» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11881 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702052 នាក់

អ្នកជំនាញការ​បារាំង​ថា​ស្រុក​ខ្មែរ​រកឃើញ​មេរោគ​កូ​វិត​តាំងពី​១០​ឆ្នាំមុន​ម្លេះ​?

 


​កម្ពុជា​៖​ជំងឺ​កូ​វីដ​១៩ បាន​ផ្ទុះ​ឆ្លង​រាលដាល​ដំបូងបង្អស់​នៅ​ក្រុង​វូ​ហាន​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩​។ រហូតមកទល់​ពេលនេះ គេ​នៅតែ​ពុំទាន់​រកឃើញ​អំពី​ប្រភព​ពិតប្រាកដ នៃ​មេរោគ​ជំងឺ​នេះ​ទេ​។ តែ​អ្នកជំនាញ​បារាំង ដែល​ទើបតែ​បាន​ស្រាវជ្រាវ រកឃើញថា មេរោគ​កូ​រ៉ូ​ណាវី​រុស​ថ្មី មាន​វត្តមាន​នៅក្នុង​ខ្លួន​សត្វ​ប្រចៀវ នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​យើង តាំងតែ​ពី​១០​ឆ្នាំមុន​ម្លេះ​។a co cambodia1

​មានការ​សន្និដ្ឋាន​ជាច្រើន ស្តីពី​ប្រភព​នៃ​មេរោគ​កូ​រ៉ូ​ណាវី​រុស​ថ្មី ដែលជា​អ្នកបង្ក​ជំងឺ​កូ​វីដ​១៩​។ តែ​សម្មតិកម្ម ដែល​អ្នកជំនាញ​ជាទូទៅ យល់ស្រប​គ្នា គឺថា កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី​នេះ មាន​ប្រភព​ចេញពី​សត្វ​ប្រចៀវ​។ ថ្មីៗ​នេះ ក្រុម​អ្នកជំនាញ​នៃ​សារៈមន្ទីរ​ជាតិ​ប្រវត្តិ​ធម្មជាតិ (Muséum national d’Histoire naturelle) នៅ​បារាំង ទើបតែ​បានចេញ​របាយការណ៍​មួយ ដែល​លើកឡើងថា មេរោគ​កូ​រ៉ូ​ណាវី​រុស​ថ្មី​នេះ មាននៅ​ក្នុង​ខ្លួន​សត្វ​ប្រចៀវ ដែល​គេ​បាន​ទៅ​ស្រង់​យក នៅ​កម្ពុជា តាំងតែ​ពី​១០​ឆ្នាំមុន​ម្លេះ​។​

​កាលពី​ឆ្នាំ​២០១០ ក្រុមការងារ​នៃ​វិទ្យាស្ថាន​សិក្សាការ​វិវឌ្ឍន៍​ជីវចម្រុះ នៃ​សារៈមន្ទីរ​មនុស្ស​និង​ប្រវត្តិ​ធម្មជាតិ​របស់​បារាំង (Institut de systématique, évolution, biodiversité de Muséum national d’Histoire naturelle) បាន​ចុះទៅ​ស្រាវជ្រាវ​នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ដោយ​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា និង​អង្គការ​យូណេស្កូ​។ ក្នុង​បេសកកម្ម​ស្រាវជ្រាវ​នេះ គេ​បាន​ទៅដល់​ទីតាំង​រូងភ្នំ​ជាច្រើន​កន្លែង នៅក្នុង​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ហើយ​គេ​បាន​ចាប់​សត្វ​មួយចំនួន​មក​ពិនិត្យ ក្នុងនោះ​គឺមាន​សត្វ​ប្រចៀវ អំបូរ Rhinolophus ចំនួន​៨​ប្រភេទ​។​

​សត្វ​ប្រចៀវ​អំបូរ​នេះ ត្រូវបាន​អ្នកជំនាញ អន្តរជាតិ​ផ្តោត​ការយកចិត្តទុកដាក់​ស​ម្បើ​មណាស់ ដោយសារ​គេ​ដឹងថា​ក្នុង​ខ្លួន​វា គឺ​ផ្ទុក​ទៅដោយ​មេរោគ​កូ​រ៉ូ​ណា​វីរុស​ច្រើន​ប្រភេទ​។ ក្រុមការងារ​ស្រាវជ្រាវ​បារាំង​នេះ ក៏បាន​សុំ​ឲ្យ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រក្សាទុក​សំណាក​មេរោគ​កូ​រ៉ូ​ណាវី​រុស ដែលមាន​ក្នុង​ខ្លួន​សត្វ​ប្រចៀវ​ទាំងនេះ ក្នុង​ទូ​បង្កក​សីតុណ្ហភាព -៨០°c​។​

