួលបាន​អំណាច ហើយ​ខ្ញុំ​គិតថា​លទ្ធភាព​គឺ​ច្រើនជាង ៩០ ភាគរយ​។ កូរ៉េខាងជើង​គឺ​ដូចជា​រាជវង្ស​មួយ​អ៊ីចឹង ហើយ​យើង​អាច​ចាត់ទុក​ពូជពង្ស​ផែ​ក​ទូ​ជា​ឈាមជ័រ​រាជវង្ស ដូច្នេះ​វា​ទំនងជា​គ្មាន​នរណា​លើកឡើង​ពី​បញ្ហា​ជុំវិញ​នាង​គីម យ៉ូ​ជុង ឡើងកាន់​អំណាច​នោះទេ​”​។​
​ដោយ​គេ​ជឿថា​មាន​អាយុ​ខ្ទង់​៣០​ឆ្នាំ នាង​គីម យ៉ូ​ជុង​ទទួលបន្ទុក​កិច្ចការ​ឃោសនា​របស់​កូរ៉េខាងជើង​ហើយ​នៅ​ដើមខែ​នេះ​ត្រូវបានតែងតាំង​ជា​សមាជិក​ការិយាល័យ​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​។​

​ជារឿយៗ​នាង​បាន​បង្ហាញខ្លួន​ជាមួយ​បងប្រុស​របស់​នាង​នៅឯ​សកម្មភាព​សាធារណៈ​ដោយ​ឈរ​ក្នុងចំណោម​មន្ត្រី​ប្រុសៗ​វ័យ​ចំណាស់​។​​នាង​បាន​អមដំណើរ​លោក​គីម​ជុង​អ៊ុន​នៅឯ​កិច្ចប្រជុំ​ធំៗ​របស់លោក​ជាមួយ​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​និង​មេដឹកនាំ​ពិភពលោក​ដទៃទៀត​។ ភាពជិតស្និទ្ធ​របស់​នា​ង​ចំពោះ​គាត់​ក្នុងអំឡុង​កិច្ចប្រជុំ​ទាំងនោះ​បានធ្វើឱ្យ​អ្នក​ខាងក្រៅ​ជឿថា​នាង​ជា​មន្ត្រី​លេខ ២ របស់​កូរ៉េខាងជើង​។​

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​លោក​រ៉ូបឺត អូ​ប្រ៊ី​ន បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា “​ខ្ញុំ​សន្ម​ត់​ជា​មូលដ្ឋាន​ថា​ប្រហែលជា​អ្នកណាម្នាក់​នៅក្នុង​គ្រួសារ​នឹង​ជំនួស​លោក​គីម​ជុង​អ៊ុន​។ ទោះបីយ៉ាងណា​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​មិនបាន​អធិប្បាយ​អ្វី​ពី​ករ​ណិ​យ៍​នេះឡើយ​ក្រៅតែពី​ជូនពរ​លោ​កី​ម​ឲ្យ​មាន​សុខភាព​ល្អ​ពេល​ឆ្លើយ​សំណួរ​អ្នកកាសែត​។​​កាល​ពេល​ថ្មីៗ​នេះ សារព័ត៌មាន Daily NK របស់​ក្រុម​អ្នក​រត់ចោល​កូរ៉េខាងជើង​ដែលមាន​មូលដ្ឋាន​នៅ​កូរ៉េខាងត្បូង​បាន​និយាយថា លោក គីម ជុង​អ៊ុន បានទទួល​ការវះកាត់​ព្យាបាល​សរសៃឈាម​បេះដូង​កាលពី​ដើមខែ​នេះ ដែល​បាន​បណ្តាលមកពី​ការជក់បារី​ច្រើន ការ​ធាត់​លើស​ទម្ងន់ និង ការ​អស់កម្លាំង​៕a kim horse1 

​