» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7292 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697463 នាក់

ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត

 

 

បន្ទាប់ពីមើលឃើញថាកិច្ចព្រមព្រៀងឈប់បាញ់អាមេរិកនិងអ៊ីរ៉ង់  នៅតែមានភាពផុយស្រួយ ឥឡូវ លោក ដូណាល់ ត្រាំ ប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិកនឹងនៅតែបន្តឈរជើងតាមគោលដៅដដែល ព័ទ្ធជុំវិញប្រទេសអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្តតាម។a usa army 

 

លោកប្រធានាធិបតីអាមេរិក បង្ហោះសារលើបណ្តាញសង្គម Truth Social នៅថ្ងៃព្រហស្បតិ៍ទី៩ខែមេសាឆ្នាំ២០២៦ថា៖ «រាល់នាវា, យន្តហោះ និងយោធាសហរដ្ឋអាមេរិកទាំងអស់ រួមជាមួយគ្រាប់រំសេវ គ្រឿងសព្វាវុធបន្ថែម និងអ្វីៗផ្សេងទៀតដែលសមស្រប និងចាំបាច់ សម្រាប់ការតាមកម្ទេច និងបំផ្លាញសត្រូវដែលកំពុងតែចុះខ្សោយស្រាប់ឲ្យខ្ទេចខ្ទីនោះ នឹងបន្ត នៅនឹងកន្លែង ទាំងក្នុងនិងជុំវិញប្រទេសអ៊ីរ៉ង់ រហូតទាល់តែកិច្ចព្រមព្រៀងពិតប្រាកដដែលសម្រេចបាននោះ ត្រូវបានគោរពតាមទាំងស្រុង»។

លោកបន្តថា៖ បើមិនអនុវត្តតាមកិច្ចព្រមព្រៀង ការបាញ់ប្រហារនឹងចាប់ផ្តើមដែលនឹងកាន់តែធំ កាន់តែជឿនលឿន និងខ្លាំងក្លាជាងអ្វីដែលពិភពលោកធ្លាប់បានឃើញពីមុនមក។ ក្នុងពេលជាមួយគ្នានេះ កងទ័ពដ៏អស្ចារ្យរបស់អាមេរិកកំពុងតែត្រៀមគ្រឿងយុទ្ធភណ្ឌ និងសម្រាក ដើម្បីរង់ចាំមើលទៅមុខ ចំពោះការដណ្តើមជ័យជម្នះបន្ទាប់របស់ខ្លួន។

ជុំវិញបទឈប់បាញ់នេះដែរ អនុ​ប្រធានាធិបតី​អាមេរិក JD Vance បានព្រមានខ្លាំងៗទៅអីរ៉ង់ ថា កុំ​ឲ្យ​ធ្វើរឿង «ល្ងង់ខ្លៅ» ព្រោះតែការវាយប្រហាររបស់អ៊ីស្រាអែលនៅប្រទេសលីបង់ឲ្យសោះ។

លោក JD Vance បញ្ជាក់យ៉ាងច្បាស់ៗថា សហរដ្ឋអាមេរិកមិនដែល​យល់ស្រប​ថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហារនៅលីបង់ ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់នេះឡើយ។ បើអីរ៉ង់ចង់​ឲ្យ​ការចរចានេះរលាយសាបសូន្យព្រោះតែរឿងលីបង់ ដែលមិនពាក់ព័ន្ធនឹងខ្លួនសោះនោះ វាក៏ជាជម្រើសរបស់អីរ៉ង់ដែរ ប៉ុន្តែវាជាជម្រើសដ៏ខុសឆ្គងបំផុត។

សូមបញ្ជាក់ថានៅថ្ងៃទី៨មេសាដែលជាថ្ងៃបទឈប់បាញ់រវាងអាម៉េរិកនិងអ៊ីរ៉ង់ ត្រឹមតែ១០នាទីប៉ុណ្ណោះអ៊ីស្រាអែលបានប្រើយន្តហោះចម្បាំង៥០គ្រឿង និងគ្រាប់បែក១៦០គ្រាប់ ចំនួន១០០កន្លែងនៅលីបង់ ។ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ពាណិជ្ជកម្ម និងលំនៅដ្ឋានជាច្រើននៅកណ្តាលទីក្រុងបៃរូតដោយគ្មានការព្រមាននិងជូនដំណឹងជាមុននៅថ្ងៃពុធម្សិលមិញនេះ គឺនៅប៉ុន្មានម៉ោងបន្ទាប់ពីមានបទឈប់បាញ់ត្រូវបានប្រកាសនៅក្នុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ដែរ។

ប្រទេសលីបង់បាននិយាយថាមនុស្ស ១១២នាក់ត្រូវសម្លាប់ និងរាប់រយនាក់បានរងរបួសនៅក្នុងអ្វីដែលពួកគេដាក់ឈ្មោះថាជាថ្ងៃដ៏សាហាវបំផុតមួយក្នុងស្ថានភាពសង្គ្រាមអ៊ីស្រាអែលនិងហេសបូឡាចុងក្រោយបង្អស់។ ប្រការនេះបានធ្វើឲ្យប្រទេសអ៊ីរ៉ងក្តៅក្រហាយចេញប្រតិកម្មបិទច្រកសមុទ្ទហម៉ុសឡើងវិញធ្វើឲ្យនាវាដឹកប្រេងរាប់រយគ្រឿង្យត្រូវត្រឡប់បកក្រោយចេញបានតែ២គ្រឿងប៉ុណ្ណោះ។កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអីរ៉ង់ Abbas Araghchi បានលើកយកសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួលការឈប់បាញ់នេះមកបង្ហាញ ដោយបញ្ជាក់ថា លីបង់គឺស្ថិតក្នុងកិច្ចព្រមព្រៀងនេះដែរ។តែអ៊ីស្រាអែលបដិសេធ។a trum writer