» ឈ្មួញធ្វើសកម្មភាពកាយកើបយកខ្សាច់លក់បង្កផលប៉ះពាល់ស្ពាននៅឃុំសុចិត្រអាជ្ញាធរថាអត់ដឹងចាំទៅមើកសិន! » ក្រុមបាតុករអ៊ីរ៉ងខឹងសម្បារ បានដុតបំផ្លាញវិហារឥស្លាមចំនួន ៣០០, សាលារៀនចំនួន២៥០ និងរថយន្ដកងជីវពលជាង២២០០ គ្រឿង! » ដក​តំណែង និង​បន្ថយ​ឋានន្តរស័ក្តិ​ប៉ូលិស​ខេត្តស្ទឹងត្រែង ៦​រូប ក្នុង​នោះ​មាន​សកមងការរងមួយរូបទាក់ទងការឃុបឃឹតជនបរទេសចូលស្រុក! » បន្ទាប់ពីបិទផ្លូវមិនចរចារការស្នើសុំបន្តលក់ដូរនៅលើចិញ្ចើមផ្លូវ ទ្រូងផ្លូវរបស់អាជីវករផ្សារដើមគរអភិបាលរាជធានីដូរចិត្តឲ្យមកលក់នៅផ្សារតាម៉ាប់ព្រែកជ្រៃ! » នាយករដ្ឋមន្ត្រីដកតំណែងអគ្គនាយករងនគរបាលអន្តោរប្រវេសន៍មកត្រឹមជាមន្ត្រីធម្មតាតែរក្សាផ្កាយ២? » រដ្ឋមន្ត្រីក្រសួងការបរទេសថាការចាប់ខ្លួន លោក ចេន ហ្ស៊ី ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា! » រកឃើញបេក្ខជនអាយុ១៩ឆ្នាំឡើង៣រូបទទួលបាន ជ័យលាភីសំណេរអង្គរ ឆ្នាំ២០២៦ » សមត្តកិច្ចរាជធានីភ្នំពេញចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបាន ក្នុងទឹកប្រាក់ខ្ទង់លានដុល្លារ! » អ្នកជំនួញ​ហា​យ​សូ ពេជ្រ ស្រី​មុំ ជាប់​ពន្ធនាគារ​ សំណុំរឿង​ចេញ​សែក​ស្អុយ​៧១​ម៉ឺន​ដុល្លារ » ឆ្នាំ២០២៥កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាស ជិត៧លាននាក់ ប្រតិបត្តិករទេសចរណ៍ ថា វិបត្តិកម្ពុជា-ថៃ ជាឱកាសឱ្យកម្ពុជាពង្រឹងវិស័យទេសចរណ៍របស់ខ្លួន » ត្រាំ ប្រកាសយកពន្ធបន្ថែមលើប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ ព្រោះរារាំងមិនឲ្យអាមេរិក ទិញ Greenlandនាយករដ្ឋមន្ត្រីដាណឺម៉ាកព្រមាន! » សាលារាជធានីភ្នំពេញថា នឹងរៀបចំសម្អាតអនាម័យ ជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅតាមដងផ្លូវជុំវិញផ្សារដើមគ ឱ្យល្អប្រសើរឡើងវិញ តែឥឡូវអាជីវករលក់បន្លែ ចេញមកបិទផ្លូវ » កម្ពុជានឹងបញ្ជូនកំណត់ទូតតវ៉ាចំពោះសកម្មភាពបំពានរបស់យោធាថៃ ដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែន » ពេលមានការកើនឡើងកម្ដៅក្នុងតំបន់ជប៉ុន និងហ្វីលីពីន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយគ្នា! » ករណីលក់អាចដីស្តារព្រែកតាពៅនៅក្រុងបាវិតបានប្រមាណ៣លានដុល្លារយកលុយចែកគ្នាឬយកអភិវឌ្ឈន៍!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3905 នាក់

