» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5870 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696041 នាក់

អាយ​ឆា​កម្ពុជា​គាំទ្រ​ជំហរ​ថ្កោលទោស​កា រ​ប្រហារ​ជី​វីត​សកម្មជន​នយោបាយ​នៅ​ភូមា​

​ភ្នំពេញ​៖ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុងនាម​អាយ​ឆា​កម្ពុជា ឆ្នាំ​២០២២ បាន​គាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ដោយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ពាក់ព័ន្ធ​នឹង​ការប្រហារជីវិត​លើ​សកម្មជន​នយោបាយ​ចំនួន ៤​រូប ដោយ​របប​យោធា​មី​យ៉ាន់​ម៉ា កាលពីពេល​ថ្មីៗ​នេះ​។​នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី លោកស្រី អ៊ុច និពន្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​បណ្តឹង នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ជំនួយការ​លេខាធិការដ្ឋាន​អាយ​ឆា តំណាង​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២​។a burma keo 


​ក្នុង​កិច្ចប្រជុំ​ពិសេស​លើក​ទី​១ របស់​អាយ​ឆា នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២ លោកស្រី​បាន​ឲ្យ​ដឹងថា​បញ្ហា​អាច​នឹង​លើក​យកមក​ពិភាក្សា ប្រសិនបើ​មានការ​លើកឡើង​។ ប៉ុន្តែ​ជា​យន្តការ​របស់ អាយ​ឆា កាលណា​ធ្វើការ​ទៅលើ​រឿង​ណាមួយ អាស្រ័យ​លើ​មានការ​ឯកភាព​ជា​ឯក​ឆ័ន​ពី​តំណាង​អាយ​ឆា​គ្រប់​ប្រទេស​ទាំងអស់​ជាមុនសិន ខណៈ​តំណាង​ប្រទេស​មី​យ៉ាន់​ម៉ា​ក៏មាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ​។គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុក​សិទ្ធិមនុស្ស​(​អាយ​ឆា​) ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំ​ពិសេស​លើក​ទី​១ នៅ​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្រោម​វត្តមាន លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួលបន្ទុក​សិទ្ធិមនុស្ស​ហៅ​កាត់​ថា​៖(​អាយ​ឆា​)​។

​កិច្ចប្រជុំ​នេះ​នឹង​ពិនិត្យ​ពិភាក្សា ពី​របាយការណ៍​ប្រចាំឆ្នាំ​២០២២ របស់​អាយ​ឆា​, សេចក្ដីថ្លែងការណ៍​រប​ស់​ប្រធាន​អាយ​ឆា​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​កម្មវិធី /​សកម្មភាព​អាទិភាព​របស់​អាយ​ឆា​ឆ្នាំ​២០២៣​។ ក្រៅពីនេះ​កិច្ចប្រជុំ​នេះ​ក៏បាន​ពិភាក្សា​ទៅលើ​វឌ្ឍនភាព​នៃ​ឯកសារ​ទស្សនទាន​ស្ដីពី កម្មវិធី​អាទិភាព​របស់​អាយ​ឆា​ឆ្នាំ​២០១៩-២០២២ ដែល​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ សិទ្ធិ​សុខភាព ទឹកស្អាត សិទ្ធិ​ជនជាតិដើម​ភាគតិច សិទ្ធិ​ជន​មាន​ពិការភាព ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ ការជួញដូរ​មនុស្ស និង​អំពើហិង្សា​ប្រឆាំង​នារី​ភេទ និង​កុមារ ជាដើម​។a burma keo1 

 

​