» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7058 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666968 នាក់

សម្ដេច ស ខេង​៖ អាជ្ញាធរ​ត្រូវ​ទទួលយក​ព័ត៌មាន​រិះគន់ និង​សរសើរ​ឲ្យ​តែ​វា​ពិត ដើម្បី​ដោះស្រាយ​

 


​ខេត្ត​ប៉ៃលិន​៖​នា​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ណែនាំ​ទៅដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទូទាំងប្រទេស​ថា ត្រូវតែ​ទទួលយក​ព័ត៌មាន​តិ​ទៀន និង​ព័ត៌មាន​សរសើរ ដើម្បី​ជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព ជាពិសេស អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវ​បកស្រាយ​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​នេះ​បើ​យោងតាម​ការផ្សាយ​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ​។​a kheng palin 

​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន នៅ​សាលាខេត្ត​ប៉ៃលិន សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​អប់រំ និង​បកស្រាយ​បំភ្លឺ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​ចំពោះ​ការ​បំផុសបំផុល ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​សកម្មភាព​ផ្សេងៗ ដែលមាន​ចរិត​អុជអាល បង្ក​ឲ្យ​មាន​ហិង្សា​ក្នុងសង្គម​។​

​សម្ដេច​ក្រឡាហោម «​យើង​ដឹង​ទាំងអស់គ្នា​ហើយ​ថា មជ្ឈដ្ឋាន​ប្រឆាំង តែងតែ​យក​បញ្ហា​នេះ​ដើម្បី​លើកឡើង ផ្សព្វផ្សាយ​អំពី​ការរារាំង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​។ ការពិតទៅ​ដូចដែល​យើង​បានដឹង​ទាំងអស់គ្នា​ហើយ ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​គោល ហើយ​ច្បាប់​ផ្សេងទៀត ដូចជា ច្បាប់សារព័ត៌មាន​ជាដើម គឺ​មិនមាន​គោលបំណង​ដើម្បី​នឹង​បិទ​សេរីភាព​បញ្ចេញមតិ​អ្វី​ទេ បញ្ហា​ធំ​បំផុត​គឺ​យើង​ចង់បាន​មតិ​ពិត​។ មតិ​ពិត មានន័យថា ជា​មតិ​លើកសរសើរ​ផង និង​មតិ​រិះគន់​ផង ប៉ុន្ដែ​យើង​មិន​ចង់បាន​មតិ ដែល​ក្លែងក្លាយ​នោះទេ​។ មតិ​មិន​ពិត ក្លែងក្លាយ មានន័យថា ការ​ប្រឌិត ញុះញង់ ថា​ឲ្យ​តែ​បាន​ទៅ គ្មាន​ការទទួលខុសត្រូវ​»​។

​សម្ដេច​ក្រឡាហោម បន្ដថា នៅលើ​សកលលោក​ប្រហែលជា​មិន​ត្រូវការ​ព័ត៌មាន​មិន​ពិត​ឡើយ ព្រោះថា យកទៅ​ប្រើប្រាស់​មិនកើត​ឡើយ ចង់​បានតែ​ព័ត៌មាន​ពិត ដើម្បី​ងាយស្រួល​ធ្វើ​ការងារ​អ្វីមួយ​ជូន​ប្រជាពលរដ្ឋ​។​សម្ដេច​ថា អាជ្ញាធរ​គ្រប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ដោះស្រាយ​ជម្លោះ និង​ការទាមទារ​តវ៉ា​នានា​ប្រកបដោយ​សន្តិវិធី ផ្អែកលើ​គោលការណ៍​ច្បាប់ និង​ត្រូវ​ជៀសវាង​ដាច់ខាត​នូវ​អំពើហិង្សា​តាម​គ្រប់​រូបភាព​ផងដែរ​។​

​សម្ដេច​ក្រឡាហោម ស ខេង បញ្ជាក់ថា «​សូម​កុំភ្លេចថា ព័ត៌មាន​ពិត ទាល់តែ​គេ​សរសើរ​យើង បាន​យើង​ថា អា​ណុង​ជា​ព័ត៌មាន​ពិត​។ ដល់​គេ​តិ​ទៀន​យើង តែ​ជា​ព័ត៌មាន​ពិត បែរជា​យើង​ថា ជា​ព័ត៌មាន​មិន​ពិត​នោះទេ​។ ការពិត​យើង​ចង់បាន អា​សរសើរ​ក៏​យើង​ចង់បាន អា​មិន​សរសើរ​ក៏​យើង​ចង់បាន ប៉ុន្តែ​ឲ្យ​វា​ពិត​។ កាលណា យើង​ចូលចិត្ត​តែ​ស្តាប់​ការសរសើរ មិន​ចូលចិត្ត​ស្តាប់​ការរិះគន់ ប្រែ​មក​ថា មិន​ពិត មានន័យថា​ម៉េច​? ព្រោះ​មនុស្ស​ម្នាក់ៗ គ្មាន​នរណាម្នាក់ ធ្វើ​ល្អឥតខ្ចោះ​ទេ ធ្វើ​ត្រូវ​ទាំងអស់​ទេ​»​។​

​