» រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5980 នាក់

ម្សិលមិញ 7515 នាក់

សរុប 20031877 នាក់

អតីតប្រធានាធិបតីកូរ៉េលោក Yoon ត្រូវ​ជាប់​គុក​អស់មួយជីវិត អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជាប់​ទោស​៣០ឆ្នាំបន្ទាប់ពីប្រពន្ធជាប់១ឆ្នាំកន្លះ

 

ប្រទេសកូរ៉េ៖អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកយន់សុកយឹល (Yoon Suk Yeol )ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ទាក់ទងនិងទោសពីបទដឹកនាំការបះបោរ ក្នុងអំឡុងពេលប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ២០២៤។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​ BBC នា​ថ្ងៃទី​១៩​ខែ​កុម្ភៈ​ឆ្នាំ​២០២៦។a korea president 

សាលាដំបូងក្រុងសេអ៊ូលបានប្រកាសសាលក្រមជាប្រវត្តិសាស្ត្រ​​​នេះ ដោយសន្និដ្ឋានថា សកម្មភាពរបស់លោកយុន( Yoon )រួមទាំងការបញ្ជូនកងទ័ពប្រដាប់អាវុធទៅកាន់វិមានសភា គឺជាការវាយប្រហារដោយផ្ទាល់ទៅលើគ្រឹះប្រជាធិបតេយ្យរបស់ជាតិ ដើម្បីរារាំងដំណើរការសភា និងចាប់ខ្លួនគូប្រជែងនយោបាយ។

ជាមួយ​គ្នា​នឹង​អតីតប្រធានាធិបតី មន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៅក្នុងរដ្ឋបាលរបស់លោក ក៏ទទួលបានការផ្ដន្ទាទោសដាក់ពន្ធនាគារធ្ងន់ធ្ងរផងដែរ។ អតីតរដ្ឋមន្ត្រីការពារជាតិ លោកគិមយុងហ៊ីយុន(kim Yong-hyun)ក៏ ត្រូវបានកាត់ទោសដាក់ពន្ធនាគារ​៣០ឆ្នាំ ចំណែកអតីតមេបញ្ជាការចារកម្ម លោករ៉ូសាងវ៉ុង( Roh Sang-won )ទទួលទោស​១៨ឆ្នាំ។ ចំពោះមន្ត្រីប៉ូលិសវិញ មាន​អតីតអគ្គស្នងការនគរបាលជាតិ លោកចូជីហូ( Cho Ji-ho) ត្រូវកាត់ទោស១២​ឆ្នាំ, អតីតស្នងការនគរបាលក្រុងសេអ៊ូល លោកគីមបុងស៊ិក( Kim Bong-sik )ទទួលទោស​១០​ឆ្នាំ និងលោកម៉ុកហ៊ីយុនតែ( Mok Hyun-tae) អតីតប្រធានសន្តិសុខសភា ជាប់​ទោស​៣​ឆ្នាំ។

យោង​តាម CNN ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក Ji Gwi-yeon បានសម្រេចថា ការប្រកាសរបស់លោក Yoon កាលពីថ្ងៃទី៣ធ្នូ ដែលមានការប្រើប្រាស់កងទ័ពប្រដាប់អាវុធ និងឧទ្ធម្ភាគចក្រដើម្បីសម្រុកចូលសភា គឺជាការប៉ុនប៉ងយ៉ាងច្បាស់ក្នុងការធ្វើ​ឲ្យ​ស្ថាប័ននីតិបញ្ញត្តិលែងដំណើរការ និងដើម្បីចាប់ខ្លួនគូប្រជែងនយោបាយ។ តុលាការក៏បានរកឃើញថា អតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun មានទោសផងដែរ ចំពោះតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តបទបញ្ជាយោធានេះ។

