» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11886 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702057 នាក់

អ្នកជិះ​ប្រាប់ថា​យន្តហោះ​សឹង្ហ​បុរី​ហោះ​សុខៗ​ស្រាប់តែ​បាត់​លំនឹង​ហើយ​ស្រុត​ធ្លាក់ចុះ​ក្រុមហ៊ុនសុំទោស

 

​សិង្ហ​បុរី​៖ យន្តហោះ​ដឹកនាំ​អ្នកដំណើរ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី បាន​ជួប​ឧបទ្ទវហេតុ​បាត់បង់​លំនឹង​ធ្ងន់ធ្ងរ អំឡុង​កំពុង​ហោះហើរ​នៅលើ​មេឃ​កាលពីពេល​ថ្មីៗ​នេះ​ដែល​អ្នកជំនាញ​ថាប ណ្តា​ល​មកពី​ការប៉ះទង្គិច​ជាមួយ​ចរន្ត​ខ្យល់​បក់បោក​ខ្លាំង​រហូត​ធើ្វ​ឱ្យ​យន្តហោះ​រង​នូវ​កម្លាំង​ទំនាញ​ខុស​ប្រក្រតី ជាហេតុ​បង្ក​ឱ្យ​អ្នកដំណើរ​នៅ​ខាងក្នុង​ត្រូវ​រង​ការប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ ។a silair1 

​ជុំវិញ​ឧបទ្ទវហេតុ​ដ៏​កម្រ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​របស់​សិង្ហ​បុរី បាន​ធើ្វ​ការបញ្ជា​ក់ថា គឺជា​ឧបទ្ទវហេតុ​បាត់បង់​លំនឹង​ធ្ងន់ធ្ងរ​ដែល​បាន​កើតឡើង បន្ទាប់ពី​ហោះហើរ​បាន​ប្រមាណ​ជា​១០​ម៉ោង​នៅលើ​អាកាស កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ និង​បាន​បណ្តាលឱ្យ​អ្នកដំណើរ​ម្នាក់​ស្លាប់ និង​ជាង​៧០​នាក់​ទៀត​រងរបួស ខណៈ​គេ​ស​ន្ឋិ​ដ្ឋា​ន​ថា អ្នក​បាត់​បង់ជីវិត បាន​បណ្តាលមកពី​ការ​គាំងបេះដូង ។

​អ្នកដំណើរ​មួយរូប​ដែលជា​អ្នក​ស្ថិតនៅក្នុង​ជើងហោះហើរ​លេខ SQ321 បាន​រៀបរាប់​ឡើងវិញ អំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ថា អំឡុង​កំពុង​ហោះហើរ យន្តហោះ​ស្រាប់តែ​បាត់បង់​លំនឹង​ភ្លាមៗ ដោយ​ធ្លាក់​ចុះទៅ​ក្រោម​អស់​រយៈពេល​ជាច្រើន​នាទី ធើ្វ​ឱ្យ​អ្នកដំណើរ​រង​ការប៉ះទង្គិច​ជាមួយ​តួ​យន្តហោះ បណ្តាលឱ្យមាន​អ្នករងរបួស​ជាច្រើន​។ បន្ថែម​ពីនេះ វា​ក៏បាន​បណ្តាលឱ្យ​អ្នកដំណើរ​មួយចំនួន​មាន​អា​ការៈឈឺ​ក្បាល វិលមុខ និង​ក្អួតចង្អោរ​ធ្ងន់ធ្ងរ​ថែមទៀត​ផង ។

ក្រុមហ៊ុននិយាយថា“​សាំង​ហ្កា​ពួរ​អ៊ែរ​ឡាញ ពិតជា​ស្តោក​ស្តាយ​ខ្លាំងណាស់​ដែល​អ្នកដំណើរ​ត្រូវ​ជួប​ហេតុការណ៍​ដ៏​គួរ​តក់ស្លុត​យ៉ាង​ដូច្នេះ និង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​សព​” នេះ​ជា​សារ​វីដេអូ​របស់លោក​Goh Choon Phong អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី នៅ​ថ្ងៃ​ពុធ​ទី​២២​ឧសភា​។​