ម្សិលមិញ 14915 នាក់

សរុប 18331064 នាក់

ក្រុមបាតុករ​ជាតិ​ស្រីលង្កា​នៅតែ​បន្ត​តាម​លងបន្លាច​អតីត​ប្រធានាធិបតី​បន្ទាប់ពី​ធ្វើ​មាតុភូមិនិវត្តន៍​ដល់​ក្រុង​កូឡុំបូ

 

​ស្រីលង្កា​៖ បន្ទាប់ពី​ការវិលត្រឡប់​ពី​ការវិល​ចូល​ស្រុក​មិនទាន់បាន​២៤​ម៉ោង​ផង អតីត​ប្រធានាធិបតី​ស្រីលង្ការ​លោក ហ្គោ​តា បា​យ៉ា រា​ចា​ប៉ាក់​សា​(Gotabaya Rajapaksa) ដែល​រត់គេច​ពី​ចលនា​ប្រជាពលរដ្ឋ​កំពុងតែ​ប្រឈមមុខ​ទៅនឹង​ចលនា​ថ្មី​មួយឈុត​ទៀត​ពោលគឺ មានការ​ជួបជុំ​របស់​ក្រុមបាតុករ​ដែល​តែងតែ​លងបន្លាច​រូបលោក​តាំងតែ​ពី​នៅក្នុង​ស្រុក រហូតដល់​រត់ចេញ​ក្រៅ​ស្រុក ដោយ​ពួកគេ​ទទូច​ឱ្យមាន​ការចាប់ខ្លួន​លោក ហ្គោ​តា​បា​យ៉ា រា​ជប​សេ បើទោះបី​ជាមាន​កិច្ចការពារ​ពី​សំណាក់​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែលជា​គ្នីគ្នា​របស់លោក​យ៉ាងណាក៏ដោយ​។​a srey president 

​លោក​រាជ​ប៉ាក់​សា បាន​ភៀសខ្លួន​រក​ព្រះ​អាយុ​ចេញពី​ប្រទេស​ក្រោម​កិច្ចការពារ​ពី​សំណាក់​កង​យោធា​កាលពី​ខែកក្កដា បន្ទាប់​មហាជន​មាន​ភាព​ទោមនស្ស ហើយ​សម្រុក​ចូលទៅ​និវេសនដ្ឋាន​ផ្លូវការ​របស់លោក ដែល​កាលណោះ​អំពាវនាវ​សូមឱ្យ​លោក​ចុះ​ចេញពី​តំណែង​ដោយសារតែ​អសមត្ថភាព និង​បក្សពួកនិយម​ហួសប្រមាណ​នៅក្នុង​រដ្ឋបាល​របស់លោក​បានធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​ដួល​ដាច់​ផ្ងារ​លុងលុះ​ឥឡូវ ដែល​មិនទាន់​រក​ច្រកចេញ​បាន​នៅឡើយ​ទេ​។​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា​អតីត​មេដឹកនាំ​អាយុ​៧៣​ឆ្នាំ​បាន​ចុះចត​នៅ​ទីក្រុង​កូឡុំបូ​តាម​ជើងហោះហើរ​របស់ Singapore Airlines ពី​ប្រទេស​ថៃ​។​

