» ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង! » រឿងបង្គោលភ្លើងសូឡា ១ដើមតម្លៃ ៨លានរៀលនៅឃុំទឹកហូត អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យមន្ត្រីចុះពិនិត្យភ្លាមៗតែមហាជនមិនសូវមានជំនឿ » ព្រះមហាក្សត្រ​បង្ហាញព្រះវត្តមានជាសាធារណៈក្នុង​ព្រះរាជ​ពិធីសម្ពោធសមិទ្ធិផល បន្ទាប់ពី​យាង​ត្រឡប់​ពី​ប្រទេស​ចិន » ម៉ាឡេស៊ីនឹង បន្តផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជា និងពិនិត្យកិច្ចសហប្រតិបត្តិការ ដែលពាក់ព័ន្ធ នឹងប្រតិបត្តិការរក្សាសន្តិភាពបន្ថែមលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច » ព្រឹកថ្ងៃទី១មានបេក្ខជនប្រឡងបាក់ឌុបអវត្តមាន ចំនួន១ ២៩៤នាក់ និងមានបេក្ខជនមានជំងឺគ្រុនឈាម ២៧នាក់ » មីយ៉ាន់ម៉ា ថាតួនាទីប្រេសិតពិសេសអាស៊ាននៃផែនការ៥ចំណុចគឺលែងចាំបាច់ទៀតហើយការដោះលែងលោកស្រីអយអសានស៊ូជីគឺអាស្រ័យលើច្បាប់មីយ៉ានម៉ា » ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4275 នាក់

ម្សិលមិញ 6418 នាក់

សរុប 20016442 នាក់

រដ្ឋសភា​អនុ​ម​ត័លុ​ប​ចោល​ច្បាប់​កិច្ចព្រមព្រៀង​ស្ដីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម​ជា​ផ្លូវការ​

 

​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​៨​វិច្ឆិកា​នេះ រដ្ឋសភា​បាន​អនុ​ម​ត័លុ​ប​ចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ជា​ផ្លូវការ ដោយមាន​សមាជិក​រដ្ឋ​សភា​ចូលរួម​គាំទ្រ​ចំនួន ១០៩​សំឡេង​។ សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​មួយចំនួនទៀត​។​ a pa delecta 

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន រដ្ឋសភា​កម្ពុជា​បាន​បញ្ជាក់ថា ការអនុម័ត លុបចោល​កិច្ចព្រមព្រៀង CLV-DTA ពីព្រោះ​កិច្ចព្រមព្រៀង​មួយ​នេះ​បានធ្វើឱ្យ​ប្រទេស​ទាំង ៣​ឈានទៅ​សម្រេចបាន​គោលដៅ​របស់ខ្លួន​។ ម្យ៉ាងវិញទៀត រដ្ឋសភា​កម្ពុជា​មានជំនឿថា ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​មាន​សមត្ថភាព​ពេញលេញ​ក្នុង​ការបន្ត និង​ធានាបាន​នូវ​ការអភិវឌ្ឍន៍​ប្រទេស​រៀងៗ​ខ្លួន​។ ចំពោះ​រដ្ឋសភា​កម្ពុជា កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​រវាង​កម្ពុជា​ជាមួយ​ឡាវ និង​វៀតណាម​ក្នុង​រយៈពេល ២៥​ឆ្នាំកន្លងមក​នេះ​បាន​នាំឱ្យ​ប្រទេស​ទាំង ៣​ឈាន​សម្រេច​គោលដៅ​ជាតិ និង​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន​ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការលើកកម្ពស់​ជីវភាព​ប្រជាជន​ក្នុង​តំបន់​នោះ​។​

​ការសម្រេច​អនុម័ត​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានអនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​លុបចោល​កិច្ចព្រមព្រៀង​ស្ដីពី​ការជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) ទៅកាន់​គណៈកម្មការ​ជំនាញ​ត្រួតពិនិត្យ កាលពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៤​។​​គេ នៅចាំ​បាន​ថា​មុន​ការសម្រេច​របស់​រដ្ឋសភា​នេះ ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ធ្លាប់​បានចេញ​សេចក្តីថ្លែងការណ៍ កាលពី​ថ្ងៃទី​២៩​តុលា​ដែលថា ការដកខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​រួមជាមួយ​ឡាវ និង​វៀតណាម មិនចាំបាច់​ឆ្លង​រដ្ឋសភា និង​ឡាយព្រះហស្ថលេខា​ពី​ព្រះមហាក្សត្រ​ទេ ព្រោះ​វា​ជា​កិច្ចសហប្រតិបត្តិការ​ធម្មតា​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ៣​។​

​សំណុំរឿង​តំបន់ត្រីកោណ CLV-DTA ជា​ប្រធានបទ​ដ៏​ក្តៅគគុក​រវាង​អ្នកនយោបាយ​ប្រឆាំង និង​រដ្ឋាភិបាល ហើយក៏​ជា​ប្រធានបទ​ដែល​ពលរដ្ឋ​ខ្មែរ​ជាច្រើន​យកចិត្តទុកដាក់ និង​សម្តែង​ការព្រួយបារម្ភ​ជុំវិញ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​។ បន្ទាប់ពី​មាន​បាតុកម្ម​ជា​បន្តបន្ទាប់រ​បស់​ប្រជាជន​ខ្មែរ​នៅ​បរទេស​និង​នៅក្នុង​ប្រទេស​សម​ត្ត​កិច្ច​បាន​ចាប់ខ្លួន​មនុស្ស​ប្រមាណ​៩០នាក់​ដោយចោទថាពាព្ធ័ផែនការ​ប្រឆាំង​បញ្ហា​អភិ​វ​ឌ្ឈ​ន៍​ត្រីកោណ​កម្ពុជា​វៀតណាម​ឡាវ​ថ្ងៃ​១៨​សីហា​។​ប៉ុន្តែ​២​ថ្ងៃក្រោយ គឺ​នៅ ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២៤​រាជរដ្ឋាភិបាល​ក៏បានប្រកាស ដកខ្លួន​ចេញពី​កិច្ចសហប្រតិបត្តិការ CLV-DTA​ជាមួយ​វៀតណាម និង​ឡាវ ក្រោម​ហេតុផល​គិតគូ​ពី​ក្តីកង្វល់​របស់​ប្រជាជន​កម្ពុជា​លើ​បញ្ហា​ទឹកដី និង​ភាពចាំបាច់​ខាង​នយោបាយ​។

​គួរ​ជ្រាបថា កម្ពុជា វៀតណាម និង​ឡាវ​បាន​ព្រមព្រៀងគ្នា​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ក្នុង​ឆ្នាំ​១៩៩៩ ដោយមាន​កិច្ចព្រមព្រៀង​ចំនួន ៥​ដូចជា កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា វៀតណាម និង​ឡាវ ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ និង​កិច្ចព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ដោះដូរ​ទំនិញ និង​សេវា​ជាដើម​។ ជាងនេះទៀត ក៏មាន​កិច្ចព្រមព្រៀង​ស្ដីពី​ការដឹកជញ្ជូន​តាមផ្លូវ​គោក​រវាង​កម្ពុជា និង​វៀតណាម អនុស្សារណៈ​យោគយល់​គ្នា​ស្ដីពី​ការដឹកជញ្ជូន​តាមផ្លូវ​គោក​រវាង​កម្ពុជា និង​ឡាវ​៕ a pa delect2 a pa delect a pa delect1