 បន្ទាប់ពី​ហោះហើរ​អស់​១០​ម៉ោង ចេញពី​ក្រុង​ឡុង​ដ៍ សំដៅ​សិង្ហ​បុរី យន្តហោះ​លេខ​SQ321 ផ្ទុក​អ្នកដំណើរ​២១១​នាក់ និង​អ្នក​បំរើការ​១៨​នាក់ ស្រាប់តែ​ជួប​ហេតុការណ៍​រលាក់​ខ្លាំង​ចម្លែក ម្តង​ឡើង​ចុះ​ម្តង​ចុះ ជាច្រើនលើក​ច្រើនសា នៅលើ​អាកាស​កម្ពស់​១​ម៉ឺន​១​ពាន់​ម៉ែត្រ​ពី​ដី ចំ​ពីលើ​ប្រទេស​ភូមា​។ កម្លាំង​ក្រឡុក​ខ្លាំងពេក បានធ្វើឱ្យ​អ្នកដំណើរ​ជាច្រើន​ខ្ទាត​ទៅបុក​ក្បាល​នឹង​ពិ​ដាន​យន្តហោះ ជាហេតុ​ធ្វើឱ្យមាន​របួសធ្ងន់ និង​ស្រាល​ជាច្រើន​សិប​នាក់​។ ទូរ​អាហារ កាបូប​វ៉ា​លី​ឥ​វ៉ាន់ ប៊ើ​ង​រាយប៉ាយ​ពេញ​ផ្ទៃ​យន្តហោះ​។ ម៉ាស​អ៊ុក​ស៊ី​ហ្សែ​ន បាន​បើក​ធ្លាក់​ពី​ប្រអប់​មក​យ៉ាងរ​ណេង​រណោង​។ ហេតុការណ៍​បាន​ជំ​រុញឱ្យ​យន្តហោះ​ចុះចត​ជាបន្ទាន់​នៅ​អាកាសយានដ្ឋាន ជិត​បំផុត​គឺ​សុវណ្ណ​ភូមិ​ក្រុង​បាងកក​។​

​បើតាម​មន្ទីរពេទ្យ​ថៃ អ្នកដំណើរ​ជាតិ​អង់គ្លេស​អាយុ​៧៣​ម្នាក់​បាន​ស្លាប់​។ អ្នកដំណើរ​៧១​នាក់​រងរបួស ក្នុងនោះ​៦​នាក់​ជា​របួសធ្ងន់​ខ្លាំង និង​២០​នាក់​កំពុង​សង្គ្រោះបន្ទាន់​។ ថ្ងៃនេះ អ្នកដំណើរ​១៣១​នាក់ និង​អ្នកបំរើ​ការ​យន្តហោះ​១២​នាក់ ប៉ុណ្ណោះ​បាន​បន្តដំណើរ​មកដល់​សិង្ហ​បុរី​។​
​

សម្រាប់​ពេល​ភ្លាមៗ​ដូច្នេះ​គេ​នៅ​ពុំទាន់​អាច​ដឹង​អំពី​មូលហេតុ​ពិតប្រាកដ​បានឡើយ​។ ប៉ុន្តែ​យន្តហោះ​រលាក់​ដូច​ធ្លាក់​គ្រលុក ជា​ករណី ដែលមាន​កើតមាន​ជាធម្មតា​លើ​គន្លង​ផ្លូវ និង​អាច​បណ្តាលមកពី​ជាទូទៅ​អ្នកដំណើរ​ធ្វេសប្រហែស ឱ្យតែ​ភ្លើង​ខ្សែក្រវ៉ាត់​រលត់​ភ្លាម ពួកគេ​ភាគច្រើន​ដោះ​ខ្សែក្រវ៉ាត់​ភ្លាម​។ នេះ​បើតាម​សម្គាល់​របស់​អ្នកជំនាញ​សុវត្ថិភាព​អាកាសចរណ៍​អាមេរិក Anthony Brickhouse​។ តែ​ក្នុងករណី​ជាក់ស្តែង​នេះ គេ​ដឹងថា នៅពេលដែល​សញ្ញា​ប្រាប់​ឱ្យ​ពាក់​ខ្សែក្រវ៉ាត់​ឆេះ​ភ្លាម យន្តហោះ​ស្រាប់តែ​ធ្លាក់​ស្រឺ​ត​យ៉ាង​ទាន់ហន់​តែម្តង​។

សម្រាប់​អ្នកវិទ្យាសាស្ត្រ​ការប្រែប្រួល​អាកាសធាតុ​អាចជា​ដើមហេតុ​នាំឱ្យមាន​គ្រលុក​ខ្លាំង និង​កាន់តែច្រើន ហើយ​រ៉ា​ដា​ពិបាក​ចាប់​សញ្ញា​។ បើតាម​ការសិក្សា នៅ​ឆ្នាំ​២០២៣ រយៈពេល​យន្តហោះ​ជួប​បញ្ហា​រលាក់​កើនឡើង​១៧%​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​២០២០ និង​បញ្ហា​ក្រឡុក​ខ្លាំង​ធ្ងន់ធ្ងរ បែប​កម្រ​នោះ កើនឡើង​ជាង​៥០%។a silaira a silair a silair2 a silaira1 

​

​