» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8407 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698578 នាក់

ក្រសួងធម្មការក្រសួងវប្បធម៍ទួញសោកចំពោះសកម្មភាពយោធាថៃដែលតម្កល់ព្រះពុទ្ធប្បដិមារំលោភបំពានលើដែនអធិបតេយ្យកម្ពុជានិងសង់ផ្លូវទៅប្រាសាទតាក្របី

 

ភ្នំពេញ៖ក្រសួងធម្មការនិងសាសនានៅថ្ងៃទី២២មករាបានចេញលិខិតមួយតវ៉ាប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពរំលោភបំពានរបស់យោធាថៃ ដែលបានកសាងព្រះពុទ្ធប្បដិមា នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារជំនួសបដិមាព្រះវិសណ្នុដែលថៃវ៉ៃចោល។a kor bey1 

 សេចក្តីថ្លែងការណ៍ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦របស់ក្រសួងធម្មការនិងសាសនា បានសម្តែងការទួញសោកថា ការតម្កល់រូបសំណាកព្រះពុទ្ធប្បដិមានៅលើទីតាំងរូបសំណាកបដិមាព្រះវិស្ណុ ដែលត្រូវបានបំផ្លាញដោយយោធាថៃ នៅតំបន់អានសេះ ខេត្តព្រះវិហារ គឺជាការរំលោភបំពានមកលើ ដែនអធិបតេយ្យភាពកម្ពុជា ផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ យកទឹកដីដោយប្រើប្រាស់កម្លាំង ។

សម្លេងទួញសោករបស់ក្រសួងធម្មការបានចាត់ទុកទង្វើរបស់ថៃថាផ្ទុយស្រឡះទៅនឹងការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនទូទៅ នាពេលកន្លងមក សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនិងដំណោះស្រាយវិវាទដោយសន្តិវិធី ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ភាគីទាំងពីរ ក្នុងការមិនអនុវត្តវិធានការជាឯកតោភាគី និងសូមឱ្យ យោធាថៃចូលរួមគោរពដោយស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីនៃកិច្ចព្រមព្រៀង គោរពច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់។

ដូចគ្នាដែរនៅថ្ងៃទី២២មករាក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ចេញថ្លែងការណ៍ សុំភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញ ប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា និងងាកមករកការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងគោរពទៅតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី២២មករា បញ្ជាក់ជាថ្មីថា ប្រាសាទតាក្របី ដែលថ្មីៗនេះទទួលរងការបាញ់បំផ្លាញ ពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុង គឺជាទីតាំងបុរាណស្ថានអភិរក្សយ៉ាងខ្ជាប់ខ្ជួនដោយស្ថាប័នវប្បធម៌កម្ពុជា ជាទីតាំងគោរពសក្ការៈទៅតាមជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមក។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកថាសកម្មភាពឈ្លានពាននេះគឺជាការរំលោភបំពានទាំងស្រុងទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។ ក្រសួងវប្បធម៌ស្នើភាគីថៃបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញ ក៏ដូចជាគម្រោងនានានៅជុំវិញ ប្រាសាទតាក្របី ដែលជាកម្មសិទ្ធិស្ថិតក្នុងដែនដីអធិបតេយ្យភាពកម្ពុជា។

គួរឱ្យដឹងថា កាសែតក្នុងប្រទេសថៃបានផ្សាយថា កងកម្លាំងយោធានិងអ្នកជ្រុលនិយមថៃមួយចំនួន កំពុងសម្រុកសាងសង់ផ្លូវបេតុងឡើងជណ្តើរប្រាសាទតាក្របី ក្នុងទឹកដីកម្ពុជាដោយខុសច្បាប់អន្តរជាតិនិងថែមទាំងបាននឹងកំពុងសាងសង់សំណង់រឹងនិងសាងសង់ហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗទៀតនៅលើទឹកដីខ្មែរដែលថៃបានដណ្តើមកាន់កាប់ដោយខុសច្បាប់ពីកម្ពុជាតាមរយៈសង្រ្គាម២១ថ្ងៃ។

កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តវ៉ាចំពោះការរំលោភបំពានរបស់ថៃ ដោយសង្កត់ធ្ងន់ថា ការបន្តឈរជើង និងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា ដែលនៅតំបន់ខ្លះគឺហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហថៃទៅទៀត គឺជាការបន្តកាន់កាប់ដោយខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ការកាន់កាប់ និងបន្តកាន់កាប់ តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើប្រាស់កម្លាំង។

ការកាន់កាប់ទឹកដី ដែលទទួលបានពីការគំរាមកំហែង និងប្រើប្រាស់កម្លាំង គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងដាច់ខាតនៃច្បាប់អន្តរជាតិ ដែលហាមឃាត់នូវការដណ្តើមយកទឹកដីដោយប្រើប្រាស់កម្លាំង។ ការគ្រប់គ្រងទឹកដី សកម្មភាពរដ្ឋបាល ឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះ គឺគ្មានតម្លៃតាមផ្លូវច្បាប់ និងមិនអាចបង្កើតសិទ្ធិស្របច្បាប់ណាមួយបានឡើយ។

 

សូមបញ្ជាក់ថាក្នុងសង្គ្រាមឈ្លានពានកម្ពុជាពីរលើកពិសេសលើកទីទីរយៈពេល២០ថ្ងៃយោធាថៃបានវាយកាន់កាបើ់ទឹកដីកម្ពុជាតាមបណ្តោយព្រុំដែនជាង៨០០គីឡូម៉ែត្របាន៣៩ចំណុចតែកម្ពុជាប្រកាសទទួលស្គាល់ថាថៃយកបានតែ១៤ចំនុចប៉ុណ្ណោះ។យ៉ាងណាក្នុងសម័យភូមិសាស្ត្រនយោបាយនិងចរន្តកម្លាំងក្នុងពិភពលោកបាននិងកំពុងផ្លាស់ប្តូរកម្ពុជាមិនដឹងថាតើមានប្រទេសណាដែលជួយដេញថៃដូចជំនាន់បារាំងដេញថៃយកខេត្ត៤មកឲ្យខ្មែរវិញកាលពីឆ្នាំ១៩៤៦និងក្រោយពេលឈ្នះក្តីប្រសាទព្រះវិហ៊ារឆ្នាំ១៩៦២នោះទេ?។ជាងនេះទទៀតនៅក្រោមនយោបាយឈ្នះៗកម្ពុជាមានសន្តិភាពជាង២០ឆ្នាំតែដោយសប្បាយនិងសន្តិភាពកម្ពុជាមិនបានពង្រឹងសមត្តភាពយោធារបស់ខ្លួនឲ្យរឹងមាំនោះទេបើទោះជាធ្លាប់ត្រូវថៃវ៉ៃឈ្លានពានកាលពីឆ្នាំ២០០៨ជាមេរៀនក៏ដោយ។a culture krobey a cultiure krobey a kor bey