សាលក្រមនេះធ្វើឡើងបន្ទាប់ពីព្រឹត្តិការណ៍ដ៏ច្របូកច្របល់ក្នុងឆ្នាំ២០២៤ នៅពេលដែលលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកតាមកញ្ចក់ទូរទស្សន៍ទាំងកណ្តាលអាធ្រាត្រ ដោយលើកឡើងពីវត្តមាន «កម្លាំងប្រឆាំងរដ្ឋ» ដែលគាំទ្រកូរ៉េខាងជើង។ បទបញ្ជានេះត្រូវបានលុបចោលវិញក្នុងរយៈពេល៦ម៉ោង បន្ទាប់ពីពលរដ្ឋ និងសមាជិកសភាបាននាំគ្នាខ្ទប់ច្រកចូលសភា ហើយបោះឆ្នោតជាឯកច្ឆន្ទដើម្បីរារាំងបទបញ្ជានោះ។ ចៅក្រមបានកត់សម្គាល់ថា ចេតនារបស់លោក Yoon គឺចង់ចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង និងសូម្បីតែមេដឹកនាំគណបក្សកាន់អំណាចរបស់លោកផ្ទាល់ គឺលោក Han Dong-hoon។

ក្រុមអ្នកគាំទ្រលោក Yoon បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការក្រុងសេអ៊ូល ដើម្បីតាមដានការផ្សាយផ្ទាល់នៃសវនាការនេះ។ សេចក្តីសម្រេចរបស់តុលាការបានបញ្ជាក់ថា សកម្មភាពបញ្ជូនកងទ័ពប្រដាប់អាវុធទៅកាន់វិមានសភា គឺជាទង្វើបះបោរដែលធ្វើ​ឲ្យ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សសរស្តម្ភប្រជាធិបតេយ្យរបស់ជាតិ។

 

សាលក្រមនេះបានបិទបញ្ចប់ទំព័រដ៏ច្របូកច្របល់បំផុតនៃវិបត្តិរដ្ឋធម្មនុញ្ញ ដែលកូរ៉េខាងត្បូងមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ តុលាការបានបញ្ជាក់ថា ជនជាប់ចោទទាំងអស់មានរយៈពេលមួយសប្តាហ៍ដើម្បីធ្វើការប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមនេះ។

សូមបញ្ជាក់ដែរថាតុលាការកូរ៉េខាងត្បូងនាពេលថ្មីៗនេះក៏សម្រេចកាត់ទោសអតីតស្ត្រីទីមួយលោកស្រី គីម ឃុនហ៊ី (Kim Keon Hee ) ឲ្យជាប់ពន្ធនាគារមួយឆ្នាំ និងប្រាំបីខែ បន្ទាប់ពីរកឃើញថាលោកស្រីមានទោសពីបទទទួលយកសំណូកពីមន្ត្រីក្នុងព្រះវិហារ Unification ដើម្បីជាថ្នូរនឹងការអនុគ្រោះនយោបាយ។

យោងតាមសេចក្តីសម្រេចរបស់តុលាការលោកស្រីត្រូវបានចោទប្រកាន់ថាលោកស្រីបានទទួលយកកាបូប Chanel ប្រណីត និងខ្សែកពេជ្រពីព្រះវិហារ Unification Church របស់កូរ៉េខាងត្បូងដែលមានតម្លៃប្រមាណ ៨០ លានវ៉ុន (៥៦,១០៦ ដុល្លារ) ជាថ្នូរនឹងការអនុគ្រោះផ្នែកនយោបាយ។ករណីពុករលួយតូចមួយនេះហើយដែលអូសទាញលោកយូនសុខយឹលឲ្យបាត់ប្រជាប្រីយ៍ភាពនិងធ្លាក់ចូលក្នុងវិបត្តដែលចុងក្រោយនាំឲ្យលោកជាប់គុក។

 

សូមបញ្ជាក់ថានៅក្នុងប្រទេសកូរ៉េខាងត្បូងមានប្រធានាធិបតីជាច្រើននាក់ត្រូវបានជាប់គុកជាបន្តបន្ទាប់ដោយសារការប្រព្រឹត្តកំហុសពេលដឹកនាំដែលបង្ហាញពីការបែងចែកអំណាចគ្រប់គ្រងតាមបែបប្រជាធិបតេយ្យបានល្អ។a wife korea