​លុះ​ថ្មីៗ​នេះ គេ​ក៏បាន​យក​សំណាក​មេរោគ​ទាំង​នោះមក​ពិនិត្យរ​កកូ​វីដ​១៩ ហើយក៏​ឃើញថា​វា​វិជ្ជមាន​កូ​វីដ​១៩​មែន​។ វិទ្យាស្ថាន​ប៉ាស្ទ័រ​នៅ​ភ្នំពេញ ក៏បាន​ផ្ញើ​សំណាក​មេរោគ​ទាំងនេះ​មក​ទីក្រុង​ប៉ារីស ដើម្បី​ឲ្យ​ក្រុម​អ្នកជំនាញ​បារាំង ពិនិត្យ​បន្ថែម​ដើម្បី​លំអិត​ពី​ទំរង់ នៃ​មេរោគ​កូ​រ៉ូ​ណា​វីរុស​នេះ​។ ក្រុម​អ្នកជំនាញ​បារាំង ក៏បាន​រកឃើញថា ពិតជា​មាន​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (SARS-CoV-2) នៅក្នុង​ខ្លួន​សត្វ​ប្រចៀវ​២​ក្បាល ដែល​ស្ថិតក្នុង​អំបូរ Rhinolophus shameli ដែល​គេ​ចាប់បាន​នៅ​ខេត្តស្ទឹងត្រែង កាលពី​ឆ្នាំ​២០១០​។

ទំរង់​នៃ​កូ​រ៉ូ​ណា​វីរុស​ថ្មី ដែល​គេ​រកឃើញ​នៅ​កម្ពុជា​នេះ គឺមាន​លក្ខណៈ​ដូច​ទៅនឹង​កូ​រ៉ូ​ណាវី​រុស​ថ្មី ដែល​បង្ក​កូ​វីដ​១៩​នៅ​វូ​ហាន ចំនួន​ដល់​ទៅ​៩៣%​។ ដូច្នេះ នេះ​គឺជា​លើកទីមួយ​ហើយ ដែល​គេ​រកឃើញ​កូ​រ៉ូ​ណា​វីរុស​ថ្មី នៅក្រៅ​ប្រទេស​ចិន កាលពី​១០​ឆ្នាំមុន​។​​អ្វីដែល​អ្នកជំនាញ​បារាំង លើកឡើង គឺថា យោងទៅលើ​លទ្ធផល​ស្រាវជ្រាវ​ខាងលើនេះ គឺថា កូ​រ៉ូ​ណា​វីរុស​ប្រភេទ​ថ្មី មាននៅ​ក្នុង​ខ្លួន​សត្វ​ប្រចៀវ នៅ​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​យើង តាំងតែ​ពី​១០​ឆ្នាំមុន​ម្លេះ​។ បើតាម​អ្នកជំនាញ ពូជ​ប្រចៀវ​អំបូរ Rhinolophus shameli គឺមាន​តែ​នៅ​វៀតណាម ឡាវ ថៃ និង​កម្ពុជា​យើង​ទេ​។​

​លោក Alexandre Hassanin ដែលជា​អ្នកស្រាវជ្រាវ​ក្នុង​ក្រុមការងារ​នេះ បាន​លើកឡើងថា កូ​រ៉ូ​ណា​វីរុស​ថ្មី ដែលមាន​ប្រភព​ចេញពី​សត្វ​ប្រចៀវ​ពូជ​នេះ ប្រហែល​ជាមាន​វត្តមាន និង​ចល័ត​ចូល​សព្វ ក្នុងចំណោម​មនុស្ស​សត្វ នៅតាម​ប្រទេស​ទាំងនេះ រាប់សិប​ឆ្នាំ​មកហើយ​។ ហេតុ​ដូច្នេះហើយ បានជា​ប្រជាជន​នៅតាម​ប្រទេស វៀតណាម ឡាវ ថៃ កម្ពុជា មិន​ប្រឈម​ខ្លាំង​នឹង​ការឆ្លង​រាលដាល​កូ​វីដ​១៩ ព្រោះថា​សរីរាង្គកាយ មាន​ប្រព័ន្ធ​អង់​ទី​ក័​រ គ្រប់គ្នា​ទៅហើយ​។ ផ្ទុយទៅវិញ ប្រទេស​អាស៊ីអាគ្នេយ៍​ខ្លះ ដែល​មិនមាន​សត្វ​ប្រចៀវ​អំបូរ Rhinolophus shameli នេះ​វិញ ដូចជា ភូមា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ជាដើម គឺ​ករណី​ឆ្លង​កូ​វីដ​១៩ និង​អាច​បណ្តាល​ឲ្យ​មនុស្ស​ឈឺ​ស្លាប់ គឺមាន​ច្រើន​គួរសម​។​

​វា​ជា​រឿង​ពិបាក​ណាស់ ក្នុងការ​កំណត់ថា មេរោគ​កូ​រ៉ូ​ណាវី​រុស​ថ្មី​នេះ មាន​ប្រភព​ចេញពី​ប្រទេស​ណា ទីកន្លែង​ណា​។ អ្វីដែល​អ្នកជំនាញ​បារាំង​សន្និដ្ឋាន​នាពេលនេះ គឺថា កូ​រ៉ូ​ណា​វីរុស​ថ្មី មាន​វត្ត​មាននៅ​កម្ពុជា​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ ហើយ​អាចមាន​វត្តមាន នៅ​ប្រទេស​ក្បែរ​ខាង​ដែរ ដូចជា​វៀតណាម ថៃ ឡាវ​ជាដើម ព្រោះ​ជា​តំបន់​ដែលមាន​ប្រចៀវ​អំបូរ Rhinolophus shameli​។​ដកស្រង់​ពី​វិទ្យុ​បារាំង​a co cambodia2 

​