លោក​Rajapaksa​បាន​ចាក​ចេញពី​ប្រទេស​ស្រីលង្កា​តាម​យន្តហោះ​យោធា​កាលពី​ពាក់កណ្តាល​ខែកក្កដា បន្ទាប់ពី​ហ្វូង​បាតុករ​បាន​សម្រុកចូល​ការិយាល័យ​ប្រធានាធិបតី​ហើយ​ឡោមព័ទ្ធ​គេហដ្ឋាន​របស់លោក​។ មេដឹកនាំ​បានមក​ដល់​ម៉ា​ល់​ឌី​វ​នៅ​ថ្ងៃទី​០៩​ខែកក្កដា​ដោយ​បន្ត​ឆ្លងកាត់​ប្រទេស​សិង្ហ​បុរី​ហើយ​បន្ទាប់មក​នៅក្នុង​ប្រទេស​ថៃ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​តាម​ទិដ្ឋាការ​ការទូត​។​មុននេះ លោក Rajapaksa បានដាក់​ពាក្យ​លាលែង​ពី​តំណែង ហើយ​ត្រូវ​បានអនុម័ត​ដោយ​សភា​ស្រីលង្កា​។ ទោះជា​យ៉ាងណាក៏ដោយ ការលាលែង​ពី​តំណែង​របស់លោក​មានន័យ​ថា​លោក​Rajapaksa​លែងមាន​អភ័យឯកសិទ្ធិ​ពី​ការកាត់ទោស​ហើយ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​(AFP) បាន​រាយការណ៍​នៅ​រសៀល​ថ្ងៃអាទិត្យ​ទី​៤ កញ្ញា ដោយបាន​ដកស្រង់​សំដី​មេហ្វូង​ធ្វើ​យុទ្ធនា​ការតវ៉ា​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​និង​តាម​ទទូច​ឱ្យ​ចាប់ខ្លួន​លោក​ហ្គោ​តា​បា​យ៉ា រា​ចា​ប៉ាក់​សា បានឱ្យដឹងថា “​លោក​អតីត​ប្រធានាធិបតី​រលាយ​អភ័យឯកសិទ្ធិ​អស់ហើយ គួរ​ល្មម​ដល់ពេល​សមរម្យ​អាច​នាំ​គាត់​ឆ្ពោះទៅកាន់​តុលាការ​ហើយ​”​។ អ្នកខ្លះ​បានបង្ហាញ​ជា​កំហឹង​បុគ្គល​ប្រាប់​ដល់​បណ្តាញ​ផ្សព្វផ្សាយ​ថា “​គាត់​គួរតែ​ត្រូវ​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ការ​និវត្ត​មកវិញ​របស់គាត់​នៅ​កូឡុំបូ ដោយសារតែ​គាត់​បង្កឱ្យមាន​ភាព​សោកសៅ​ខ្លាំង​ដល់​ពលរដ្ឋ​ស្រីលង្កា​ប្រមាណ​ជា ២២​លាន​នាក់ មិន​គួរឱ្យ​រស់នៅ​បែប​ហ៊ឹកហ៊ាក់ លាក់​កំហុស​ប្រវត្តិសាស្ត្រ​នេះឡើយ​”​។​

​រហូតមក​ទល់នឹងរ​សៀ​ល​ថ្ងៃអាទិត្យ​នេះ ពុំមាន​សេចក្តីរាយការណ៍​ណាមួយ​អះអាងថា មានការ​ចាប់ខ្លួន​អតីត​ប្រធានាធិបតី ហ្គោ​តា​បា​យ៉ា​រ៉ា​ចា​ប៉ាក់​សា​ពី​រដ្ឋាភិបាល​ដែលជា​គ្នា​របស់លោក​នៅឡើយ​ទេ ខណៈ​ក្រុមបាតុករ​នៅតែ​ទទូច​ឱ្យមាន​ការឃាត់​យ៉ាងណាក្តី​។​​គួរ​រំលឹក​ផងដែរ​ថា លោក​ហ្គោ​តា​បា​យ៉ា រា​ចា​ប៉ាក​សា​ក៏​នៅតែ​ប្រឈមមុខ​ទៅនឹង​ការចោទប្រកាន់​ផងដែរ ពី​តុលាការ​សហរដ្ឋ​អាម៉េរិក​លើ​ករណី​មនុស្សឃាត​ដល់​លោក ឡា​សាន​ដ្ឋៈ វី​ក្រេ​ម៉ា​តុង​ហ្គេ​(Lasantha Wickrematunge)​ជា​អ្នកនយោបាយ អ្នកកាសែត និង​ជា​សកម្មជន​សិទ្ធិមនុស្ស កាលពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០០៩ រួមទាំង​បទ​ចោទ​ធ្វើ​ទារុណកម្ម​លើ​ទណ្ឌិត​ក្រុមប្រឆាំង​ខ្លា​ទមិឡ​(Tamil) នៅ​អំឡុង​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​ដ៏​សោកសង្រេង​របស់​ប្រទេស​ដែន​កោះ​មួយ​នេះ​ក្នុង​ឆ្នាំ​២០០៩៕ AFPa srey langka a srey president1